Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយពេល​កូរ៉េ​ទាំងពីរ ចរចា​គ្នា ឥឡូវនេះ ត្រាំ ប្រកាស​ចង់​ចរចា​រវាង​អា​មេ​រិច និង​កូរ៉េខាងជើង​ដែរ​

spot_img

ប្រធានាធិបតី​អា​មេ​រិច បានប្រកាស​ការបើកចំហ​រ​ឲ្យមាន​កិច្ច​ចរចារ​គ្នា រវាង​អា​មេ​រិច និង​កូរ៉េខាងជើង​។ ការប្រកាស​នេះ ត្រូវ​លោក​ធ្វើឡើង​ក្នុង​កំឡុង​កិច្ចសន្ទនា​គ្នា​តាម​ទូរស័ព្ទ​ជាមួយនឹង​​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ​ន ជេ​អ៊ីន កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​ការប្រកាស​ពី​បំណង​ចង់​ចរចារ​ជាមួយ​កូរ៉េខាងជើង​របស់ ដូ​ណា​ល់ ត្រាំ កើតឡើង​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្រោយពេល​តំណាង​មក​ពី​កូរ៉េខាងជើង និង​ខាងត្បូង បានធ្វើ​កិច្ចចរចារ​រយៈពេល​មួយថ្ងៃ នៅ​តំបន់​គ្មាន​កងទ័ព​។​

​ជា​លទ្ធផល​នៃ​កិច្ចចរចារ​នោះ ទីក្រុង​ព្យុងយ៉ាង បាន​យល់ព្រម បញ្ជូន​គណៈប្រតិភូ​កីឡា​ឲ្យទៅ​ចូលរួម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ច​រដូវរងា ​ខែក្រោយ​នៅ​កូរ៉េ​ខាងត្បូង និង​ធ្វើ​កិច្ចប្រជុំ​យោធា​ជាមួយ​កូរ៉េ​ខាងត្បូង ដើម្បី​លុបបំបាត់​ភាព​តានតឹង​ផ្នែក​យោធា​។​

​អ្នកនាំពាក្យ​សេត​វិមាន​អា​មេ​រិច Sarah Sanders បាន​ថ្លែង​នៅក្នុង​សេចក្តីប្រកាស​ថា ក្នុង​កំឡុង​កិច្ច​សន្ទនា​គ្នា លោក ម៉ូ​ន បាន​សង្ខេប​ប្រាប់​លោក ត្រាំ ពី​លទ្ធផល​នៃ​កិច្ច​ពិភាក្សា​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង ហើយ​លោក ម៉ូ​ន ក៏​បាន​អរគុណ​ដល់​លោក​ត្រាំ ផង​ដែរ​ដោយសារ​តែ​ឥទ្ធិពល​របស់​លោក ទើប​ធ្វើឲ្យ​មាន​កិច្ចប្រជុំ​នោះ​កើតឡើង​។​

​អ្នកនាំពាក្យ​ដដែល​បញ្ជាក់​ថា ប្រធានាធិបតី ត្រាំ បាន​ប្រកាស​ពី​ការ​បើ​ចំហរ​ដើម្បី​ចរចារ រវាង​អា​មេ​រិច និង​កូរ៉េខាងជើង ក្នុង​ពេលវេលាសមស្រប​ណាមួយ និង​ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​ត្រឹមត្រូវ​។​

​មេដឹកនាំ​ទាំង​ពីរ ក៏​បាន​ធ្វើការ​ព្យាករណ៏​ថា កិច្ចចរចារ​រវាង​កូរ៉េ​ទាំង​ពីរ អាច​នឹង​ធ្វើឲ្យ​មាន​កិច្ចប្រជុំ​រវាង​អាមេរិច និង​កូរ៉េខាងជើង ដើម្បី​សម្រេចបាន​គោលដៅ​គ្មាន​នុយ​ក្លេ​​អ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​។​

​ក្នុង​កិច្ចសន្ទនា​នោះ លោក ត្រាំ ក៏​បាន​ថ្លែង​បញ្ជាក់​ដូច្នេះ​ថា “​ខ្ញុំ​សង្ឃឹមថា អ្នក​ប្រាប់​ពួកគេ​ឲ្យបាន​ដឹង​ថា នឹង​មិន​មាន​វិធានការ​យោធា​ណាមួយ​កើតឡើង​ទេ ដរាបណា​កិច្ចប្រជុំ​រវាង​កូរ៉េ​ខាង​ទាំង​ពីរ​នៅ​តែ​បន្ត​”៕ សុភ័ក្ត្រ​

spot_img
×