Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង ប្រារព្ធ​ពិធី​ពិភពលោក​ប្រយុទ្ធ​នឹង​ជម្ងឺអេដស៍ ១​ធ្នូ

spot_img

​ខេត្តស្វាយរៀង ៖ ​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ ២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ មនុស្សធម៌​ដល់​អ្នករងគ្រោះ​ដោយសារ​មេរោគ​អេដស៍ និង​កុមារកំព្រា​ដោយសារ​អេដស៍ ចំនួន ៣០៥ នាក់ មក​ពី ស្រុក​ស្វាយជ្រំ ស្រុក​ស្វាយទាប ស្រុក​កំពង់រោទិ៍ ស្រុក​រមាសហែក ស្រុក​រំដួល ស្រុក​ចន្ទ្រា និង​ក្រុង​ស្វាយរៀង ។

​បើតាម​បាយ​ការណ៍​សង្ខេប ស្តីពី​ចំនួន​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ នៅ​ថ្នាក់​ខេត្ត​មាន​សេវា​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍​ដោយ​ស្ម​គ្រ័​ចិត្ត និង​រក្សា​ការសម្ងាត់ ២​កន្លែង និង​មាន​សេវា ធ្វើតេស្ត​ឈាម ដោយ​ចោះ​ចុង​ម្រាមដៃ​នៅ​គ្រប់​មណ្ឌល​សុខភាព​ទូទាំង​ខេត្ត​ដោយ​ឥតគិតថ្លៃ មាន​សេវា​ផ្តល់​ឱសថ ប្រឆាំង​មេរោគ​អេដស៍​ចំនួន ២​កន្លែង មាន​ក្រុម​ថែទាំ​អ្នកជំងឺ​អេដស៍​តាម​ផ្ទះ ដែល​សម្របសម្រួល ដោយ​បណ្តាញ អ្នក​ផ្ទុកមេរោគ​អេស​ដ៍ ជា​លទ្ធផល​គិត​ត្រឹម​ត្រីមាស​ទី​៣ ឆ្នាំ​២០១៩ អ្នក​ផ្តុ​កមេ​រោក​អេដស៍ មាន​ចំនួន ១.៣៧៤ នាក់ ។

​លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​អាន​សារលិខិត​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ព្រមទាំង​ធ្វើ​របាយការណ៍​សង្ខេប ស្តីពី​ការងារ​អេដស៍​របស់​សាខា​ដែល​បាន​អនុវត្ត​កន្លងមក ហើយ​កុំ​មានកា​រើសអើង ព្រោះ​បច្ចុប្បន្ន​មានការ​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​ដោយ​​ជួយឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី និង​សម្ភារៈ​ធ្វើ​ឲ្យ​ជីវភាព​របស់​ពួកគេ​មាន​ភាពប្រសើរឡើង ។

​ជាមួយគ្នានេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់​អនុសាសន៍ ៦​ចំណុច​ដូចតទៅ ៖

១/ សូម​សាខា​កាកបាទក្រហមកម្ពុជា យុវជន អ្នកស្ម័គ្រចិត្ត ពង្រឹងពង្រីក​សកម្មភាព​ផ្សព្វផ្សាយ អប់រំ លើកកម្ពស់​ការយល់ដឹង​ពី​បញ្ហា​អេដស៍​ឱ្យបាន​ដល់​សហគមន៍​ជនបទ និង​ត្រូវ​ផ្តល់​ការជួយឧបត្ថម្ភ​គាំពារ​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍ អ្នកជំងឺ​អេដស៍​។​

២/ ចំពោះ​អ្នក​ដែល​សង្ស័យថា ខ្លួន​បាន​ប្រឈម​នឹង​ការឆ្លង​មេរោគ​អេដស៍ សូម​ប្រញាប់​រួសរាន់​ទៅពិនិត្យ​ឈាម រក​មេរោគ​អេដស៍ និង​ទៅ​ទទួល​សេវា​ថែទាំ ពី​មណ្ឌល​សុខភាព​ឱ្យបាន​ទៀងទាត់ និង​ចូលរួម​សហការ​អប់រំ​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​។​

៣/ ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ ត្រូវ​ទៅពិនិត្យ​សុខភាព​ឱ្យបាន​ទៀងទាត់ និង​ជាពិសេស​ឆាប់​ធ្វើតេស្ត​ឈាម ដើម្បី​ទទួល​សេវា​ការពារ​ការចម្លង​មេរោគ​អេដស៍​ទៅ​ទារក និង​ជំរុញ លើកទឹកចិត្ត​ដៃគូ​មក​ពិនិត្យ និង​ទទួល​សេវា ព្យាបាល​ទាំងអស់គ្នា​។​

៤/ សូម​បងប្អូន​ជនរួមជាតិ​ទាំងអស់ ត្រូវ​បន្ត​ស្វែងយល់​ពី​ការបង្ការ​មេរោគ​អេដស៍ និង​ការពារ​ខ្លួន​កុំឱ្យ​ឆ្លង​មេរោគ អេដស៍​នេះ​ជាដាច់ខាត ជាពិសេស​ក្មួយៗ​ជា​យុវជន យុវនារី​ត្រូវ​ប្រុងប្រយ័ត្ន និង​ចងចាំ​ថា ការការពារ​គឺ ចាប់ផ្តើម​ពី​ខ្លួន​អ្នក​ផ្ទាល់​។​

៥/ មិនត្រូវ​មាក់ងាយ និង​រើសអើង​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​អ្នក​ជំងឺអេដស៍​ជាដាច់ខាត​ហើយ ត្រូវបង្កើត បរិយាកាស​គាំទ្រ​ដល់​ក្រុម​ប្រឈម​ខ្ពស់​នៅ​គ្រប់​ទីកន្លែង ដើម្បី​ទទួលបាន​សេវា​សុខភាព សេវា​គាំពារ​សង្គម និង​ការការពារ​ផ្លូវច្បាប់​។​

៦/ សូមអ្នក​ផ្ទុកមេរោគ​អេដស៍​កុំ​មានការ​ខ្មាសអៀន និង​រើសអើង​ខ្លួនឯង​ហើយ​ត្រូវ ប្រញាប់​រួសរាន់​ទៅ​ទទួល ការប្រឹក្សា និង​ការព្យាបាល​ឱ្យបាន​ទាន់ពេលវេលា​។​

សម្ភារៈ​ដែល​សាខា​បាន​ឧបត្ថម្ភ​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ អេដស៍ និង​កុមា​កំព្រា​ដោយសារ​អេដស៍​ចំនួន ៣០៥ នាក់ ក្នុង​ម្នាក់​ទទួលបាន អង្ករ ៣០ គ​.​ក្រ មី ១ កេស ត្រីខកំប៉ុង ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប សាប៊ូដុំ ៤ ដុំ ទឹកដោះគោ​ខាប់ ៥ កំប៉ុង មុង ១ ភួយ ១ សា​រ៉ុង ១ ក្រ​ម៉ា ១ អាវយឺត ១ ថវិកា ៤០,០០០ រៀល ៕ ដោយ ៖ វ៉ៃ​កូ​

 

spot_img
×