Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី ​៖ ចាត់ទុក​បញ្ញាជន​ជា​កំលាំងចលករ​ដ៏​សំខាន់​ក្នុង​ការជំរុញអោយ​កំណើនសេដ្ឋកិច្ច​ក្នុងប្រទេស​កម្ពុជា​មានកា​រ​កើនឡើង​

spot_img

តាកែវ ​៖ ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញា​ប​ត្រ័​ដល់​សិស្ស​និ​សិ​ត្ស​ចំនួន ១៨៤៩​នាក់ នៃ​សាខា​សកល​វិទ្យាល័យ​បៀ​ល​ប្រាយ​ខេត្ត​តា​កេវ កាលពី​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ឯកឧត្តម​បណ្ឌិត អ៊ី​ន វរ​ជាតិ បាន​លើកឡើងថា ក្មួយៗ​ដែលជា​បញ្ញាជន​មក​ទទួល​សញ្ញា​ប​ត្រ័​បិ​រ​ញ្ញាប​ត្រ័​ជាន់ខ្ពស់​បញ្ចប់​ការសិក្សា​នាពេលនេះ គឺជា​កំលាំងចលករ​ជំរុញឲ្យមាន​កំណើនសេដ្ឋកិច្ច​ដែលជា​ដង្ហើម​របស់​ជាតិ​យើង និង​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ន៏​ប្រទេសជាតិ​ដោយ​ជំរុញ​ការរីកលូតលាស់​នៃ​សេដ្ឋកិច្ច​ផ្អែកលើ​ចំណេះដឹង​ផងដែរ ។

​ឯកឧត្តម អ៊ី​ន វរ​ជាតិ រដ្ឋ​លេខ​ធិ​ការ​ទីស្តីការគណៈរដ្ឋមន្ត្រី​រូបនេះ​បានលើកឡើង​ទៀតថា អស់​រយៈពេល ១៩​ឆ្នាំ​កន្លងមកនេះ សកល​វិទ្យាល័យ​បៀ​ល​ប្រាយ​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ជាមួយ​រាជរដ្ឋាភិបាល ក្នុងការ​បណ្តុះបណ្តាល​និង​អភិវឌ្ឍ​ន៏​ធនធានមនុស្ស ដែលជា​សមាសធាតុ​មួយ​ដ៏​សំខាន់​មិនអាច​ខ្វះ​បាន សម្រាប់​ប្រទេស​ដែល​រួច​ផុតពី​សង្គ្រាម ដើម្បី​កសាង​និង​អភិវឌ្ឍ​ន៏​ប្រទេស​អោយបាន​រីកចម្រើន​ទៅមុខ ។ €​ក​ឧ​ត្ត​ម​បាន​បន្តថា ការទទួល​សញ្ញា​ប​ត្រ័​ក្នង​ពេលនេះ​ទាំង​កម្រិត​បរិ​ញ្ញាប​ត្រ័​ជាន់ខ្ពស់ បរិ​ញ្ញាប​ត្រ័ បរិ​ញ្ញាប​ត្រ័​រង និង​ក្លាយជាកម្លាំង​​​ពលកម្ម​ស្នូល​ដែលមាន​បច្ចេកទេស​ជំនាញ មានចំណេះដឹង ស្មារតី​សហគ្រិនភាព ចំណេះធ្វើ​ប្រាកដ និង​មានការ​ទទួលខុសត្រូវ​ក្នុង​ការងារ​ប្រក​ដ​ដោយ​សី​លធ​ម៏​ល្អ​ប្រពៃ​ជា​បញ្ញាជន ក្នុងការ​រួមចំណែក​អភិវឌ្ឍ​ន៏​ប្រទេសជាតិ ដោយ​ជំរុញអោយមាន​ការលូតលាស់​នៃ​សេដ្ឋកិច្ច​ផ្អែកលើ​ចំណេះដឹង ។​

សូមបញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ​ប្រទេស​កម្ពុជា​សម្រេចបាន កំណើនសេដ្ឋកិច្ច​ជា​មធ្យម​ក្នុង​អាត្រា ៧% ក្នុង​មួយឆ្នាំ និង​មាន​ចំណូល​សម្រាប់​ប្រជាជន​ក្នុង​មួយម្នាក់ៗ កើនឡើង​ប្រមាណ ១៥៤៨​ដុល្លារ ក្នុង​ឆ្នាំ​២០១៨ និង​ប៉ាន់ស្មាន​ប្រមាណ ១៦៧៩​ដុល្លារ ក្នុង​ឆ្នាំ​២០១៩ ហើយ​តាម​ការ​ព្យាករ​ណ៏​ប្រមាណ ១៨១៦​ដុល្លារ នៅក្នុង​ឆ្នាំ​២០២០ ៕ ដោយ ៖ តាកែវ​

spot_img
×