Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីតាំង​លួចលាក់​ផលិត​ស្ក​ត្នោត​ក្លែងក្លាយ​នៅ​ស្រុក​បាទី​ ត្រូវបាន​បង្ក្រាប​សារជាថ្មី​

spot_img

តាកែវ ​៖​ ទីតាំង​លួចលាក់​ផ​លឹ​ត​ស្ក​ត្នោត​ក្លែងក្លាយ​ចំនួន ​៤ ​ទីតាំង​ធំៗ​ នៅក្នុង​ភូមិ​ព្រៃខ្លា ឃុំ​កុមា​រាជា ស្រុក​បាទី ត្រូវបាន​អាជ្ញាធ​ស្រុក​បាទី​សហការ​ជាមួយ​មន្ត្រី​ជំនាញ​កាំកុងត្រូល​និង​មន្ទីរ​សិប្បកម្ម​ខេត្តតាកែវ ចុះបង្ក្រាប​ដោយ​រឹប​អូស​វត្ថុតាង​មួយចំនួន​យកទៅ​រក្សាទុក​នៅ​សាលាស្រុក​បាទី ដោយឡែក​ចំពោះ​ស្ក​ដែល​បាន​កែឆ្នៃ​ហើយ​ត្រូវបាន​ដុតបំផ្លាញ​ចោល​តែម្ដង​។​

លោក ភួ​ន ឈី​ម អភិបាលស្រុក​បាទី​បាន​ថ្លែង​ឲ្យ​ដឹងថា បញ្ហា​លួច​ផ​លឹ​ត​ស្ក​ត្នោត​ក្លែងក្លាយ ដោយ​យក​ស្ក​សលាយ​ជាមួយ​ទឹក​និង​ប្រេងឆា​មក​កែឆ្នៃ​ជា​ស្ក​ត្នោត​នេះ កន្លងមក​អាជ្ញាធ​ស្រុក​បាទី​បាន​កោះហៅ​ម្ចាស់​ទីតាំង​ផ​លិត​ទាំង​ជាង​ ៤០ ​ទីតាំងនៅ​ក្នុងស្រុក​បាទី​មក​អប់រំ​និង​បាន​ចុះបង្ក្រាប​ជាច្រើនលើក​ច្រើនសារ​មក​ហើយ ក៏ប៉ុន្តែ​បងប្អូន​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​បន្ត​លួចលាក់​ផ​លិត​បើទោះបីជា​ដឹងថា​នេះ​ជា​ទង្វើ​ខុសច្បាប់​យ៉ាង​ណាក៏ដោយ ដោយ​បងប្អូន​សំអាងថា​គ្មាន​មុខរប​រធ្វើ​ក្រៅពី​របរ​នេះ ដូច្នេះ​ថ្ងៃនេះ​អាជ្ញាធ​ស្រុក​រួម​និង​មន្ត្រី​ពាក់ព័ន្ធ​បាន​ឆ្មក់​ចុះមក​បង្ក្រាប ដោយ​រិ​ប​អូស​វត្ថុតាង​មួយចំនួន​និង​បាន​ដុត​បំផ្លាញចោល​ស្ក​ឆ្នោត​ដែល​កែឆ្នៃ​រួច​មួយចំនួនធំ​ទៅតាម​ការបញ្ជា​របស់លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តតាកែវ​។​

លោក​អភិបាលស្រុក​បាទី​បាន​មាន​ប្រសា​ស​ន៏​បន្តថា ការយក​ស្កសរ​មក​កែឆ្នៃ​ជា​ស្ក​ត្នោត​ដាក់លក់​នៅលើ​ទីផ្សារ​នេះ​វា​ជា​ទង្វើ​ខុសច្បាប់ ដូច្នោះ​អាជ្ញាធ​ស្រុក​និង​អាជ្ញា​ពាក់ព័ន្ធ​និង​បន្ត​បង្ក្រាប ដោយ​មិន​អនុញ្ញាតិ​ឲ្យ​មានការ​កែឆ្នៃ​ដោយ​ខុសច្បាប់​នេះ​កើតឡើង​ទៀត​នោះទេ ហើយ​អ្នក​ដែល​បន្ត​លួច​ផ​លឹ​ត​បើ​អាជ្ញាធ​ចាប់ខ្លួនបាន​និង​ត្រូវ​បញ្ចូនទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​ច្បាប់​ដោយ​គ្មាន​យោគយល់​ទៀត​ទេ​។

នៅក្នុង​ឱកាសនោះ​លោក​អភិបាលស្រុក​បាទី ភួ​ន ឈី​ម បានធ្វើការ​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​លួចលាក់​ផ​លឹ​ត​ស្ក​ត្នោត​ក្លែងក្លាយ​នេះ ឲ្យ​បញ្ឈប់​សកម្មភាព​ខុសច្បាប់​តទៅទៀត ហើយ​ងាក​ទៅ​ប្រកបមុខរប​ផ្សេង​ដែល​ត្រឹមត្រូវ​ទៅតាម​ច្បាប់ ម្យ៉ាងទៀត​ការ​លួច​ផ​លឹ​ត​ស្ក​ត្នោត​ក្លែងក្លាយ​នេះ​មិនត្រូវ​តែ​ជា​ទង្វើ​ខុសច្បាប់​ប៉ុណ្ណោះ​ទេ វា​ក៏បាន​បំផ្លាញ​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ទិញ​ស្ក​នេះ​ទៅប្រើ​ប្រាស់​ជាពិសេស​វា​បាន​បំផ្លាញ​ស្ក​ឆ្នោត​គេ​ពិតប្រាកដ​ដោយ​យក​ទឹកត្នោត​មក​កែឆ្នៃ​ជា​ស្ក​ត្នោត ដែល​ស្ក​ត្នោត​ពិតប្រាកដ​នេះ​មានការ​ទទួលស្គាល់​បង​ប្អូន​ប្រជាពលរដ្ឋ​និង​មាន​ការនាំ​លក់​ចេញទៅ​ក្រៅប្រទេស​ថែមទៀត​ផង​៕​ ដោយ ៖ តាកែវ​

spot_img
×