Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ជូន​ខ្លួន​ជនសង្ស័យ ​៣ នាក់ ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ ដែល​លួច​ម៉ូតូ ២​ លើក ២ កន្លែង ក្នុង​ក្រុង​ស្វាយរៀង

spot_img

​ស្វាយរៀង ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង បាន​ឲ្យ​ដឹងថា នៅ​រសៀល​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៩ នេះ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បា​នប​ញ្ជួ​ន​ខ្លួន​ជនសង្ស័យ​ចំនួន ៣ នាក់ ប្រុស ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង ដែល​បាន​ធ្វេ​ី​សកម្មភាព​លួច​ម៉ូតូ​ចំនួន ២​លើក ២ កន្លែង ក្នុង​ក្រុង​ស្វាយរៀង កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ២០១៩ ហេ​ី​យ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត ក្រុង​ស្វាយរៀង ស្រុក​រំដួល ស្រុក​ស្វាយជ្រំ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត ដេញតាម​ចាប់បាន​ភ្លាមៗ ក្រោយ​ធ្វេ​ី​សកម្មភាព ។

​គូរ​បញ្ជាក់ថា​៖​កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៩​ក្រុមចោរ​មាន​គ្នា ០៤ នាក់ ម៉ូតូ ០២ គ្រឿង បាន​ឌុប​គ្នា​ធ្វើ​សកម្មភាព​លួច​ម៉ូតូ ០២ លើក ០២ កន្លែង ៖ លើក​ទី​១ នៅ​ថ្ងៃ ២៩ វិច្ឆិកា ២០១៩ ម៉ោង​១២:២០ នៅ​ភូមិ​ស្វាយ សង្កាត់​ចេក ក្រុង​ស្វាយរៀង ក្រុមចោរ​បាន​លួច​កាច់​សោ​រក​ម៉ូតូ ​របស់​ប្រជាពលរដ្ឋ នៅ​បន្ទប់​ជួល​ខាងមុខ​សកល​វិទ្យាល័យ​ស្វាយរៀង តែ​មិនបាន​សម្រេច​ដោយ​ម្ចាស់​ដឹង​ទាន់​ផ្ទះ​បាន​ឃេ​ី​ញ និង​រាយ​ការ​ទាន់ពេល​មក​សមត្ថ​កិច្ច ។ លើក​ទី​២ គឺ​ក្រុមចោរ​ដដែល​បានគេច​ខ្លួន​ហើយ​បន្តដំណើរ​ទៅ​លួច​កាច់​សោក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ ០១ គ្រឿង​ទៀត នៅ​​ម៉ោង ១៣និង២០ ថ្ងៃ​ដដែល នៅ​ភូមិ​ស្វាយរៀង សង្កាត់​ស្វាយរៀង លួចបាន​សម្រេច ។

ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​កម្លាំង​នគរបាល និង​កង​កងរាជអាវុធហត្ថ​បានចេញ​អន្តរាគមន៍​ដេញតាម និង​ស្ទាក់​បង្ក្រាប​ឃាត់ខ្លួន​បាន​ចំនួន ០៣ នាក់ ប្រុស និង ម៉ូតូ ០២ គ្រឿង​(​ម៉ូតូ​ចោរ ១ គ្រឿង និង​ម៉ូតូ​ដែល​ចោរលួច​យកបាន ១ គ្រឿង ) ។ ចំណែក​បក្ខ​ពួកចោរ ១ នាក់ ទៀត​គេចខ្លួនបាត់ ។​

​សមត្ថកិច្ច​​កំពុង​ស្រាវជ្រាវ​តាម​ចាបខ្លួន​ចាត់ការ​តាមច្បាប់​បន្តទៀត​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×