Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​គង់ សំអុល នាំយក​នូវ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរមងារ មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី ជា អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​

spot_img

​ភ្នំពេញ​៖ សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង នាំយក​នូវ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរមងារ មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី ជា អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា​។​

​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ព្រះបរមរាជវាំង​បាន​ឲ្យ​ថ​ឭ​ដឹងថា ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះអង្គ​សព្វព្រះរាជហឫទ័យ​ត្រាស់បង្គាប់ សម្តេចចៅហ្វា​វាំង​វរវៀងជ័យ​អធិបតី​ស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ព្រះបរមរាជវាំង នាំយក​នូវ​ព្រះរាជក្រឹត្យ​ប្រោស​ព្រះរាជទាន​គោរមងារ មហា​ឧបាសិកា ប៊ុន ស៊ា​ង​លី ជា អ្នកឧកញ៉ា ព្រឹទ្ធ​មហា​ឧបាសិកា ធម្ម​ញ្ញាណ​វិ​វ​ឌ្ឍ​នា ប៊ុន ស៊ា​ង​លី ជូន​ដល់ មហា​ឧបាសិកា ដែល​កំពុង​សម្រាក​ព្យាបាល​សុខភាព នា​មន្ទីរពេទ្យ​កាល់ម៉ែត វេលា​រសៀល​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩​។​

​សូមបញ្ជាក់ថា សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ​ស្ថិតក្នុង​ស្ថានភាព​នៃ​ការបន្ត​​សង្គ្រោះបន្ទាន់​នៃ​ជំងឺ​ម្តាយក្មេក​ខ្ញុំ ខ្ញុំ​បន្ត​​លុបចោល​ការចូលរួម​កម្មវិធី​មួយចំនួន​​សម្រាប់​ចុង​សប្តាហ៍​នេះ​និង​សប្តាហ៍​ក្រោយ​ដោយប្រគល់​ជូន​ឧបនាយករដ្ឋមន្ត្រី​មួយចំនួន​ចូលរួម​ជំនួស​ព្រោះ​​កម្មវិធី​នេះ​មិនអាច​លើក​ពេល​រង់ចាំ​​វត្តមាន​របស់ខ្ញុំ​បានឡើយ​។​

​ខ្ញុំ​នឹង​បន្ត​ការតាមដាន​មើលថែទាំ​​ម្តាយក្មេក​ខ្ញុំ​តទៅទៀត​ព្រោះ​ពុំមាន​​ពេល​ផ្សេងទៀត​ដើម្បី​បំពេញ​តួនាទី​ជា​កូន​ក​ត្ត​ញ្ញូ​នោះឡើយ​។

​ខ្ញុំ​សង្ឃឹមថា​បងប្អូន​ជនរួមជាតិ​នឹង​យោគយល់​ដល់​ការលំបាក​របស់ខ្ញុំ​និង​​យល់​ពី​អារម្មណ៍​របស់ខ្ញុំ​នាពេល​ដ៍​លំបាក​​នេះ​។​ខ្ញុំ​មិន​ទុកឱ្យ​ម្តាយក្មេក​ខ្ញុំ​ចាកចោល​ខ្ញុំ​ដោយ​មិនបាន​លា​នោះឡើយ​។​

​ខ្ញុំ​មក​​កំដរ​ម្តាយក្មេក​ខ្ញុំ​នៅ​មន្ទីរពេទ្យ​កាលម៉ែត​ដែល​ខ្ញុំ​ពិនិត្យឃើញថា​មន្ទីរពេទ្យ​នេះ​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​ពិនិត្យ​និង​ព្យាបាល​ជូន​ប្រជាជន​។​

​ខ្ញុំ​សូម​អរគុណ​និង​កោតសរសើរ​ចំពោះ​​វេ​ជ្ច​បណ្ឌិត​គ្រូពេទ្យ​គ្រប់​ជំនាញ​និង​បុគ្គលិក​នៅក្នុង​មន្ទីរពេទ្យ​ទាំងអស់​ដែល​បាន​បំពេញ​​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ​​និង​ប្រកបដោយ​វិជ្ជាជីវៈ​ខ្ពស់​។​

បើទោះជា​ជីវិត​ម្តាយក្មេក​ខ្ញុំ​ដែល​កំពុងស្ថិត​ក្នុងដំណាក់កាល​សង្គ្រោះបន្ទាន់​​វិ​វត្ត​ទៅកាន់​ស្ថានភាព​បែបណាក៏ដោយ​ក៏​ពួកយើងខ្ញុំ​ជា​កូន​ជា​ចៅ ចៅទួត​​អស់ចិត្ត​ដែរ​ព្រោះ​បើ​មិនមាន​គ្រូពេទ្យ​​ខ្មែរ​ដ៏​ពូកែ​ជួយ​ទាន់ពេលវេលា​ទេ​ម្លេះ​​សម​ម្តាយក្មេក​ខ្ញុំ​បាន​លាចាក​លោក​នេះ​​តាំង​ពីថ្ងៃ​ម្សិលមិញ​មក​ម្លេះ ​ព្រោះ​នៅឯ​​គេហដ្ឋាន​របស់ខ្ញុំ​បានរៀបចំ​រួចរាល់​ហើយ​សម្រាប់​បុណ្យសព​ម្តាយក្មេក​ខ្ញុំ​ ​តែដោយសារ​ភាព​ជំនាញ​របស់​គ្រូពេទ្យ​​នោះ​ហើយ​ដែល​ធ្វើឱ្យ​ម្តាយក្មេក​ខ្ញុំ​បន្ត​​រស់នៅ​ជាមួយ​កូនចៅ​មួយរយៈ​ទៀត​៕

​ខ្ញុំ​សូមបញ្ជាក់ថា​ស្ថានភាព​ជម្ងឺ​ម្តាយក្មេក​​ខ្ញុំ​ស្ថិតក្នុង​ដំណាក់​ការសង្គ្រោះ​បន្ទាន់​​នៅឡើយ ​ដែល​តម្រូវឱ្យ​កូនចៅ​នៅ​​ក្បែរ​គាត់​ជានិច្ច​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×