Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពិ​ព័​ណ៍​រូបថត​សម័យ​បារាំង​ជាង​១​ពាន់​សន្លឹក​តាមផ្លូវ​ថ្មើ​រជើង​មាត់​ទន្លេ មាន​អាយុ កាល​៤០​ឆ្នាំ ខណៈ​រាជធានី​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ AIMF

spot_img

​ភ្នំពេញ ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ​បង្ហាញ​ពិព័រណ៍​រូបភាព​រយៈពេល​៤០​ឆ្នាំ​របស់​រាជធានី​ភ្នំពេញ ដើម្បី​បង្ហាញ​អោយ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​បរទេស​បាន​ស្វែងយល់​ពី​ការវិវឌ្ឍ​របស់​រាជធានី​ភ្នំពេញ​ចេញពី​បាតដៃ​ទទេ ហើយ​មានការ​អភិវឌ្ឍន៍​រីកចម្រើន​រហូតមកដល់​សព្វថ្ងៃនេះ​។​

​រូបភាព​ភាពជា​ច្រើន​ផ្ទាំង​ដែល​ពិពណ៌នា​អំពី​ស្ថានភាព​រាជធានី​ភ្នំពេញ ក្នុង​រយៈពេល​៤០​ឆ្នាំ ចាប់ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​២០១៩ នេះ​ត្រូវ​បានដាក់​បង្ហាញ​ជា​សាធារណៈ​ប្រប​តាម​ដង​ទន្លេសាប នៅលើ​ផ្លូវ​ថ្មើរជើង​ក្រោយ​សាលសន្និសីទ​ចតុមុខ ។​

​ពិព័រណ៍​រូបភាព​នេះ ត្រូវបាន​ផ្សព្វផ្សាយ​ដើម្បី​អបអរសាទរ ក្នុងឱកាស​ដែរ​រាជធានី​ភ្នំពេញ ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ មហាសន្និបាត​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF) លើក​ទី​៣៩ ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ ២០១៩​។​

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា​៖ រាជធានី​ភ្នំពេញ មាន​កិ​ត្ដិ​យស​ណាស់ ​ដោយ​បាន​ជ្រើសរើស យក​រូបថត​កាលពី​សម​យ័​បារាំង និង​ក្រោយ​របប​ប៉ុលពត ជាង​១​ពាន់​សន្លឹក យកមក​ដាក់តាំង ពិ​ព័​ណ៏ ដើម្បី​រំលឹក​ដល់​កូនចៅ​ជំនាន់​ក្រោយ​បានដឹង និង​ស្វែងយល់​ពី​សម័យកាល​មួយ​ទៅ​សម័យ កាល មួយ ដោយបាន​ដាក់តាំង​បង្ហាញ​ជា​សាធារណៈ​នៅតាម​បណ្ដោយ​ផ្លូវ​ថ្មើ​ជើង មាត​ទន្លេ ក្នុង​សង្កាត់ ចតុមុខ ខណ្ឌដូនពេញ ខណៈ​រាជធានី​ភ្នំ ពេញ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ AIMF អភិបាលក្រុង ប្រើប្រាស់ ភាសា​បារាំង ក្នុង​គោល​បំណង​ធំ​មួយ ទៀត​នោះ​គឺ ដើម្បី​បង្ហាញ​អោយ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ជាតិ និង​អន្ដរជាតិ បាន​ស្វែង យល់​ពី​ការវិវឌ្ឍ​របស់​រាជធានី​ភ្នំពេញ​ចេញពី​បាតដៃ​ទទេ មុន​និង​មានការ​អភិវឌ្ឍ រីកចម្រើន មកដល់​សព្វថ្ងៃនេះ ។​

លោក ឃួ​ង ស្រេង បាន​បញ្ជាក់ថា​៖ ពិព័រណ៍​រូប ភាព​នេះ យើង​បាន​ផ្សព្វផ្សាយ​ដើម្បី​អបអរសាទរ ក្នុងឱកាស​ដែរ​រាជធានី​ភ្នំពេញ ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ មហាសន្និបាត​សមាគម​អន្តរជាតិ នៃ​អភិបាលក្រុង ប្រើប្រាស់​ភាសា​បារាំង (AIMF) លើក​ទី​៣៩ ចាប់ពី​ថ្ងៃទី​៣​ដល់​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ ២០១៩​។​

លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​បាន អោយដឹងថា ពិព័រណ៍​រូបភាព​នេះ​នឹង​ធ្វើអោយ មហាជន បាន​យល់​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់ រាជរដ្ឋាភិបាល​ក្នុងការ​ស្វែងរក​សន្តិភាព និង​ការស្ថាបនា រាជធានី​ភ្នំពេញ ព្រមទាំង​ប្រទេស​កម្ពុជា​ទាំងមូល​បាន​យ៉ាង​ល្អ​ស្រស់​ឆើតឆាយ ចេញពី​បាតដៃ​ទទេ​ក្រោយ​ភ្នក់ភ្លើង សង្គ្រាម​។​

លោក ព្យែ​រ ប៊ៃ​យ៉េ លេខាធិការដ្ឋាន​របស់​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ( AIMF )
​បាន​កោតសរសើរ​រាជធានី​ភ្នំពេញ ថា​រៀបចំ​ពិព័រណ៍​រូបភាព​នេះ​បានល្អ ដើម្បីអោយ​ប្រជាពលរដ្ឋ​នៅតែ​ចង់ចាំ​ពី​ការដឹកនាំ​ដល់​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល ដែល​ធ្វើអោយ​ទីក្រុង​នេះ​មានការ​អភិវឌ្ឍ​រីកចំរើន​គួរកត់សម្គាល់​។ លោក​បាន​បញ្ជាក់ថា រាជធានី​ភ្នំពេញ​នឹង​ក្លាយជា​ទីក្រុង​គំរូ​សម្រាប់​សមាជិក​ទីក្រុង អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង (AIMF)​នៅ​ទ្វីប​អា​ហ្រិ​ក​ដើម្បី​អនុវត្តតាម​។​

សូមបញ្ជាក់ថា ពិព័រណ៍​រូបភាព​រយៈពេល​៤០​ឆ្នាំ​របស់​រាជធានី​ភ្នំពេញ​នេះ ត្រូវបាន​សម្រិតសម្រាំង​រូបភាព រហូតដល់​ជាង​២​ពាន់​សន្លឹក ដែល​បានមកពី​ក្រុម​ផលិតករ​ថតរូប​កម្ពុ​ជា និង​បរទេស​។​

​នា​រសៀល​ថ្ងៃអាទិត្យ ០៥​កើត ខែ​មិគសិរ ឆ្នាំកុរ ឯកស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៩​នេះ លោក​ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក ព្យែ​រ ប៊ៃ​យ៉េ លេខាធិការដ្ឋាន​របស់​សមាគម​អន្តរជាតិ​នៃ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង ( AIMF ) បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ឧបករណ៍​កម្សាន្ត​សម្រាប់​កុមារ និង​ឧបករណ៍​លំ​ហាត់ប្រាណ​នៅ​សួនច្បារ​ព្រះ​នាង​ប្រាជ្ញា​បារមី ស្ថិតនៅក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ និង​ការបើក​បង្ហាញ​ពិព័រណ៍​រូបភាព​ក្រោម​ប្រធានបទ ៤០​ឆ្នាំ នៃ​ដំណើរ​វិវត្តន៍​របស់​រា​ជ​ធានី​ភ្នំពេញ នៅតាម​បណ្ដោយ​តិ​រវិ​ថី​ព្រះ​សុីសុវត្ថិ ស្ថិតនៅក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​សមាជិក សមាជិកា ក្រុមប្រឹក្សា​រាជធានី អភិបាលរង​រាជធានី ប្រធាន អនុប្រធាន មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ លោក លោកស្រី អភិបាល អភិបាលរងខណ្ឌ​ទាំង​១៤ និង​មន្ដ្រីរាជការ បងប្អូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​៕ ដោយ​៖​កូ​ឡាប​

spot_img
×