Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បន​ល្បែងស៊ីសង​ហ្គេម​បាញ់​ត្រី​ឡើង​ដុះ​ស្នឹម​នៅ​សង្កាត់​ច្បារអំពៅ​ទី​២ គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​ចុះបង្ក្រាប​ទាំងយប់​

spot_img

​ភ្នំពេញ​ ៖ ​នៅ​យប់​ថ្ងៃទី​០១​ខែធ្នូ​ឆ្នាំ​២០១៩​នេះ​កម្លាំង​សមត្ថកិច្ច​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ​បាន​រាយការណ៍​អោយដឹងថា កម្លាំង​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅផ្ទះ លេខ​២៩៦ ក្រុម​០៦ ផ្លូវ​បេតុង ភូមិ​ដើម​ចាន់​១ សង្កាត់​ច្បារអំពៅ​ទី​២ ពិនិត្យ​ជាក់ស្តែង​ឃើញ​មាន​ការលេង​ហ្គេម​បាញ់​ត្រី ដោយមាន​ការឯកភាព​ពី​ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​ភ្នំពេញ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ​សម្រេច​ដកហូត​ទូរ​ហ្គេម​បាញ់​ត្រី​ខាងលើ​ចំនួន​៤​ទូរ​យកមក​រក្សាទុក​នៅ​សាលាខណ្ឌ​ដើម្បី​បំផ្លាញចោល​នៅពេល​ខាងមុខ​។​

ខណៈពេល​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព​ច្បារអំពៅ​ចុះបង្ក្រាប​បន​ល្បែងស៊ីសង​ទូ​ហ្គេម​បាញ់​ត្រី​នៅ​សង្កា​ត​ច្បារអំពៅ​ទី​២​ទាំងយប់​ដូចនេះ មហាជន​ទូទៅ គាំទ្រ​ជាខ្លាំង​ពិសេស​អ្នកស្រុក​ច្បារអំពៅ​ទី​២​ហើយ​ពួក​អ្នកស្រុក​សំណូមពរ​ដល់​គណៈបញ្ជាកា​រ​ឯកភាព​ខណ្ឌ​ច្បារអំពៅ​បន្ត​ដោយ​ប្រើ​កណ្ដាប់ដៃ​នេះ ចុះបង្ក្រាប​បន​ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅ​សង្កាត់​ច្បារអំពៅ​ទី​២​នេះ​បន្តទៀត​ព្រោះ​នៅ​សង្កាត់​ច្បារអំពៅ​ទី​២​នេះ​មាន​អ្នក​លួច​បើក​បន​ល្បែង​លេង​ស៊ី​គ្រប់​ប្រភេទ​ដូចជា​បៀរ​អាប៉ោង កត់​ចាក់​កន្ទុយលេខ​និង​ហ្គេម​បាញ់​ត្រី​កំពុងបើក​លេង​ស៊ីសង​គ្នា​ទាំងយប់​ថ្ងៃ​នៅ​ច្រើន​កន្លែង​ទៀត​៕ ដោយ​៖​កូ​ឡាប​

spot_img
×