Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អំពាវនាវ​សាជាថ្មី​ទៅ​ថ្នាក់ដឹកនាំ​ទូទាំង​ពិភពលោក​ដើម្បី​បន្ត «​រក្សា​សន្យា​» ដល់​មនុស្ស​ដែល​រង​ផលប៉ះពាល់ ដោយសារ​មេរោគ​អេដស៍ និង​ជំងឺអេដស៍

spot_img

​ភ្នំពេញ​៖ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ រួម​ជ​ស​មួយ​​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជម្ងឺអេដស៍ និង​តំណាង​ស្ថាប័ន​រដ្ឋាភិបាល ស្ថានទូត អង្គការក្រៅរដ្ឋាភិបាល​ជាតិ អន្តរជាតិ ក្រុមយុវជន ប្អូនៗ​ដែល​មកពី​សហគមន៍​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ បាន​ប្រារព្ធ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីលាន​កោះ​ពេជ្រ​។​

លោកស្រី​វេជ្ជ ហួយ ស៊ី​ខេង ប្រធាន​គ្រប់គ្រង​កម្មវិធី​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជម្ងឺអេដស៍ បាន​ថ្លែង​ថា អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​ទាំងមូល​នៅក្នុង ប្រទេស​ចំនួន ៤៣ ដែល​អង្គការ AHF កំពុង​ធ្វើ​ប្រតិបត្តិការ នឹងធ្វើ​ការរៀបចំ​ព្រឹត្តិការណ៍​ជាមួយ កម្មវិធី​ផ្សេងៗ​ពេញ​មួយ​សប្តាហ៍​ដើម្បី​អបអរសាទរ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​។

​ដោយឡែក​នៅ​ប្រទេស​កម្ពុជា​បានទទួល​កិ​តិ្ត​យស ដោយមាន​កិច្ចសហការ​ជាមួយ អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​រៀបចំ​ព្រឹត្តិការណ៍ «​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺ អេដស៍​» ក្នុង​ឆ្នាំ​២០១៩​នេះ ។

​ជាមួយ​អបអរសាទរ​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឆ្នាំ​២០១៩ នៅ​ថ្ងៃទី​១ ខែធ្នូ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) នឹងធ្វើ​ការអំពាវនាវ​សាជាថ្មី​ទៅ​ថ្នាក់ដឹកនាំ​ទូទាំង​ពិភពលោក​ដើម្បី​បន្ត «​រក្សា​សន្យា​» ដល់​មនុស្ស​ដែល​រង​ផលប៉ះពាល់​ដោយសារ​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ជាមួយ​ការ​ក្រើនរំលឹក​ដល់​ពិភពលោក​ទាំងមូល​ថា ការប្រយុទ្ធ​នឹង​ជំងឺអេដស៍​និង​មេរោគ​អេដស៍​នៅ​មិនទាន់​បានបញ្ចប់​នៅឡើយ​ទេ ហើយ​នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​និង​មេរោគ​អេដស៍​នេះ ។​

​យោងតាម​ស្ថិតិ​ចុងក្រោយ​របស់​អង្គការ UNAIDS មាន​មនុស្ស​ចំនួន ៣៧.៩​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ហើយ​សម្រាប់​ឆ្នាំ​២០១៨ មាន​មនុស្ស​ប្រមាណ ១.៧​លាន​នាក់​បាន​ឆ្លង​មេរោគ​អេដស៍​ថ្មី និង ៧៧​ម៉ឺន​នាក់ បាន​ស្លាប់​ដោយសារ​ជំងឺ​ផ្សេងៗ​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍​។ ក្នុងពេល​បច្ចុប្បន្ន ខណៈពេលដែល​មនុស្ស​រា​ប់​លាន​កំពុង​ទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ គឺមាន​មនុស្ស​រាប់លាន​នាក់​ផ្សេងទៀត​កំពុង​ត្រូវការ​ជួយសង្គ្រោះ​ជាបន្ទាន់​ផងដែរ​។​

ក្នុងនាម​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍​កម្ពុជា លោកស្រី សូម​អំពាវនាវ​ថាៈ​«​ជាមួយនឹង​សម្មិទ្ធផល​ជោគជ័យ​ទាំងអស់​មិនត្រូវ​ឈប់​ត្រឹមនេះ​ទេ – ត្រូវធ្វើ​គ្រប់យ៉ាង​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ធ្វើការ​បន្តទៀត ព្រោះថា​នៅមាន​ជីវិត​មនុស្ស​រាប់​លាន​នាក់​ទៀត​ដែល​ត្រូវការ​ជួយសង្គ្រោះ និង​យកចិត្តទុកដាក់​ពី​បញ្ហា​មេរោគ​អេដស៍ និង​ជំងឺអេដស៍​។ ការរក្សា​សន្យា​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​កាន់តែ​មាន​សារៈសំខាន់ ដើម្បី​អាច​ការបញ្ចប់​មេរោគ​អេដស៍​ពី​ពិភពលោក​ហើយ យើង​ត្រូវការ​ចាំបាច់​សហការ​ពី​សហគមន៍ សុខភាព​សាធារណៈ រដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​ចូលរួម​ធ្វើការ​ជាមួយគ្នា​»​។

​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ (AHF) មាន​មោទនភាព​ដែល​បានរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ជាមួយ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​រដ្ឋាភិបាល និង​ការងារ​ជា​ដៃគូ​ជាមួយ​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល សង្គម​ស៊ីវិល និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​បាន និង​កំពុង​បន្តការងារ​យ៉ាង​ពេញទំហឹង​ក្នុងការ​ជួយសង្គ្រោះ​ជីវិត ព្យាបាល និង​ថែទាំ​ដល់​អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍​»​។​

​លោក ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិកា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ថ្លែងថា ​ព្រឹត្តិការណ៍​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ឆ្នាំ​២០១៩ នៅ​ទីលាន​កោះ​ពេជ្រ​ថ្ងៃនេះ មានកម្ម​វិធី​ជាច្រើន​ដូចជា​៖ សន្និសីទ​សារព័ត៌មាន ការប្រគំ​តន្ត្រី​ដោយ​កំពូល​តារាចម្រៀង​ល្បីៗ ការ​ដង្ហែរ​ក្បួន​ឃោសនាការ​ប្តេជ្ញា​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​និង​ការចែក​ស្រោមអនាម័យ​ដោយ​ឥតគិតថ្លៃ​ជាដើម ដើម្បី​ទាក់ទាញ​ជា​សកល​ការបន្ត​យកចិត្តទុកដាក់​ពី​បញ្ហា​អេដស៍ ។​

​បើតាម​របាយការណ៍រ​បស់​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បាន​ឲ្យ​ដឹងថា អត្រា​ប្រេ​វ៉ាឡង​អ្នក​ផ្ទុកមេរោគ​អេដស៍ មានការ​ថយចុះ​ជា​បន្តបន្ទាប់​តាំងពី ១,៧% នៅ​ឆ្នាំ​១៩៩៨ មក​នៅ​០,៨% នៅ​ឆ្នាំ​២០១០ និង​មក​នៅត្រឹមតែ ០,៦% នៅ​ឆ្នាំ​២០១៨​។ តាម​ការសិក្សា​តាមបែប​វិទ្យាសាស្ត្រ នៅ​ប្រទេស​កម្ពុជា ក្នុង​ឆ្នាំ​២០១៩ អ្នក​ផ្ទុកមេរោគ​អេដស៍​ ​មាន​ចំនួន​ប្រមាណ ៧៣.០០០​នាក់​។ អ្នក​បានទទួល​សេវា​ថែទាំ និង​ព្យាបាល​ជំងឺអេដស៍ មាន​៥៩.៥២៦​នាក់ (​ក្នុង​ឆ្នាំ​២០១៨) ​និង​មាន​ប្រមាណ​ជាង ៦០.០០០​នាក់ ក្នុង​ឆ្នាំ​២០១៨​នេះ ។​

អ្នក​ឆ្លង​ថ្មី​មានការ​ជ័យ​ចុះ​ប្រមាណ​ជា​៦២ ចាប់ពី​ឆ្នាំ​២០១០ មកដល់​ឆ្នាំ​២០១៨ ដែល​តាម​ការប៉ាន់ប្រមាណ​អ្នក​ឆ្លង​ថ្មី​ក្នុង​ឆ្នាំ​២០១៨​នេះ មាន​ចំនួន​៨៨០​នាក់​។ អ្នកស្លាប់​ដោយ​មេរោគ​អេដស៍ ក៏មាន​ការថយចុះ​ប្រមាណ​ជា ៤៨% ផងដែរ ចាប់ពី​ឆ្នាំ​២០១០​មក ដែល​ការស្លាប់​នៅ​ឆ្នាំ​២០១៨​កន្លងមកនេះ មាន​ប្រមាណ​ជា ១​ញ​០០ នាក់​។ ការរាយការណ៍​ពី​ការ​មាក់ងាយ និង​រើសអើង​ពី​ខាងក្រៅ​មានកា​ផ្លាក់​ចុះ ជាពិសេស​ការ​​បដិសេធ​មិន​ផ្តល់ការងារ ពី​៤៦%​នៅ​ឆ្នាំ​២០១០ មក​នៅតែ​ប្រមាណ​២% នៅ​ឆ្នាំ​២០១៩ និង​ការបំពាន​ជា​ពាក្យសំដី ពី​១៤%​នៅ​ឆ្នាំ​២០១០ មក​នៅតែ​ប្រមាណ​២% នៅ​ឆ្នាំ​២០១៨​។​ ​ប៉ុន្តែ​ការ​មាក់ងាយ និង​រើសអើង​ដោយ​ខ្លួនឯង ជាពិសេស​អារម្មណ៍​អៀនខ្មាស នៅតែ​ជា​បញ្ហា​គួរឱ្យកត់សម្គាល់​នៅឡើយ ដោយមាន​អត្រា​៧១,៥% នៅ​ឆ្នាំ​២០១០ មក​នៅ ៦២,៧%​នៅ​ឆ្នាំ​២១៩ ។ ភាពជោគជ័យ​លើ​ការឆ្លើយតប​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​ប្រទេស​កម្ពុជា គឺ​ធ្វើ​​ឡើង​ដោយមាន​ការចូល​រួមទាំង​អស់​គ្នា តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ សម្តេច​តេ​ជោ​នាយក​ដ្ឋ​មន្ត្រី គឺ ទាំងអស់គ្នា​ចូល​រូប​ជា​ចរន្ត​ជាតិ​មួយ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ដែល​មកដល់ពេលនេះ​ជា​លទ្ធផល ប្រទេស កម្ពុជា​ទទួលបាន​ជោគជ័យ គួរ​ជាទី​មោទនៈ រួមមាន​៖

​នៅ​ឆ្នាំ​២០០៦ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​បានទទួល​គោ​រម្យ​ងារ ពី​អង្គការសហប្រជាជាតិ ជា “​ឥស្សរជន​ឆ្នើម​ថ្នាក់ជាតិ នៃ​វេទិកា​​ភាពជា​អ្នកដឹកនាំ​តំបន់​អាស៊ី​-​បា​ស៊ី​ហ្វិ​ក​ឆ្លើយតប​មេរោគ​អេដស៍ និង​ជំងឺអេដស៍​នៅ​កម្ពុជា​។​

​នៅ​ឆ្នាំ​២០០៩ សម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌី​ត ក៏បាន​ទទួល​នូវ​ពានរង្វាន់​វេទិកា​ភាពជា​អ្នកដឹកនាំ​​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ស្តីពី​មេរោគ​អេដស៍ ជំងឺអេដស៍ និង​ការអភិវឌ្ឍ​នៅ​កម្ពុជា​” គឺ អង្គការសហប្រជាជាតិ​ជាថ្មីទៀត​។​

ឆ្នាំ​២០១០ រាជរដ្ឋាភិបាល​កម្ពុជា​បានទទួល ពានរង្វាន់​ពី​អង្គការសហប្រជាជាតិ​ក្នុងការ​សម្រេច​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​លើ​ការងារ​ប្រយុទ្ធ​នឹង​មេរោគ​អេដស៍ និង​ជំងឺអេដស៍​។​

​នៅ​ឆ្នាំ​២០១៧ អង្គការ UNIIDS បានប្រកាស​ទទួលស្គាល់​ប្រទេស​កម្ពុជា​ក្នុងចំណោម​​ប្រទេស​ចំនួន​៧ នៅក្នុង​ពិភពលោក (​រួមមាន ចក្រភព​អង់គ្លេស អ៊ី​ស្លង់ ដា​ណឺ​ម៉ាក ស៊ុយអែត​សឹង្ហ​បុរី និង​បុ​ត​ស្វា​ណា​) ថា​ជា​ប្រទេស​ដែល​អាច​សម្រេចបាន​នូវ​វ​គោលដៅ ៩០ ៩០ ៩០ នា​ឆ្នាំ​២០២០ មុន​កាលកំណត់​៕​ ដោយ​៖​កូ​ឡាប​

spot_img
×