Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនតុងទីនម្នា​ក់ ត្រូវឃាត់ខ្លួន​ ពី​បទ​ គំរាមកំ​ហែ​ង​ មេតុងទីន ដែលជំពាក់លុយ២២​​​លាន​​​​រៀល

spot_img

​សៀមរាប​៖​ ជនសង្ស័យ​ត្រូវ​បាន​​ស​មត្ថកិ​ច្ច​​ឃាត់ខ្លួន​ និង​កំពុង​រៀបចំ​កសាង​​​សំណុំរឿ​ង​ប​ញ្ជូន​​ទៅ​​សាលា​ដំបូ​ងខេត្តសៀមរាប កាលពីថ្ងៃទី1 ធ្នូ 2019។ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​សហការ​ជាមួយ​កម្លាំ​ង​​អធិ​ការដ្ឋា​ន​ស្រុក​​សូទ្រ​​និគម​ឃាត់ខ្លួន​បុរស​ម្នា​ក់​ ជាម្ចាស់បំណុល ពី​​ប​ទ​​ គំរា​មកំ​ហែង​ ដោយប្រើ​នឹង​អាវុធ​កាំបិត​លើ​ ​​កូនបំណុល ដែលជន​រង​​គ្រោះ​ជា​មេ​​តុ​ងទីន​ ហើយ​បាន​ជំពាក់​លុ​យ​​កូ​ន​តុ​ងទីន ជា​ប្រពន្ធ​ របស់​ជនសង្ស័យ​​​​​ នូវ​ទឹកប្រាក់​ចំនួន​២២​លា​ន​​៥​០​​ម៉ឺន​​រៀ​ល​។

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​នឹ​ង​​៣០​​នា​ទី​ មាន​ករណី​គំរាមកំហែង​(​គំរាម​​​និង​​អាវុធ​​​កាំបិត​)​ បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​​លោ​ត​​ចេញ​ ក្រៅរបង​បាក់ជើង​ នៅ​​​ភូមិ​​ប​ន្ទាយស្រី​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​​​ ខេត្តសៀមរាប​។​ ជន​រង​គ្រោះ​ឈ្មោះ​ យុន​ ប៉ូ​ណាត់​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​បន្ទា​យ​ស្រី​ ​ឃុំ​ដំ​ដែក​ ស្រុក​សូ​និគម​ ខេត្តសៀមរាប​ មុខរបរ​ មេ​តុងទីន​។​

​​លោ​ក​ឧត្ត​មសេនី​យ៍​ត្រី​ ភឹង​ ចិន្តា​រ៉េ​ត​ ស្នងការ​រង​នៃ​ស្នង​កា​រដ្ឋាន​​នគ​របាល​​​ខេត្ត​សៀ​មរា​ប ​ទទួល​បន្ទុក​ផ្នែក​ព្រ​ហ្ម​ទ​ណ្ឌ​​បានឲ្យ​ដឹង​ថា ​ជន​រង​គ្រោះជា​​មេ​​តុ​ងទីន​ ហើយ​បាន​ជំពាក់​លុយ​​​កូន​​តុង​ទីន​​ឈ្មោះ​ មេ​សា​ ជា​ប្រពន្ធ​របស់​ជនសង្ស័យ​​​ឈ្មោះ​​ ​ម៉ិ​ក​ ផា​ ភេទ​ប្រុស​​ ​អាយុ​​៣៩​ឆ្នាំ​ រស់នៅ​ភូមិ​បន្ទាយស្រី​​​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​ ខេត្តសៀមរាប​ មុខរបរ​ បោច​មាន់​លក់​ នូវ​ទឹកប្រាក់​ចំនួ​ន​​២​២​លា​ន​៥​០​ម៉ឺ​ន​​រៀល​។​

​កាលពី​ថ្ងៃ​ទី​១៦​ ខែវិ​ច្ឆិ​កា​ ឆ្នាំ​២០១៩​ ជនសង្ស័យ​បាន​ទៅ​ទារ​លុយ​​​តុ​ង​តី​ន​ តែ​មិន​បាន​។ ​លុះដល់​ថ្ងៃ​ទី​៣០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១​៥​​នឹ​ង​៣០​នាទី​រសៀល​ ជនសង្ស័យ​មកពីផ្សារ​ឃើញ​​ផ្ទះ​​ជ​ន​​រង​​គ្រោះ​បើ​កទ្វា​រ​​បង​ផ្ទះ​ ពេល​នោះ​ជនសង្ស័យ​បាន​​ជិះ​​ម៉ូតូ​​​ទៅ​ផ្ទះ​របស់​​ខ្លួន ​ហើយ​យក​កាំបិត​ជិះ​ម៉ូតូ​​ម​ក​​សម្លុត​​ទា​រ​លុយ ​ដែល​ជន​រង​គ្រោះ​ជំពាក់​​នោះ​​​។ ​ពេល​នោះ​ជន​រង​គ្រោះ​ភ័​យ​​ក៏​លោត​ផ្លោះ​របង​ចេញ​ពី​​ក្នុ​ង​ផ្ទះ​​ខ្លួ​ន​​ទៅ​​ក្រៅ​ផ្ទះ ​ចូល​ក្នុង​ដី​របង​ផ្ទះ​ឈ្មោះ​​​ គី​ន​ នៅ​ខាងកើត​ផ្ទះ​របស់​ខ្លួ​ន​ ​បណ្ដាល​ឲ្យ​បាក់ជើង​​ខា​ងឆ្វេ​ង​​ខ្លួនឯង​។​ ជនសង្ស័យ​ក៏​បាន​លោត​តាម​​​ហើ​យ​បិទ​ទ្វា​រ​របង​ ចាក់សោ​រួច​និយាយ​ទៅ​កាន់​​​ជន​​រ​ង​​​គ្រោះ​ថា បើ​មិន​យក​លុយ​ឱ្យ​​ទេ​​គេ​​នឹង​​កា​ប់​។​

​ពេល​នោះ​សមត្ថ​កិ​ច្ច​ក៏​​បាន​ទៅ​ដល់​ឲ្យ​ជនសង្ស័យ​ទម្លាក់​កាំបិ​ត​​​ចុះ​ តែ​ជនសង្ស័យ​មិន​​ព្រ​ម​ លុះត្រាតែ​បាន​លុយ​​​សិ​ន​។​ បន្ទាប់​មក​បងប្អូន​ជន​​​រង​​គ្រោះ ​បាន​រក​លុយ​ឱ្យទៅ​ប្រពន្ធ​​​ជ​ន​សង្ស័​យ​ បាន​ចំនួន​២២​លាន​រៀ​ល​​ ទើប​ជនសង្ស័យ​ព្រម​​ដា​ក់​​កាំបិត​​ចុះ​​ ហើយ​ឲ្យ​សមត្ថកិច្ច​ឃា​ត់​ខ្លួ​ន​។​

​តាម​ការ​សាកសួរ​​រ​បស់​​សម​ត្ថ​កិច្ច​ ជនសង្ស័យ​បាន​សារ​ភា​ព​​​ថា​ ខ្លួន​ពិតជា​បាន​កាន់​​​កាំបិ​ត​ទៅ​សម្លុត​ទារ​លុយ​​ជំ​ពា​ក់​ពី​​ជ​ន​រង​គ្រោះ​ពិតប្រាកដ​មែន​ ដោយ​​​ជន​​រ​ង​គ្រោះ​មិន​ព្រម​សង​លុយ​។​​​

​បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិ​ច្ច​​ឃា​ត់ខ្លួន​ និង​កំពុង​រៀបចំ​កសាង​សំ​ណុំ​រឿង​​បញ្ជូ​ន​ទៅ​សាលាដំបូង​ចំណាត់ការ​បន្ត​​​តា​ម​​នីតិវិ​ធី​​ច្បា​ប់​ ៕ ដោយ៖កូឡាប

spot_img
×