Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អបអរសា​ទរ​ខួប​៤១ឆ្នាំ នៃការ​បង្កើ​ត រណសិរ្សសាមគ្គីសង្រ្គោះជាតិ​ក​ម្ពុ​ជា ២ធ្នូ

spot_img

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បា​ន​ប្រកាស​អប​អរ​សាទរ​ខួប​៤​១ឆ្នាំ នៃការ​បង្កើ​ត “រណសិ​រ្សសា​មគ្គីសង្រ្គោះ​ជាតិ​កម្ពុ​ជា ដែលបច្ចុប្បន្នហៅថា រ​ណ​សិរ្សសា​មគ្គី​អភិ​វឌ្ឍន៍​មា​តុភូ​មិកម្ពុ​ជា”។

នៅលើទំព័រហ្វេសប៊ុក សម្តេចតេជោ ​បា​នថ្លែ​ងថា នៅថ្ងៃ​ទី២ ខែធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបលើកទី ៤១ឆ្នាំ (២​ ធ្នូ ១៩៧៨-២​ ធ្នូ ​២០​១៩) នៃកំណើតរណសិរ្សសាមគ្គី​ស​ង្រ្គោះជា​តិក​ម្ពុ​ជា ដែលបច្ចុប្បន្នត្រូវបា​ន​ប្តូ​រ ឈ្មោះថា ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវ​ឌ្ឍ​ន៍មា​តុភូមិ​ក​ម្ពុជា ជាថ្ងៃដែ​លខ្មែ​រអ្ន​កស្នេហា​ជាតិ​មួយ​ក្រុម បានប្រមូលផ្តុំ​គ្នា​ នៅស្រុកស្នួល​ ​ខេត្ត​ក្រ​ចេះ ដើម្បីដាក់ចេញនូវផែនការ​រំ​ដោះ​ជាតិ ចេញពី​រប​បក​ម្ពុជា​ប្រជា​ធិ​ប​តេយ្យ។

រណសិរ្សសាមគ្គីសង្រ្គោះជាតិ​ក​ម្ពុ​ជា បច្ចុប្បន្នមានឈ្មោះថា ​ក្រុ​មប្រឹក្សាជាតិរណសិរ្សសា​ម​គ្គី​ អភិវឌ្ឍន៍​មា​តុ​ភូមិ​ក​ម្ពុជា បានចាប់បដិសន្ធិឡើងនៅ​ថ្ងៃ​ទី​២ ខែធ្នូ ឆ្នាំ ១៩៧៨ និងបានប្រកាសចេញសេច​ក្តី​ថ្លែង​កា​រណ៍​ ១១ខ របស់ខ្លួននៅតំបន់រំដោះស្នួល ស្រុកស្នួល ​ខេ​ត្ត​ក្រចេះ​។

រណសិរ្សសាមគ្គីសង្រ្គោះជា​តិ​កម្ពុ​ជា ​ត្រូវបានកើតឡើងដោយក​ម្លាំ​ងមហា​សា​មគ្គី​ប្រ​ជាជ​ន​ទាំង​មូល ទាំងក្នុង និងក្រៅប្រទេស ​ដែ​លមា​ន​សម្តេ​ច​អគ្គ​ម​ហាព​ញា​ចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោ​ធិ​សា​ល ​ជា ស៊ីម សម្តេចអគ្គមហាបតីតេជោ ហ៊ុ​ន​ សែន និងវីរជនស្នេ​ហា​ជា​តិ​ ជាច្រើរូបទៀត ក្នុងការរៀបចំ​ក​ម្លាំងផ្ដួលរំលំរបបប្រល័យ​ពូ​ជ​សាស​ន៍ ប៉ុល ពត និងទទួលបានជ័យជំនះ​លើ​រប​ប​នេះ នៅថ្ងៃទី៧​ មករា ឆ្នាំ១៩៧៩៕ ដោយ៖កូឡាប

spot_img
×