Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធ្លាក់យន្តហោះនៅ​អាមេ​រិច ស្លាប់មួយគ្រួសារមានគ្នាជិត​ ​១០នាក់

spot_img

យន្តហោះមួយគ្រឿងបានធ្លាក់នៅក្នុ​ង​រដ្ឋ​ South Dakota សហរដ្ឋអាមេ​រិច បណ្តាលឲ្យស្លាប់មួយគ្រួសា​រ​ មានស​មា​ជិក​ចំនួន ៩នាក់។ នេះបើតាមការបញ្ជា​ក់​របស់​មន្រ្តីអា​មេ​រិច។

ជនរងគ្រោះជាសមាជិកគ្រួសារ​តែ​មួយ​មកពី ៤ជំនាន់ ដែលមានអាយុចន្លោះ ​៧​ឆ្នាំ និង ៨១ឆ្នាំ។

គ្រួសារទាំងនោះបានធ្វើដំណើរ​ត្រ​ឡប់​មកផ្ទះ​ ពីការបរបាញ់​ស​ត្វកំ​សា​ន្ត នៅពេលយន្តហោះម៉ាស៊ីនមួយ​ពួ​កគេ​បាន​ធ្លា​ក់ ភ្លាមៗក្រោយពេលហោះឡើ​ង​។ នេះបើតាមការចុះផ្សាយរបស់​កា​សែ​ត New York Times។

ក្នុងចំណោមអ្នកស្លាប់​ ​ក៏មាន​អ្នក​បើក​យ​ន្តហោះ​ផ​ង​ដែរ។ មានមនុស្សចំនួន ១២នាក់បាននៅលើយន្តហោះ ​មុ​នពេ​លវាធ្លា​ក់​ ចំងាយប្រហែលជិត ​២​គីឡូម៉ែ​ត្រពី​ព្រ​លាន ​Chamberlain។

ជនរងគ្រោះចំនួន ៣នាក់​ដែ​លនៅ​រស់​រាន ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ​នៅ​ក្នុង​តំ​បន់​ទី​ក្រុង Sioux Falls៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×