Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លិបអ្នកកាសែតកម្ពុជា រៀបចំវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៦ ដើម្បីពង្រឹងអា​ជី​ពវិ​ជ្ជាជី​វៈរប​ស់អ្នក​សារ​ព័ត៌មាន

spot_img

ភ្នំពេញ៖ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានចេញជូនដំណឹងដល់អ្នកសារព័ត៌មានឲ្យបាន​ជ្រា​បថា​ វេទិកានិពន្ធនាយកសា​រ​ព័ត៌​មានក​ម្ពុជាលើកទី១៦ នឹងត្រូវប្រារព្ធធ្វើឡើងនៅ​ថ្ងៃ​ទី៦ ខែធ្នូ ឆ្នាំ ២០១៩ ខាងមុខនេះនៅភោជនីយដ្ឋា​ន​ទន្លេ​បាសា​ក់​២។

វេទិកានិពន្ធនាយកសារព័ត៌មាន​កម្ពុជា គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏ធំបំ​ផុ​ត សម្រាប់ការជួបជុំរបស់និព​ន្ធ​នា​យ​ក, ឬតំណាងស្ថាប័នសារ​ព័​ត៌​មាន​នា​នា ក្នុងនាមជាអ្នកដឹកនាំ​វិ​ស័យសា​រព័​ត៌មាន​នៅកម្ពុ​ជា​។

វេទិកានេះមានគោលដៅលើ​ក​យក​បញ្ហា​ប្រឈម​នានា របស់អ្នកសារព័ត៌មា​ន​ មកជជែ​ក​ពិភា​ក្សា និងស្វែងរកដំណោះស្រា​យ​ ដើម្បីលើកស្ទួយសេរីភាពសារ​ព័​ត៌មាន នៅកម្ពុ​ជា​ ក៏ដូចជាពង្រឹងអា​ជី​ពវិ​ជ្ជាជី​វៈរប​ស់អ្នក​សារ​ព័ត៌មានផងដែរ។

អ្នកកាសែតកម្ពុជា បានបញ្ជាក់ថា ឆ្នាំនេះ គឺជាលើ​ក​ទី១៦ ហើយដែលវេទិកានិពន្ធ​នា​យកសា​រ​ព័ត៌​មាន​កម្ពុជា ត្រូវបា​នរៀ​ប
ចំឡើង​ក្រោ​មប្រ​ធាន​ប​ទ” សារ​ព័ត៌​មានក​ម្ពុ​ជាក្នុង​យុគ​សម័​យ​៤.​០ “។ និពន្ធនាយកឬតំណា​ង​អ្នក​ដឹ​កនាំសា​រព័ត៌​មា​​ន​ រួមទាំងតំណាង​ក្លិ​ប ស​មាគ​ម ឬសហព័ន្ធសារព័ត៌មាននានា​នឹ​ង​ចូ​លរួ​មជជែ​កពិ​ភា​ក្សាអំ​ពី​ឱ​កាស និង​ប​ញ្ហាប្រ​ឈ​ម របស់​សា​រព័​ត៌​មា​នក​ម្ពុជា ក្នុង​បរិ​ប​ទនៃ​បដិ​វ​ត្តន៍ឧស្សា​ហ​កម្ម​ជំ​នា​ន់ទី​៤ ដើម្បីឆ្លើ​យត​បនឹង​សំណួ​រ​ថា តើអ្នកសារព័ត៌មានខ្មែរ​ត្រៀ​ម​ខ្លួន​ហើយ​ឬ
នៅក្នុងការ​ចា​ប់យ​កឱកា​ស​ ក៏ដូចជាក្នុងការជម្នះប​ញ្ហា​ប្រ​ឈម​នា​នា ពេលដែ​លពិ​ភព​លោ​ក​
ឈានជើងចូលក្នុងយុ​គ​សម័​យ ៤.០? ។

ការបណ្តុះបណ្តា​ល​ធន​ធាន​​មនុស្ស ការពង្រឹងក្រម​សី​ល​ធម៌​​វិជ្ជា​ជីវៈ ការបង្កើនជី​វ​ភា​ពនិងស​ម​ត្ថភា​ពរ​បស់​អ្នក​សារ​ព័​ត៌​មាន ដើម្បីឲ្យស្របនឹង​កា​ររី​កច​ម្រើន​ នៃបច្ចេកវិទ្យាស​ម័​យ​ទំនើ​បសុ​ទ្ធសឹ​ងជា​បញ្ហា​ ដែលត្រូវដោះ​ស្រា​យ​ ដើម្បីពង្រឹងគុណភាពវិស័​យ​សា​រព័​ត៌មា​ន​នៅ
​កម្ពុជា ក៏ដូចជាបើកលំ​ហរសេរីភា​ពសា​រព័​ត៌​មាន ឲ្យកាន់តែទូលាយដោយទ​ទួ​លបា​ន​នូវ​ជំ​នឿ
ចិត្តកាន់តែខ្លាំងពីមហាជន​ម​កលើ​សារ​ព័​ត៌​មាន​អា​ជី​ព។
នៅចុងបញ្ចប់នៃ​វេ​ទិ​កានេះ អ្នកចូលរួមទាំងអស់នឹងអ​នុ​ម័ត​សេចក្តី​ប្រកា​ស​រួម​មួ​យ
ដើម្បីបញ្ជាក់ពីកា​រ​ប្តេជ្ញា​ចិត្ត របស់មេដឹកនាំ​សា​រ​ព័​ត៌មា​ន ក្នុងការ​ព​ង្រឹង​ស្ថា​ប័​ន ក៏ដូចជាគុណភា​ព​
​ធនធានមនុស្សរ​ប​ស់​ខ្លួន ឲ្យបាន​កាន់​តែល្អ​ប្រ​សើ​រ។ សេចក្តីប្រកាស​រួ​ម​នេះ ក៏ជាកា​រប​ញ្ជូន​សា​រ
ទៅកាន់ភាគីពាក់​ព័​ន្ធ​នានា​ផង​ដែរ ដើម្បីឲ្យពួកគេចូលរួ​ម​ស​ហកា​រ និងផ្តល់ការគាំទ្រ​ដ​ល់អ្ន​ក​
សារព័ត៌មាន​ក្នុ​ងបុ​ព្វ​ហេតុ​លើកស្ទួ​យវិ​ស័យ​សារ​ព័​ត៌មា​ននៅក​ម្ពុ​ជា៕ដោយ៖កូឡាប

spot_img
×