Wednesday, April 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាង ឈ្លោះជាមួយអ្នកជិតខាង ទាញកាំភ្លើង បាញ់រះ ត្រូវជើងជនរងគ្រោះ

spot_img

ភ្នំពេញ ៖ មន្ដ្រីនគ​របាល​ប៉ុស្ដិ៍​បឹងសា​ឡា​ង ខណ្ឌទួលគោក រាជធានីភ្នំពេញម្នាក់ឈ្លោះប្រ​កែ​កគ្នា​ជាមួ​យអ្នក​ជិ​តខាង ទាញកាំភ្លើងអាកា បាញ់រះចំនួន៤គ្រាប់ បណ្ដាលឲ្យត្រូវជន​រ​ងគ្រោះមួ​យ​គ្រាប់។ អ្នកបាញ់ដែលជា​ម​ន្ដ្រីន​គរបាល ត្រូវបានចាប់វា​យ​ខ្នោះភ្លា​មៗ នៅកន្លែងកើតហេតុ។​



ហេតុការណ៍នេះ បានបង្កឲ្យមា​នការ​ភ្ញា​ក់ផ្អើ​ល នៅវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី​២ ខែធ្នូ ឆ្នាំ២០១៩នេះ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួ​ល​គោក​ រាជធានីភ្នំពេញ​។​

មន្ដ្រីនគរបាលប៉ុស្ដិ៍បឹងសាឡាងម្នាក់ បានឈ្លោះជាមួយបុរសម្នាក់ រស់នៅ​ជិត​ខាង​គ្នា រហូតមន្ដ្រីនគរបា​ល​ខាងលើទា​ញកាំ​ភ្លើង​ AK47 បាញ់ចំនួន៤គ្រាប់ផ្ទួ​ន​ៗ ដោយ៣គ្រាប់បាញ់ឡើងលើ ​និ​ង១គ្រា​ប់​ទៀត បាញ់ត្រូវជនរងគ្រោះបណ្ដាល​ឲ្យ​រង​របួស ហើយត្រូវបញ្ជូនទៅមន្ទីរពេ​ទ្យ​ភ្លា​មៗ។​ ដំបូងឡើយ មន្រ្តីនគរបាលដូចគ្នា ស្មានតែមន្ដ្រីនគ​របាល​ប៉ុស្ដិ៍​បឹងសា​ឡា​ងរូបនោះ ទៅយកកាំភ្លើង ដើម្បីដើរល្បាតក្នុងមូលដ្ឋានដូចសព្វដង ប៉ុន្តែមិនស្មានថា មន្ដ្រីនគ​របាល​ប៉ុស្ដិ៍​បឹងសា​ឡា​ងយកកាំភ្លើងទៅបាញ់គូទំនាស់សោះ។

លោក​ សុខ ហេង អធិការនគរបាលខណ្ឌ​ទួ​ល​គោ​ក បានប្រាប់ឲ្យដឹ​ងថា មូលហេតុដែលនាំឲ្យមានជម្លោះនេះ​ ​គឺផ្ដើមចេញពីសត្វឆ្កែ​ចិ​ញ្ចឹម​របស់​ជ​នរងគ្រោះ ធ្លាប់ខាំមន្ដ្រីនគរ​បា​ល ហើយក៏ធ្លាប់ទាស់ពាក្យស​ម្ដី​គ្នាកា​លពីពេ​លក​ន្លងទៅ​។

លោកអធិការបានបញ្ជាក់ទៀត​ថា​ រហូតមកដល់ពេល​នេះ​ មន្ដ្រីនគរបាលប៉ុស្ដិ៍បឹ​ង​សា​ឡាង ឈ្មោះ សុង វិសិដ្ឋ ត្រូវបានបញ្ជូនទៅការិ​យា​ល័យព្រ​ហ្មទ​ណ្ឌកម្រិ​ត​ធ្ងន់ នៃស្នងការដ្ឋាននគរបា​ល​រាជ​ធានី​ភ្នំពេ​ញ​ ដើម្បីធ្វើការសួរ​នាំ​ និងចាត់វិធាន​កា​រតា​មផ្លូ​វច្បា​ប់៕ដោយ៖កូឡាប

spot_img
×