Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមជួយសង្រ្គោះ​បារាំ​ង ៣នាក់ស្លាប់ក្នុងគ្រោះធ្លាក់យន្តហោះ​​​ ​ពេលធ្វើប្រតិបត្តិកា​រ​

spot_img

បុគ្គលិកសង្រ្គោះបន្ទាន់ចំនួន ​៣​នាក់​បាន​ស្លាប់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះស្ថិ​ត​នៅ​ក្បែរទី​ក្រុង Marseille ប្រទេសបារាំង ​ខ​ណៈពេ​លពួក​គេ​កំពុងធ្វើប្រតិបត្តិការសង្រ្គោះនៅ​ភា​គខាង​ត្បូ​ងបា​រាំង ដែលរងគ្រោះដោយទឹកជំ​ន​ន់​។ នេះបើតាមការបញ្ជាក់របស់ក្រសួ​ង​មហា​ផ្ទៃនៅថ្ងៃ​ចន្ទនេះ។

ឧទ្ធម្ភាគចក្រប្រភេទ EC1​4​5 របស់ពួកគេបានបាត់បង់កា​រ​ទា​ក់​ទង និងរ៉ាដា ខណៈពេលកំពុ​ងធ្វើ​បេសក​ម្មស​ង្រ្គោះ​ និងធ្វើការហោះហើរសង្កេតមើ​ល​នៅ​តំ​បន់ Var កាលពីយប់ថ្ងៃអាទិ​ត្យ​។​

ជនរងគ្រោះទាំង ៣នោះត្រូវបាន​គេ​ប្រទះ​ឃើញ​ស្លា​ប់​នៅម៉ោង ១កន្លះយប់ ក្បែរទីក្រុង​Rove។ នេះបើតាមការបញ្ជាក់របស់​រ​ដ្ឋ​មន្រ្តីក្រ​សួង​មហា​ផ្ទៃ លោក Christophe Castaner និយាយនៅក្នុងសេច​ក្តី​ប្រ​កាស​។

អាជ្ញាធរបារាំងកំពុងតែធ្វើកា​រ​ស៊ើ​បអ​ង្កេត ដើម្បីដឹងពីមូលហេតុនៃគ្រោះអកុសល​នោះ​។​

សូមបញ្ជាក់ថា ក៏មានមនុស្សចំនួន​ ​២នា​ក់​ផង​ដែរ បានស្លាប់កាលពី​ថ្ងៃអា​ទិត្យ ដោយសារតែទឹកជំ​ន​ន់ នៅ​តំប​ន់ Riviera ដែលកំពុងរងការវាយប្រហារដោយ​ភ្លៀ​ង​ធ្លាក់​ខ្លាំ​ង៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ Channelnewsasia

spot_img
×