Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់ថ្មីហ្វីលីពីន តម្រូវឲ្យសិស្សដាំដើមឈើឲ្យបានយ៉ាង​តិ​ច​ ១០ដើម ទើបអាចបញ្ចប់ការសិក្សា​បា​ន​

spot_img

ប្រទេសហ្វីលីពីនបានចេញច្បាប់ថ្មី ដែលតម្រូវឲ្យសិស្សទាំងអស់ត្រូ​វ​តែដាំ​ដើមឈើ​ឲ្យបា​នយ៉ា​ងតិច ១០ដើមក្នុងម្នាក់ៗ​ ​ដែលនេះជាវិធីសាស្រ្តមួយក្នុងការ​ដាំ​ដើម​ឈើឲ្យ​បាន ១៧៥លានដើមក្នុងរយៈពេល​ ​១​ឆ្នាំ។

កាលពីថ្ងៃទី ១៥ ខែឧស​ភា​កន្ល​ងទៅ សភាហ្វីលីពីនបានអនុម័តជាផ្លូ​វ​ការ​នូវច្បា​ប់ថ្មីនោះ ដោយបញ្ជាក់ថា សិស្សទាំងអ​ស់​មក​ពីសាលា​បឋម​សិក្សា វិទ្យាល័យ និងស​កល​វិទ្យា​ល័​យ ត្រូវតែដាំដើមឈើឲ្យបានយ៉ាងតិ​ច​ ​១០ដើមក្នុងម្នាក់ៗ ដើម្បី​ប​ញ្ចប់កា​រសិ​ក្សាបាន។ នេះបើតាមសេចក្តីរាយការណ៍​រ​ប​ស់​ BBC។

ច្បាប់ថ្មីបានចែងថា ពួកគេ​អា​ចជ្រើ​សរើស​ដាំដើ​មឈើ​នៅក្នុ​ងព្រៃ តំបន់ព្រៃកោងកាង ​តំបន់​ដី​បម្រុង តំបន់ជនបទ ​តំ​បន់រុ​ករ​ករ៉ែដែលគេបោះបង់ចោល ឬក៏កន្លែ​ង​ផ្សេង​ៗទៀត​ក៏បា​​ន។

ច្បាប់ដែលមានឈ្មោះថា កេរ្តិ៍​ដំ​ណែល​នៃ​ការ​បញ្ចប់កា​រ​សិក្សាស​ម្រាប់ប​រិស្ថាន ត្រូវបានស្នើដោយសមាជិកសភា​ម្នា​ក់ឈ្មោះ ​G​ary Alejano ដើម្បីលើកកម្ពស់ ការទទួលខុសត្រូវអន្ត​រ​ជំនា​​ន់លើកា​រកា​រពា​រប​រិស្ថាន។

លោកនិយាយថា ការផ្តួចផ្តើម​នោះ​នឹ​ងធ្វើឲ្យ​មាន​ដើមឈើ​ថ្មី​ៗចំនួន ១៧៥លានដើមជារៀងរាល់ឆ្នាំ​ ​ដោយ​សរុ​បច្រើ​ន​ជាង ៥២៥ពាន់លានដើមបន្ថែម​ទៀ​តសម្រា​ប់មួ​​យជំនាន់៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ business Insider

spot_img
×