Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋ​បាល​ខេត្ត​ស្វាយ​រៀង ប្រារព្ធខួបអនុស្សាវ​រី​យ៍លើកទី​៤១ ទិវាកំណើតរណសិរ្សសាមគ្គី ​អ​ភិវឌ្ឍ​ន៍មា​តុភូ​មិ​ក​ម្ពុជា ២ធ្នូ

spot_img

ខេត្តស្វាយរៀងៈ លោក ជុំ ហាត ប្រធាន ក្រុមប្រឹក្សាខេត្ត លោក ម៉ែន វិបុលអភិបាលខេត្ត និងជាប្រធានរណ​សិ​រ្សសា​មគ្គីអ​ភិវ​ឌ្ឍន៍​មាតុ​ភូ​មិកម្ពុជា​ខេត្ត​ស្វា​យរៀង នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងពិធីអបអរ​សា​ទរ​ខួបអ​នុ​ស្សាវ​រី​យ៍លើក​ទី៤១ ទិវាកំណើតរណសិរ្សសាមគ្គី​ ​អភិវឌ្ឍ​ន៍​មាតុ​ភូ​មិ​ក​ម្ពុជា (០២ធ្នូ-១៩៧៨ ​~​ ០២ធ្នូ-២០១៩ ) ពិធីនេះមានការអញ្ជើញចូលរួម​ពី​អស់​លោក លោកស្រីជាអភិបាលរងខេត្ត​ ​លោក លោកស្រី សមាជិក សមាជិកា គណៈកម្មា​ធិ​ការ​រណ​សិ​រ្ស​ខេត្ត មន្ត្រីរាជការ មន្ទីរអង្គភាពនានាជុំវិញខេ​ត្ត​ជា​ច្រើន​រូ​ប​ទៀត ។

លោក ម៉ែន វិបុល ប្រធានរណសិរ្សសាមគ្គីអភិ​វ​ឌ្ឍន៍​មាតុ​ភូ​មិ​ក​ម្ពុជា​ខេ​ត្តស្វា​យ​រៀង បានអានសុន្ទរកថារ​ប​ស់សម្ដេ​ចអ​គ្គមហា​ពញា​ចក្រី​កិត្តិព្រឹ​ទ្ធប​ណ្ឌិត ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិរ​ណរិ​ស្សសាម​គ្គីអ​ភិ​វឌ្ឍ​ន៍មា​តុ​ភូមិ​កម្ពុជា ដែលបានបញ្ជាក់ឲ្យឃើញ​យ៉ា​ង​ច្បាស់​ថា​ ថ្ងៃទី ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយ​ដ៏​សំខា​ន់​បំផុត ចំពោះបុព្វហេតុ នៃការរស់រានមានជីវិតឡើងវិ​ញ​រ​បស់​មា​តុ​ភូមិ និងប្រជាជនកម្ពុ​ជា​ ​ព្រោះថាមានថ្ងៃ២ធ្នូ​ ​ទើ​បមាន ថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ ​ដែ​លរ​ណសិ​រ្ស​២​ធ្នូ មិនត្រឹមតែសង្គ្រោះប្រជាជនឲ្យ​រួ​ច​ផុត​ពី​គ្រោះម​ហ​ន្ត​រាយ នៃរបបប្រល័យពូ​ជ​សា​ស​ន៍ ប៉ុល ពត ប៉ុណ្ណោះទេ រណសិរ្ស២ធ្នូ នៅបានជួយស្តារ កសា​ង​ និ​ងអភិ​វឌ្ឍ​ន៍​មាតុ​ភូ​មិ​ក​ម្ពុជាឲ្យ​មាន​ការ​រីក​ច​ម្រើន​លើ​គ្រ​ប់​វិស័យ ទាំងផ្នែកពុទ្ធចក្រ ​និ​ង​អាណា​ចក្រ​នៅ​ទូ​ទាំង​ប្រ​ទេស ក្រោមការដឹកនាំប្រកបដោយ​គ​តិ​បណ្ឌិ​ត​រ​ប​ស់ស​ម្ដេ​ច​អ​គ្គម​ហា​សេ​នាប​តី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា​ច​ក្រ​កម្ពុ​ជា​ ។

ជាមួយនេះ អង្គមិទ្ទីញ​ទាំ​ង​មូ​ល បានប្តេជ្ញានឹ​ង​ប​ន្តលើ​ក​ក​ម្ពស់​ស្មា​រ​តីថែ​រ​ក្សា​សា​ម​គ្គីភាព​ផ្ទៃ​ក្នុង ប្រកាន់ភ្ជាប់ប្រពៃ​ណី​ស្នេ​ហា​ជា​តិ ផ្សារភ្ជាប់ជាមួ​យ​ប្រ​ជា​ព​លរដ្ឋ បម្រើប្រជាពលរដ្ឋឲ្យអស់ពី​កម្លាំងកាយ​ចិ​ត្ត ដើម្បីអនុវត្តឲ្យបានកា​ន់​តែជោ​គ​ជ័​យនូវកម្មវិធីនយោបាយ ​និ​ងយុ​ទ្ធ​សា​ស្រ្ត​ចតុកោ​ណ​ដំណា​ក់​កាលទី​៤ របស់​រាជ​រ​ដ្ឋាភិបាល ក្នុងការកសាង និង​អ​ភិ​វឌ្ឍ​ន៍​សេ​ដ្ឋ​កិច្ចសង្គម ប្រកបដោយវិបុលភាព ចី​រ​ភាព​ និង​ស​មធម៌ ។

លោកបានបញ្ជាក់ថា រណសិរ្សសាមគ្គីស​ង្គ្រោះ​ជាតិ​ ២ធ្នូ ១៩៧៨ បច្ចុប្បន្នបានដូរឈ្មោះម​ក​ជា​ “រណសិរ្សសាមគ្គីអភិវឌ្ឍ​ន៍​មា​តុភូ​មិ​​កម្ពុ​ជា” ត្រូវបានបង្កើតឡើងដោយ​ក​ម្លាំ​ងម​ហាសា​ម​គ្គី​ប្រជា​ជ​ន​ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គ​ម​ហាព​ញាច​ក្រី​កិត្តិ​ព្រឹទ្ធ​បណ្ឌិ​ត ហេង សំរិន សម្តេចអគ្គមហាធ​ម្ម​ពោធិ​សា​លកិ​ត្តិ​ព្រឹ​ទ្ធប​ណ្ឌិ​ត ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ​ ​ហ៊ុន សែន និងវីរជនស្នេ​ហា​ជា​តិ ជាច្រើនរូបទៀតជាប្រមុខដឹក​នាំ​ ដើម្បីផ្តួលរំលំរបបឃា​ត​ក​រ ប៉ុល ពត សង្រ្គោះ រំដោះមាតុ​ភូ​មិ ​និ​ងប្រ​ជា​ជនកម្ពុ​ជាឲ្យ​ចា​កផុ​ត​ពី​គ្រោះ​មហ​ន្ត​រាយ នៃរបបប្រល័យពូជ​សា​សន៍​ ​និងបានទទួល​ជ័​យ​ជម្នះទាំ​ង​ស្រុង​នា​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ ១៩៧៩ ។

ជាចុងបញ្ចប់នៃពិ​ធីនេះ លោកប្រធានរណសិរ្ស​សា​មគ្គីអ​ភិវ​ឌ្ឍន៍​មាតុ​ភូមិ​ក​ម្ពុជា​ខេត្ត​ស្វា​យរៀ​ង ក៏បានប្រគល់ថវិកា​ឧ​បត្ថ​ម្ភជូ​ន​អតី​តយុទ្ធជន និងអ្នកមានគុណបំ​ណា​ច់ចំ​ពោះប្រ​ទេស​ជាតិ​ចំ​នួន​១​០នាក់ ក្នុងម្នាក់ៗទទួលបា​ន​ថវិ​កា​រ១​០ម៉ឺន​រៀ​ល​ផ​ងដែរ ៕ដោយ៖ វ៉ៃកូ

spot_img
×