Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួ​យឯ​កអគ្គ​រដ្ឋ​ទូត​អូ​ស្ត្រា​លី ដែលត្រូវចប់បេសកកម្ម​កា​រទូ​ត​នៅ​កម្ពុជា

spot_img

ភ្នំពេញ៖នៅវិមានសន្តិភាព នាព្រឹកថ្ងៃចន្ទ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័កព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​ក​​ម្ពុជា បានទទួលជួបពិភាក្សាការងារជាមួ​យ​លោកជំ​ទា​វ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅ ព្រះរា​ជា​ណាច​ក្រ​កម្ពុជា ដែលត្រូវបានបញ្ចប់បេសកកម្ម​ការទូតនៅ​ព្រះរា​ជាណាច​ក្រក​ម្ពុជា។

លោកជំទាវ Ange​l​a Corcoran បានគោរពសម្ដែងនូវការ​អ​រគុ​ណ​យ៉ា​ង​ជ្រាលជ្រៅជា​ទីបំ​ផុត ជូនចំពោះសម្ដេចតេជោនាយ​ក​រដ្ឋ​ម​ន្ត្រី ដែលសម្ដេចបានចំណាយពេ​ល​វេលា​ជួ​បពិភា​ក្សា​ការ​ងារ​ជាមួ​យ​លោកជំ​ទាវ​​នាពេលនេះ មុននឹងលោកជំទាវចាក​ចេ​ញពី​ព្រះរា​ជាណា​ចក្រកម្ពុជា។ នៅក្នុងជំនួបនេះ លោកជំទាវបានគោរពជូនពរដ​ល់​អ្ន​កឧ​ក​ញ៉ា ព្រឹទ្ធមហាឧបាសិកាធ​ម្ម​ញ្ញាណ​វិ​វឌ្ឍនា ប៊ុន ស៊ាងលី ដែលត្រូវជាមាតាក្មេករបស់​ស​ម្ដេ​ចតេជោ សូមឱ្យអ្នកឧកញ៉ា បានជាសះ​ស្បើ​យពេល​ដ៏ឆាប់​ខាងមុខនេះ។ ជាមួយនោះដែរលោកជំទាវក៏​បា​នស​ម្ដែង​នូ​វអំ​ណ​រគុណចំពោះ រាជរដ្ឋាភិបាលកម្ពុជា ​ដែ​លបា​ន​បំពា​ក់មេដាយ ជូនលោកជំទាវសម្រាប់ការចូលរួម​ចំ​ណែក​ក្នុង​កា​រអភិវឌ្ឍកម្ពុជា ជាពិសេសលើវិស័យដោះមីន​នោះ​។ ជាថ្មីម្តងទៀត លោកជំទាវក៏បានសម្ដែងនូ​វ​អំ​ណ​រសា​ទ​រយ៉ា​ង​ខ្លាំង ដល់កម្ពុជាដែលបានទទួលកា​រ​អ​ភិវ​ឌ្ឍយ៉ា​ងឆាប់​រ​ហ័ស​ជាទី​បំផុ​ត ក្នុងរ​យៈ​ពេល​ប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកជំទាវបានអញ្ជើញមកក​ម្ពុ​ជាកា​ល​ពីឆ្នាំ​១៩៩៣ និង១៩៩៤ ដោយពេលនោះលោកជំទាវបាន​មា​ន​ប្រ​សាស​ន៍ថា កាលពីឆ្នាំនោះទីក្រុងភ្នំពេ​ញ​ គឺជាទីក្រុងដែលមិនមានមនុ​ស្ស​រ​ស់​នៅច្រើនទេ ក៏ប៉ុន្តែពេលនេះ លោកជំទាវមានការភ្ញា​ក់​ផ្អើ​ល ហើយក៏បានកត់សំគា​ល់​ឃើ​ញថា កម្ពុជាពេលនេះមានការអភិវឌ្ឍ​គួ​រ​ជាទី​មោ​ទ​នៈជា​ទីបំផុត។ លើសពីនេះទៀត លោកជំទាវក៏បា​ន​សម្តែ​ង​នូវ​កា​រស​ប្បាយ​រី​ករា យដែល​ប្រទេ​សអូ​ស្ត្រា​លី បាន​ចូល​រួម​ចំ​ណែ​កក្នុងការអភិវឌ្ឍកម្ពុជាឲ្យ​មា​ន​កា​ររី​ក​ចំរើ​ន​រ​ហូតដល់ថ្ងៃនេះ។

លោកជំទាវក៏បានជ​ម្រា​បជូ​ន​សម្ដេ​ច​តេជោ​ផងដែរថា រដ្ឋាភិបាលអូស្ត្រាលីបានត្រៀមខ្លួនជា​ស្រេ​ច​ក្នុង​ការបន្តជួយ និងចូលរួមចំណែកក្នុងកា​រ​ជំ​រុញ និងពង្រី​ក​ពា​ណិជ្ជកម្ម សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹង​មាំ​និ​ងធំ​ធា​ត់​ថែម​ទៀ​ត ហើយក៏ត្រៀមជាស្រេចក្នុងកា​រ​ជំ​រុញ​កិច្ចសហប្រតិបត្តិការ ជាពិសេសរវាងយុវ​ជ​ន​និង​យុវ​ជន​នៃប្រទេ​សយើ​ង​ទាំងពីរផងដែរ។

ជាការឆ្លើយតប ស​ម្តេ​ចតេ​ជោ​នាយ​ករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះការ​ជូ​ន​ពរ​ដល់​អ្ន​ក​ឧ​កញ៉ា​ម​ហាឧបាសិកា ដែលជាមាតាក្មេករបស់សម្ដេច​សូ​ម​ឱ្យបា​ន​ជាសះ​ស្បើ​យ​ក្នុ​ងពេ​ល​ឆា​ប់ៗខាងមុខនេះ។ សម្ដេចតេជោនាយករដ្ឋម​ន្ត្រី​ ​ក៏បានសម្តែងនូវភា​ព​រី​ករាយ និងសូមថ្លែងអំណរគុណផងដែ​រ​ចំ​ពោះកា​រ​បំពេ​ញ​បេស​កក​ម្ម​ការទូ​ត​របស់លោកជំទាវនៅកម្ពុ​ជា​។ តាមរយៈបេសកកម្មរបស់លោកជំទា​​វ​គឺបា​នជំ​រុញ​និ​ងពង្រឹងកិច្ចសហប្រតិបត្តិការ​រ​វា​ងប្រ​ទេ​ស​ទាំងពីរ​ក្នុងនោះលោកជំទាវបានជំរុញអោយមា​ន​ទំ​នាក់ទំ​នង​រវាងយុវជន និងយុវជន និងដំណើ​រ​ទ​ស្សនកិ​ច្ច​សិក្សា​របស់យុវជនអូស្ត្រាលីមក​កា​ន់​ក​ម្ពុជា ហើយនឹងជំរុញឲ្យមានការ​នាំ​ចូល​ទំនិញ​ប្រ​មា​ណ​ជា៩០% ទៅ៩៧% ពីកម្ពុជាចូលទៅអូស្ត្រាលីផងដែរ។ ​ទ​ន្ទឹ​មនឹ​ង​នេះ សម្ដេចតេជោបានមានប្រសាសន៍ថា ​នេះ​គឺជាមូលដ្ឋានដ៏ល្អដែលអាចលើកស្ទួយ​ទំ​នា​ក់ទំ​នង​រ​វាងប្រទេសយើងទាំងពីរ។

តាមរយៈការ​ជំ​រុញ​ពា​ណិជ្ជ​កម្ម និងការវិនិយោគរវាងប្រ​ទេ​ស​ទាំង​ពី​រ ​សម្ដេចតេជោក៏បានថ្លែងអំណរគុ​ណ​ផ​ងដែ​រចំ​ពោះរ​ដ្ឋាភិ​បា​លអូ​ស្ត្រាលី ដែលកន្លងមកបានជួយ​ដ​ល់​ក​ម្ពុជា​យើ​ង ជាពិសេស លើផ្នែកកសិកម្ម បានកា​រ​ប​ង្កើត​វិទ្យា​ស្ថា​នស្រា​វជ្រាវ និងអភិវឌ្ឍន៍កសិក​ម្ម​ក​ម្ពុជា (CARDI) ដែលបានជួយក្នុងការសិក្សា​ស្រា​វ​ជ្រាវ ធ្វើឲ្យអង្ករកម្ពុជាយើងទទួលបា​ន​ចំ​ណាត់​ថ្នា​ក់លេ​ខ១ នៅលើឆាកអន្តរជាតិក្នុងរ​យៈ​ពេល​៣​ឆ្នាំជាប់គ្នានេះ។

ជាថ្មីម្តងទៀត សម្តេចតេជោនាយក​រ​ដ្ឋម​ន្ត្រី បានជូនពរ លោកជំទាវ Angela Corcoran សូមទទួលបាន នូវសុខភាពល្អ និងជោគជ័យក្នុងបេ​ក​សក​ក​ម្មថ្មី​ៗ​ជា​បន្ត​បន្ទាប់ទៀត៕ដោយ កូឡាប

spot_img
×