Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ ទ​ទួ​ច​អំពាវនាវ​ឲ្យ​វិទ្យុ​អាស៊ីសេរី ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ប្រកបដោយ​វិជ្ជាជីវៈ ថ្លៃថ្នូរ មានការ​ទទួលខុសត្រូវ​ខ្ពស់​

spot_img

​ភ្នំពេញ ​៖ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ចេញ​សេចក្តីបំភ្លឺ ចំពោះ​ការផ្សាយ​ព័​ត៍​មាន មិន​ពិតជា​វីដេអូ​របស់​វិទ្យុ​អា​សេរី កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១៩ ដែល​បាន​ចោទប្រកាន់​មកលើ សម្តេច​ក្រឡាហោម​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បានចេញ​សេចក្តីបំភ្លឺ​ចំពោះ​ការផ្សាយ​ព័​ត៍​មាន​មិន​ពិតជា​វីដេអូ​របស់​វិទ្យុ​អា​សេរី កាលពី​ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១៩ កន្លងទៅ ដែល​បាន​ចោទប្រកាន់​មកលើ សម្តេច​ក្រឡា​ហោ ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ថា​បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​រាល់មុខសញ្ញា​ដែល​ចូល​រូ​ម​ទទួល​ដំណើរ​លោក សម រង្សី ដោយមិន​យល់មុខ ទោះជា​ជនពិការ អ្នកស្រែ​ចំការ ឬ​អ្នក​ដែល​គ្រាន់តែ​បញ្ចេញមតិ​នៅលើ​បណ្តាញ​សង្គម Facebook ក៏ដោយ​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ មានការ​សោកស្តាយ​ចំពោះ​ពាក្យ​ខ្វះ​ការពិត និង​គ្មាន​គុណធម៌ ហើយ​ចាត់ទុកថា ការផ្សព្វផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី​បែបនេះ អាច​នាំ​ឲ្យ​សាធារណជន​មានការ​យល់ច្រឡំ​លើ​ការដឹកនាំ​របស់​សម្តេច​ក្រឡាហោម និង ក្រសួងមហាផ្ទៃ​។ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ សូម​គូសបញ្ជាក់ថា​៖ សម្តេច​ក្រឡាហោម ស ខេង ក្នុងឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នៃ​រាជរដ្ឋាភិបាល​កម្ពុជា កើតចេញពី​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ តែងតែ​គោរព​ជា​ដរាប​តាម​រដ្ឋ​ធម្ម​ញ្ញ​កម្ពុជា ជាពិសេស​លើ មាត្រា​៤១ នៃ​រដ្ឋធម្មនុញ្ញ​កម្ពុជា​ដែល​ចែងថា ប្រជាពលរដ្ឋ​ខ្មែរ​មាន​សេរីភាព​ក្នុងការ បញ្ចេញមតិ​របស់ខ្លួន សេរីភាព​ខាង​សារព័ត៌មាន​សេរីភាព​ក្នុងការ​បោះពុម្ពផ្សាយ សេរីភាព​ខាង​ការប្រជុំ​។ ជន​ណាក៏ដោយ មិនអាច​ឆ្លៀត​ប្រើ​សិទ្ធិ​នេះ ដោយ​រំលោភ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់​អ្នកដទៃ ដល់​ទំនៀមទម្លាប់​ល្អ​របស់​សង្គម ដល់​សណ្តាប់ធ្នាប់​សាធារណៈ និង​ដល់​សន្តិសុខ​ជាតិ​បានឡើយ​។ ជាមួយគ្នានេះ ក្នុងនាម​ជា​អ្នកទទួលខុសត្រូវ​លើ​ស្តា​ប័ន បម្រើ​ឲ្យ​ការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម សម្តេច​ក្រឡាហោម​តែងតែ ណែនាំ​ដល់​មន្ត្រី​ក្រោម​វិវាទ និង​កងកម្លាំង​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើ​សកម្មភាព​ឲ្យ​បាន​ត្រឹមត្រូវ​តាមផ្លូវ​ច្បាប់ និង​ត្រូវ​ជៀសវាង​ដាច់ខាត​នូវ​ការប្រើប្រាស់​អំពើហិង្សា​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ នៅតែ​ទ​ទួ​ច​អំពាវនាវ​ឲ្យ​វិទ្យុ​អាស៊ីសេរី ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត ប្រកបដោយ​វិជ្ជាជីវៈ ថ្លៃថ្នូរ មានការ​ទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ធ្វើឱ្យ​សាធារណជន បានទទួល​ទូវ​ព័ត៌មាន​ពិត និង​ត្រឹមត្រូវ ដែលមាន​ផលប្រយោជន៍​ដល់​សង្គមជាតិ​កម្ពុជា​៕ ដោយ​៖​កូ​ឡាប​

spot_img
×