Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សំណុំរឿង របស់លោក កឹម សុខា បញ្ជូនទៅ​ជំនុំជម្រះ​

spot_img

​ភ្នំពេញ ៖ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​នេះ បាន​បញ្ជូន​សំណុំរឿង ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស របស់លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ជំនុំជម្រះ​។

​សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តី​ជូន ដំណឹង​របស់​តុលាការ នៅ​ថ្ងៃទី​២​ធ្នូ​នេះ​ថា សំណុំរឿង ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស របស់លោក កឹម សុខា ដែល​តុលាការ​ស៊ើបអង្កេត​អស់​រយៈពេល​ជាង​២​ឆ្នាំ ត្រូវបាន​បិទ​ការ​ស៊ើបសួរ កាលពី​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​បើ​តា​សេចក្តីប្រកាស​ព័ត៌មាន​​របស់​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណ​ជនជាតិ​ ​និង​អន្តរជាតិ​ឱ្យបាន​ជ្រាបថា កាលពី​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៧ សាលាដំបូង​រាជធានី​ភ្នំពេញ បាន​​ទទួល​ចាត់ការ​ស៊ើបសួរ​លើ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ ៥៦៤២ ចុះ​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ ដែល​​មាន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ភេទ​ប្រុស សញ្ជាតិ​ខ្មែរ កើត​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​១៩៥៣ ត្រូវ​​បាន​ចោទប្រកាន់​ពីបទ ស​ទ្ទិដ្ឋិ​ភាព​ជាមួយ​បរទេស ប្រព្រឹត្ត​នៅ​ប្រទេស​កម្ពុជា និង​ទីកន្លែង​ផ្សេងទៀត​ ​កាលពី​អំឡុង​ឆ្នាំ​១៩៩៣ ដល់​ថ្ងៃទី​០៣ ខែកញ្ញា ឆ្នាំ​២០១៧ តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ​។​

​ក្រោយពី​បាន​ស្រាវជ្រាវ និង​ស៊ើបសួរ​ចប់សព្វគ្រប់ ចៅក្រម​ស៊ើបសួរ​ពិនិត្យឃើញថា មាន​ភស្តុតាង​​ដាក់បន្ទុក​គ្រប់គ្រាន់​លើ​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ពីបទ​ស​ន្ទិ​ដ្ឋិ​ភាពជា​មួយ​បរទេស ហើយ​​ចៅក្រម​ស៊ើបសួរ​បានសម្រេច​បិទ​បញ្ចប់​ការ​ស៊ើបសួរ​នេះ ដោយ​បញ្ជូន​ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ទៅ​តុលាការ​ជំនុំជម្រះ តាម​ដីកា​បញ្ជូនទៅ​ជំនុំជម្រះ​លេខ ៦៤០០ «​គ​» ដ​.​ដ ចុះ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៨​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ «​ក្បត់ជាតិ​» ឃុបឃិត​ជាមួយ​បរទេស​ផ្តួលរំលំ រាជរដ្ឋាភិបាល​ស្របច្បាប់ ហើយ​ត្រូវបាន​ឃុំខ្លួន នៅក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ រយៈពេល​ជាង​១​ឆ្នាំ ទើប​ដាក់ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ បន្ទាប់ពី​បែកធ្លាយ​វីដេអូ​មួយ​ដែល​លោក​និយាយថា លោក​អនុវត្តតាម​ការណែនាំ​ពី​បរទេស ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​ប្រទេស​កម្ពុជា ដោយ​យក​លំនាំ​តាម​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ប្រទេស​ស៊ែ​ប៊ី​។​

​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៩ សាលាដំបូង​រាជធានី​ភ្នំពេញ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​ដោយ​សម្រេច​ដាក់ លោក កឹម សុខា ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ដដែល ប៉ុន្តែ​ទទួលបាន​ការបន្ធូរបន្ថយ​លក្ខខណ្ឌ​ត្រួតពិនិត្យ​តាមផ្លូវ​ការ​។​

​ការទទួលបាន​ការបន្ធូរបន្ថយ​កាតព្វកិច្ច​នៅពេលនេះ​, ដោយសារ​ជន​ត្រូវ​ចោទ​លោក កឹម សុខា នាពេល​កន្លងមក​បាន​គោរព​ត្រឹមត្រូវ​តាម​កាតព្វកិច្ច នៃ​ការដាក់​ឲ្យ​ស្ថិតក្រោម​ការត្រួតពិនិត្យ តាមផ្លូវ​តុលាការ ព្រមទាំង​មាន​កិច្ចសហការ​ល្អ​ក្នុង​ដំណើរការ​នីតិវិធីតុលាការ ជាពិសេស​បញ្ហា​សុខភាព​របស់​ជន​ត្រូវ​ចោទ​ដែល​ចាំបាច់​ត្រូវ​ពិនិត្យ និង​ព្យាបាល​។​

​សេចក្តីប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ជន​ត្រូវ​ចោទ​ឈ្មោះ កឹម សុខា ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សម្រេច​បន្ត​ដាក់​ឲ្យ​ស្ថិត ក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ ដោយ​ត្រូវ​ជាប់​កាតព្វកិច្ច​ដូចខាងក្រោម​៖

​ក​៖ មិនត្រូវ​ចេញ​ក្រៅ​ព្រំប្រទល់​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

ខ​៖ មិនត្រូវ​ធ្វើ​សកម្មភាព​នយោបាយ​។​

គ​៖ ត្រូវ​ឆ្លើយតប​នឹង​ការកោះហៅ​ពី​គ្រប់​សមត្ថកិច្ច​៕ ដោយ​៖​កូ​ឡាប​

spot_img
×