Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ដឹក​សាប៊ូ​បែក​កង់ បុក​ជាមួយ​រថយន្ត ១ គ្រឿង​ទៀត បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ៤ នាក់​

spot_img

​ខេត្តកោះកុង ៖ មនុស្ស​៤​នាក់​បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ កាលពី​វេលា​ម៉ោង​ប្រមាណ​ជិត​៣​រសៀល​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩​នេះ បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បាន​កើតឡើង​រវាងរ​ថ​យន្ត​ដឹកទំនិញ​បុក​ជាមួយ​រថយន្ត​ដឹកទំនិញ​ដូចគ្នា​ក្នុងទិសដៅ​ផ្ទុយ​ទិស​គ្នា ពេញទំហឹង​។​

​អាជ្ញាធរ​និង​សមត្ថកិច្ច​ស្រុក​បូ​ទុម​សារ បាន​ដុតដៃដុតជើង​ក្នុងការ ជួយសង្គ្រោះ​បន្ទាន់ និង​ដឹក​សាកសព​ចេញ​ពី​កន្លែងកើតហេតុ ក្រោយ​កើតមាន​ករណី​រថយន្ត​ដឹក​ថ្នាំពេទ្យ បែក​កង់​ក្នុងស្ថានភាព​ល្បឿន​លឿន​ទិស​ដៅ​ (​ភ្នំពេញ _​កោះកុង​) បាន​ជ្រ​ល់​ចង្កូត​ទៅបុក​ឡាន​មួយទៀត​ក្នុងទិសដៅ​(​កោះកុង​_​ភ្នំពេញ​) ​។​

​សមត្ថកិច្ច​អោយដឹងថា​ ៖ ករណី​គ្រោះថ្នាក់​ខាងលើនេះ បណ្តាលមកពី​រថយន្ត​បែក​កង់​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ៖ នៅ​ថ្ងៃទី ០២ ធ្នូ ២០១៩ វេលា​ម៉ោង ១៤និង៣៤ នាទី​រសៀល មាន​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​កើតឡើង ០១​លើក លើផ្លូវ​ជាតិ​លេខ​៤៨ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៤៦-៤៧ ស្ថិតក្នុង​ភូមិ​ប្រ​លាន ឃុំ​កណ្តោល ស្រុក​បូ​ទុម​សាគរ ខេត្តកោះកុង ។

​បង្កឡើង​ដោយ​រថយន្ត ១ គ្រឿង​FRONTIA កង់ ៦ មួយ​តោន​កន្លះ ពណ៌ ស ពាក់​ផ្លាកលេខ ភ្នំពេញ ២AT ៦៤៣៩ ដឹក​សាប៊ូ បើកបរ​ទិសដៅ​ពី​ផ្សារ​វាលរេញ មក​កោះកុង រួច​ក៍​បែក​កង់​មុខ​ខាងឆ្វេង រ៉េ​ចង្កូត​ចូល​ផ្លូវ​នៃ​រថយន្ត ០១​គ្រឿង​ទៀត HYUNDAI ពណ៌ ស ពាក់​ផ្លាកលេខ ព្រះសីហនុ ៣A ៤០០០ ទិសដៅ​ផ្ទុយគ្នា បុក​ចំ​ពីរ​មុខ​យ៉ាង​ពេញ​ទំ​ហុឹ​ង បណ្តាលអោយ​ស្លាប់​មនុស្ស​ចំនួន ០៤​នាក់ ប្រុស ខាង​រថយន្ត​បង្ក ជនរងគ្រោះ​មានឈ្មោះ​ដូច​ខាង​ក្រោ​ម្រោម ៖

១-​ឈ្មោះ សូ សំនាង ភេទ ប្រុស អាយុ ២៥ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ស្រុក​កោះធំ ខេត្តកណ្តាល ( ស្លាប់ ) ។

២- ឈ្មោះ វី​រះ ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ខេត្តស្វាយរៀង (​ស្លាប់​) ។​

៤- ឈ្មោះ ស៊ា​ង គ្រី ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ខេត្តកំពង់ចាម (​ស្លាប់​) ។​

៥- ឈ្មោះ ប៊ូ ប៊ុនថន ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ស្រុក​ស៊ីធរ​កណ្តាល ខេត្តព្រៃវែង(​ស្លាប់​)។​

ចំណែក​អ្នកបើកបរ​រថយន្ត HYUNDAI និង​អ្នករួមដំណើរ បាន​រត់​គេចខ្លួនបាត់ ពុំ​ស្គាល់​អត្តសញ្ញាណ ។​

​បច្ចុប្បន្ន សព​ជនរងគ្រោះ យើង​បាន​យកមក​តម្កល់ទុក​នៅ​វត្ត​អណ្តូងទឹក រងចាំ គ្រួសារ​សព​មក​ទទួល ។

ចំណែកឯ រថយន្ត​ទាំងពីរ​គ្រឿង​ខាងលើ ខូចខាត ធ្ងន់ យើង​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន ៕​ដោយ​៖​កូ​ឡាប​

spot_img
×