Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បំពេញ​​ភារកិច្ច​ដោយ​ប្រុងប្រយ័ត្ន និង​ដោះស្រាយ​ឱ្យ​កាន់​តែមាន ប្រសិទ្ធភាព​ខ្ពស់​

spot_img

​ភ្នំពេញ​៖ ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ជំរុញ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បំពេញ​​ភារកិច្ច​ដោយ​ប្រុងប្រយ័ត្ន និង​ដោះស្រាយ​ឱ្យ​កាន់​តែមាន ប្រសិទ្ធភាព​ខ្ពស់​ទៅលើ​វិធាន​ការអប់រំ បង្ការ ទប់ស្កាត់ និង​បង្ក្រាប ។​

​នៅ​ថ្ងៃទី​០២ ខែធ្នូ ឆ្នាំ​២០១៩ ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​បើក​កិច្ចប្រជុំ​លើក​ទី ៥២ អាណត្តិ​ទី​២ ក្រោម​អធិបតីភាព លោក តុ​ប សំ ប្រធាន​​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ ដោយបាន​សម្រេច លទ្ធផល​ដូចតទៅ ៖ បាន​ពិនិត្យ និង​អនុម័ត​កំណត់ហេតុ កិច្ចប្រជុំ​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ​លើក​ទី​៤១
​អាណត្តិ​ទី​២ ។ បាន​ស្តាប់​របាយការណ៍​របស់ លោក​ទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​
​ពុករលួយ អំពី​សកម្មភាព​ការងារ​របស់ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុងអំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

លោក​ទេសរដ្ឋមន្ត្រី ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​ថ្លែងថា ក្នុងអំឡុង​ខែវិច្ឆិកា អង្គភាព​បានទទួល​ឯកសារ​ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​សរុប​ចំនួន ៣៤១​នាក់ ដែល​ក្នុងនោះ ០៥​នាក់ តាម​របប​ប្រកាស​២​ឆ្នាំ , ១៦៣​នាក់ ប្រកាស​លើក​ទី​១ ព្រោះ​ទើប​ទទួលបាន​ការតែងតាំង​ថ្មី , ១៨៣​នាក់ ប្រកាស​ទ្រព្យសម្បត្តិ និង​បំណុល​ជា​លើកចុងក្រោយ បន្ទាប់ពី​លា​ឺ​ប់​ពី​ការងារ -​ចប់​អាណត្តិ – ត្រូវ​បញ្ឈប់​ពី​ការងារ – ចូលនិវត្តន៍ ។ បានទទួល​ពាក្យ​ប្តឹង​ចំនួន ២៨​ពាក្យ​ប្តឹង (​អនាមិក ១០ ពាក្យ ស្មើនឹង ៣៦%) ។​

​ចំណែក​ការងារ​បង្ការ​ទប់ស្កាត់ ACU បាន​ចូលរួម​សង្កេតការណ៍​ការដេញថ្លៃ និង​ការពិគ្រោះ​ថ្លៃ – និង​ការវាយតម្លៃ​គម្រោង​ចំនួន ៩០​គម្រោង​។ បាន​ចូលរួម​ពិនិត្យ​ការងារ ពាក់ព័ន្ធ​ការប្រមូល​ថវិកា​ចូល​រដ្ឋ ។ អំពី​សភាពការណ៍​ពាក្យ​ប្តឹង​នៅ​ក្រសួង​-​ស្ថាប័ន​មួយចំនួន ។ ក្នុងឱកាស​ទិវា​ជាតិ​ប្រឆាំង​អំពើពុករលួយ ៩​ធ្នូ ឆ្នាំនេះ អង្គភាព​ប្រឆាំង​អំពើពុករលួយ ដាក់ចេញ​ការត្រួតពិនិត្យ​ការងារ ផ្តល់​សេវាសាធារណៈ​ពេញ​១​ឆ្នាំ​២០២០ និង​លើក​
​វិធានការ​បន្ថែមទៀត ។​

​លោក តុ​ប សំ បាន​ថ្លែងថា ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើពុករលួយ បាន​ចាត់ទុកថា​ការងារ​ប្រយុទ្ធប្រឆាំង​អំពើពុករលួយ គឺជា​​ការងារ​លំបាក​ស្មុគស្មាញ ប្រឈម​ហានិភ័យ​ខ្ពស់ ដែល​ទាមទារ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បំពេញ​​ភារកិច្ច​ដោយ​ប្រុងប្រយ័ត្ន និង​ដោះស្រាយ​ឱ្យ​កាន់​តែមាន ប្រសិទ្ធភាព​ខ្ពស់​ទៅលើ​វិធាន​ការអប់រំ បង្ការ​ទប់ស្កាត់ និង​បង្ក្រាប ៕ ដោយ​៖​កូ​ឡាប​

spot_img
×