Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន​ម្នាក់​ដាច់​កជើង​ម្នាង ពេលបើក​ម៉ូតូបុក​នឹង​រថយន្ត​កំពុង​បត់​

spot_img

​ខេត្តកណ្តាល​៖ យុវជន​ម្នាក់ បើក​ម៉ូតូ បុក​នឹង​រថយន្ត​កំពុង​បត់ បណ្ដាល​ឲ្យ​ដាច់​កជើង​ខាងស្ដាំ​ម្ខាង ដែលករណីនេះ​កើតហេតុ​នៅ​ថ្ងៃទី​២​ខែធ្នូ ឆ្នាំ​២០១៩ វេលា​ម៉ោង​១៩ និង ១៥​នាទី នៅលើ​ផ្លូវជាតិ​លេខ​២ ភូមិ​ក្រពើ​ហារ​ខាងកើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ​។​

​នគរបាល​ខេត្តកណ្តាល ឲ្យ​ដឹងថា រថយន្ត​ម៉ាក​CAMRY ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​2Z-0739 អ្នកបើករថយន្ត គេចខ្លួន​ខ្លួន​បាត់ បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង រួច​បត់​ឆ្វេង ត្រូវ​ម៉ូតូ​1​គ្រឿង​ម៉ាក​ហុងដា 125​ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1BP-9330 បើក​ដោយ​ឈ្មោះ​ពៅ ពិសី ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​នៅ​ភូមិ​ព្រែ​កឡុង សង្កាត់​តា​ក្ដុល ក្រុង​តាខ្មៅ បាន​បុក​រថយន្ត ចំហៀង​ខាងស្ដាំ​ផ្នែក​ខាងមុខ​​បណ្តាល​រងរបួស​ដាច់​ករ​ជើង​ខាងស្ដាំ ត្រូវបាន​រថយន្ត​សង្គ្រោះ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ដឹកយក​ទៅ​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​ជ័យជំនះ និង​អ្នករួមដំណើរ​ពីក្រោយ​ម្នាក់ទៀត (​ប្រុស​) រងរបួស​ស្រាល ៕ ដោយ​៖​កូ​ឡាប​

spot_img
×