Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រណាំង​កង់ ស៊ី​ហ្គេម នៅ​ហ្វីលីពីន កម្ពុជា មិន​ទទួលបាន​មេដាយ ក្រោយ​បញ្ចប់​វិញ្ញាសា​កង់​ភ្នំ​

spot_img

​ស៊ី​ហ្គេម​ហ្វីលីពីន​៖ ការប្រកួត​កីឡា​ប្រណាំង​កង់ លើ​វិញ្ញាសា​កង់​ភ្នំ ដែល​ប្រកួត​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩ មិន​ទទួលបាន​មេដាយ​ឡើយ ដោយ​ទទួលបាន​នៅ​ចំណាត់ថ្នាក់​លេខ​៧ និង​លេខ​៩ ក្នុងចំណោម​កីឡាករ​១០​នាក់​។​

​លោក នូ ចំរើន អគ្គលេខាធិការ សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បញ្ជាក់ថា វិញ្ញាសា​កង់​ភ្នំ (Mountain Bike Cross Country)​នេះ គឺមាន​កីឡាករ​កម្ពុជា​២​នាក់ ចូលរួម​ប្រកួត គឺ​កីឡាករ ហួត ឡយ រស្មី ឈរ​នៅ​ចំណាត់ថ្នាក់​លេខ​៩ និង​សាំង សីហា លេខ​៧ ដោយ​វិញ្ញាសា​នេះ មាន​៦​ប្រទេស គឺ​កម្ពុជា វៀតណាម ថៃ ឥណ្ឌូណេស៊ី ទី​ម័​រ​ខាងកើត និង​ម្ចាស់ផ្ទះ​ហ្វីលីពីន​។ សម្រាប់​ជ័យលាភី​វិញ្ញាសា​កង់​ភ្នំ​នេះ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​កីឡាករ​ថៃ និង​ចំណាត់ថ្នាក់​លេខ​២ និង​លេខ​៣ បាន​ទៅលើ​កីឡាករ​ម្ចាស់ផ្ទះ​ទាំងពីរ​។​

​ការប្រកួត​នេះ ថ្វីដ្បិតតែ​កីឡាករ កម្ពុជា​មិន​ដណ្តើមបាន​ជ័យលាភី​ក៏ពិតមែន ប៉ុន្តែ​លោក​បាន​អះអាងថា យើង​ទទួលបាន​សិទ្ធិ​កាន់តែ​ល្អ ដោយ​បំណែក​កំណត់ត្រា​ខ្លួនឯង បានល្អ​ប្រសើរ​ជាង​ការប្រកួត​មុនៗ ហើយ​ការចូលរួម​ប្រកួត ក្នុង​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​នេះ គឺជា​ការបង្កើន គុណភាព​បច្ចេកទេស​កាន់តែ​ប្រសើរ ដើម្បី​ឈានឆ្ពោះ​ទៅធ្វើជា​ម្ចាស់ផ្ទះ ស៊ី​ហ្គេម លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ខាងមុខ នៅ​កម្ពុជា​។​

​សម្រាប់​ការប្រកួត​ប្រកួត​បន្តទៀត គឺ​កម្ពុជា​នៅមាន​៣​វិញ្ញាសា​ទៀត គឺ​កង់​កួ​ក​បុរស​ឯកត្តជន Road Event Individual Time Trial ប្រកួត​ថ្ងៃទី​៤ ខែធ្នូ​, កង់​កួ​ក​បុរស​ឯកត្តជន Road Event Mass Start Individual ប្រកួត​ថ្ងៃទី​៦ ខែធ្នូ និង​កង់​កួ​ក​បុរស​ជា​ក្រុម Road Event Mass Start Team នឹង​ប្រកួត​នា​ថ្ងៃទី​៧ ខែធ្នូ​៕​ដោយ​៖​កូ​ឡាប​

spot_img
×