Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចុះបញ្ជី​ជា​ស្ថាពរ ដល់​ក្រុមហ៊ុន​ចំនួន​៣ ក្នុង​ទំហំ​ទឹកប្រាក់​ជិត​ ១០ ​លាន​ដុល្លារ និង​អាចបង្កើត​ការងារ​ជាង ​៣​ ពាន់​នាក់​

spot_img

​ភ្នំពេញ​៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា The Council for the Development of Cambodia បានប្រកាស​ព័ត៌មាន​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​៣​ខែធ្នូ​នេះ​ថា តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​វិ​ញ្ញាប​ន​ប័ត្រ​ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៣​ផ្សេងគ្នា ក្នុង​ទំហំ​ទឹកប្រាក់​ជិត​១០​លាន​ដុល្លារ​និង​អាចបង្កើត​ការងារ​បាន​ជាង​៣​ពាន់​នាក់ ។​

​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បញ្ជាក់ថា ក្រុមហ៊ុន​ចំនួន​៣​នោះ មាន​ដូចខាងក្រោម​៖

១.“QUAN MING HANDBAG (CAMBODIA) INDUSTRIAL CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៦ ភូមិ​ឬ​ស្សី​ជ្រោយ ឃុំ​ឬ​ស្សី​ជ្រោយ ស្រុក​មុខកំពូល ខេត្តកណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៣​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.២៤៤​នាក់​។​

២.“GD NEW SKY LEATHER PRODUCTS CO., LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​កាបូប និង​ខ្សែក្រវាត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​ថ្កូវ ឃុំ​ព្រះ​និ​ព្វា​ន្ត ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ៣,៨​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ១.៥០៦​នាក់​។​

៣.“TAO AND KIVEN GARMENT CO., LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កន្ទោក​ជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ ២​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ៦៩៨​នាក់​៕​ដោយ​៖​កូ​ឡាប​

spot_img
×