Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​នាយករដ្ឋមន្ត្រី​ចិន លី គឺ​ឈាំ​ង អញ្ជើញ​ទស្សនៈកិច្ច​នៅ​កម្ពុជា​

spot_img

​ភ្នំពេញ​៖ ​បន្ទាប់​ពី​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង លើក​ទី ២ កាល​ពី​ម្សិលមិញ​រួចហើយ នៅ​ព្រឹក​ថ្ងៃទី​១១​មករា​នេះ លោ Li Keqiang នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន អញ្ជើញ​បន្ត​ទស្សនកិច្ច​នៅ​កម្ពុជា​។

​តាម​កម្មវិធី​ព្រឹក​នេះ គឺ​លោក​នាយករដ្ឋមន្ត្រី​ចិន អញ្ជើញ​មក​កាន់​វិមាន​សន្តិភាព ដើម្បី​ជួប​ប្រជុំ​ទ្វេភាគី ជាមួយ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​។ មុន​នឹង​អញ្ជើញ​មកកាន់​វិមាន​សន្តិភាព នៅ​ព្រឹក​នេះ លោក លី គឺ​ឈាំ​ង បាន​អញ្ជើញ​ទៅ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ នៅ​វិមាន​ឯករាជ្យ និង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​ព្រះ​បរម​រូប​ព្រះរ​ម​រតន​កោដ្ឋ​ផងដែរ​។​

​បន្ទាប់​ពី​ជំនួប​សំណេះសំណាល​ទ្វេភាគី និង​កិច្ចប្រជុំ​ចង្អៀត​រួចហើយ សម្តេច​តេជោ ហ៊ុន សែន និង​លោក លី ខឺ​ឈាង នឹង​អញ្ជើញ​ធ្វើជា​អធិបតី​ចុះហត្ថលេខា​លើ​ឯកសារ​សំខាន់​មួយ​ចំនួន និង​ពិធី​ប្រកាស​ជា​ផ្លូវការ​អំពី​គម្រោង «​ដំណើរ​នៃ​ក្ដី​ស្រឡាញ់​ពី​បេះ​ដូង​» នៅ​កម្ពុជា ដែល​ផ្តល់​ជា​ជំនួយ​ឥត​សំណង​សម្រាប់​គម្រោង​សាងសង់ មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ និង​មន្ទីរពេទ្យ​ខេត្ត​ត្បូងឃ្មុំ និង​គម្រោង​ប្លង់​ស្ថាបត្យកម្ម​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​។​

​បន្ទាប់​ពី​បញ្ចប់​ជំនួប​ទ្វេភាគី​ជាមួយ​សម្តេច​តេជោ ហ៊ុន សែន លោក លី ខឺ​ឈាង នឹង​បន្តដំណើរ​ចូល​ថ្វាយបង្គំ​គាល់​ព្រះមហាក្សត្រ​ខ្មែរ ព្រះករុណា ព្រះបាទ​សម្តេច ព្រះបរមនាថ នរោត្តម សីហ​មុនី​។​

​ក្រោយ​ជួប​សវនាការ​ជាមួយ​ព្រះមហាក្សត្រ នៅ​រសៀល​ថ្ងៃ​ដដែល លោក លី ខឺ​ឈាង នឹង​អញ្ជើញ​ចូលរួម​លាង​សាយភោជន៍​ពេល​ថ្ងៃត្រង់ ដែល​រៀបចំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន នៅ​វិមាន​សន្តិភាព​។ ក្រោយ​ពី​ពិធី​លាង​សាយភោជន៍ លោក លី ខឺ​ឈាង នឹង​ត្រូវ​ឡើង​យន្តហោះ ចាកចេញ​ពី​កម្ពុជា​នៅវេលា​ម៉ោង​ប្រមាណ ២​រសៀល​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៨ ទៅ​មាតុភូមិ​វិញ​៕​ ដោយ​៖​កូឡាប​

spot_img
×