Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​ ​រងរបួស​ធ្ងន់​-​ស្រាល​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​សណ្ដោង​រុឺម៉ក​និង​ម៉ូតូ ក្នុងដំណើរ​បញ្ច្រាស់ទិស​គ្នា

spot_img

​ខេត្តស្វាយរៀង ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​សណ្ដោង​រុឺម៉ក​និង​ម៉ូតូ ដំណើរ​បញ្ច្រាស់ទិស​គ្នា​​ដែល​ហេ​តុ​ការណ៍​ខាងលើនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៥​នាទី​ព្រលប់​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩​នៅលើ​ផ្លូវជាតិ​លេខ​13 ក្រាល​កៅស៊ូ ចន្លោះ​គីឡូម៉ែត្រ​លេខ​32-33​ត្រង់ចំណុច​ភូមិ​អារក្ស​ស្វាយ ឃុំ​អណ្ដូង​ពោធិ៍ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា៖​ជនរងគ្រោះ​មានឈ្មោះ លន់ ស្រឿ​ន ភេទ​ប្រុស អាយុ​36​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ​ដើម​ពោធិ៍ ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប ខេត្តស្វាយរៀង ជា​អ្នកបើក​ម៉ូតូ​ម៉ាក​HONDA.C125 ពណ៌​ខ្មៅ ស៊េរី 2019 ពាក់​ផ្លាកលេខ ស្វាយរៀង 1N. 0963 ដឹក​មនុស្ស​ម្នាក់​ឈ្មោះ ផុន មករា ភេទ​ស្រី អាយុ​33​ឆ្នាំ មុខរបរ​.​កសិករ ត្រូវជា​ប្រពន្ធ បើក​ពី​ទិស​ខាងជើង​ទៅ​ត្បូង​។​

ប្រភព​ដដែល​បាន​បន្តទៀតថា៖​ចំណែក​ភាគី​ខាង​ម៉ូតូ​រុឺ​ម៉ក​មាន​ឈ្មោះ នង ចិ​ត្រា ភេទ​ប្រុស (​ហៅ​ចែវ​) អាយុ​23​ឆ្នាំ មុខរបរ​.​លក់ដូរ រស់នៅ​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក ខេត្តស្វាយរៀង ជា​អ្នកបើក​ម៉ូតូ​សណ្ដោង​រឺ​ុ​ម៉ក​ម៉ាក​HONDA WAVE.C110 ពណ៌​ក្រហម​លាយ​ខ្មៅ ពាក់​ផ្លាកលេខ រាជការ​.1497 បើក​ពី​ទិស​ខាងត្បូង​មក​ជើង ដឹក​មនុស្ស​ចំនួន​៤​នាក់​គឺ​ ៖ ទី​១.​ឈ្មោះ ហង់ ស្វិត ភេទ​ប្រុស អាយុ​25​ឆ្នាំ មុខរបរ​.​កសិករ រស់នៅ​ភូមិ​ក្រញូង ឃុំ​ដូង ស្រុក​រមាសហែក​ខេត្តស្វាយរៀង​។​ ទី​២.​ឈ្មោះ ទឹម ដា​រ៉ា ភេទ​ប្រុស​អាយុ​23​ឆ្នាំ មុខរបរ​.​កសិករ រស់នៅ​ភូមិ​ក្រញូង ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង​។ ទី​៣.​ឈ្មោះ យិន សា​រ៉ុ​ម ភេទ​ប្រុស អាយុ​35​ឆ្នាំ មុខរបរ​.​កសិករ រស់នៅ​ភូមិ​ក្រញូង ឃុំ​ដូង ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​ និង​ទី​៤.​ពុំ​ស្គាល់ឈ្មោះ​(​របួសស្រាល​) ។​

​សមត្ថកិច្ច​បានឱ្យដឹង​ទៀតថាៈ​ករណីនេះ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​មាន​មនុស្ស​រងគ្រោះ​សរុប​ចំនួន​៦​នាក់ ស្រី​១​នាក់​របួស ធ្ងន់ ចំនួន ៣​នាក់ ស្រី​១​នាក់ គឺ​ឈ្មោះ​ផុន មករា . លន់ ស្រឿ​ន . យិន សា​រ៉ុ​ម អ្នក​ទាំងអស់គ្នា​បាន​បញ្ជូនមក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​រមាសហែក​។​បច្ចុប្បន្ន​វត្ថុតាង​បាន​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​អ​ណ្ដូ​ង​ពោធិ៍ ដើម្បី​ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​។ មូលហេតុ​:​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​បើក​ពុំ​ប្រកាន់​ស្តាំ​៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×