Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បើកកុងតឺន័រ​​មិន​ប្រកាន់​ស្តាំ​បុក​ម៉ូតូ ហើយយក​ឡាន​ទៅ​ទុក​ក្នុង​ផែស្ងួត​រួច​គេចខ្លួនបាត់​យ៉ាង​រំភើយ

spot_img

​ខេត្តស្វាយរៀង៖បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់​នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ​និង​រថយន្ត​កុងតឺន័រ​ដែល​ហេតុការណ៍​នៃ​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​កាលពី​វេ​ល​ម៉ោង​២២​និង​៣០​នាទី​យប់​ថ្ងៃទី​២​ខែធ្នូ​ឆ្នាំ​២០១៩​នៅលើ​ផ្លូវជាតិ​លេខ​១​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៣-១៦៤​ស្ថិតក្នុង​ភូមិ​បាវិត​លើ​សង្កាត់​បាវិត ក្រុង​បាវិត ខេត្តស្វាយរៀង ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ៖ ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង រវាង​រថយន្ត​កុងតឺន័រ និង​ម៉ូតូ ក្នុងទិសដៅ​ផ្ទុយ​ទិស​គ្នា​ពី​លិចទៅ​កើត បង្កឡើង​ដោយ​រថយន្ត​កុងតឺន័រ​០១​គ្រឿង​ម៉ាក​FUSO ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​3D-8433 បើកបរ​ដោយ​ឈ្មោះ (​មិន​ស្គាល់​អត្តសញ្ញាណ​)​បើកបរ​ពី​លិចទៅ​កើត​លុះ​បើកបរ​មកដល់​ចំនុចកើតហេតុ​ខាងលើ​ក៏បាន​បុក​ប៉ះ​និង​ម៉ូតូ​ហើយ​បើកបរ​គេច​ចេញពី​កន្លែងកើតហេតុ​យកមក​លាក់ទុក​នៅ​ផែស្ងួត សូ ងួន​រួច​រត់​គេចខ្លួនបាត់​។​

​ប្រភព​ដដែល​បាន​បន្តថា ៖ ​ដោយឡែក​ម៉ូតូ​ជនរងគ្រោះ​ ​ម៉ាក ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ស្វាយរៀង 1M-5443​បើកបរ​ដោយ​ឈ្មោះ​សេក មាស ភេទ​ប្រុស​អាយុ​២២​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ បុគ្គលិក​កាស៊ីណូ​រស់នៅ​ភូមិ​បាវិត​លើ សង្កាត់​បាវិត ក្រុង​បាវិត​ខេត្តស្វាយរៀង​បាន​បើកបរ​ពី​កើ​តទៅ​លិច​មិន​ពាក់មួក​សុ​វត្ថ​ភាព​ម៉ូតូ​មាន​កញ្ចក់​មើល​ក្រោយ​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​បាកក់​ជើង​ខាងឆ្វេង​។

​បច្ចុប្បន្ន​អ្នករងរបួស​ធ្ងន់​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ព្យាបាល​នៅ​ពេទ្យ​ប្រទេស​វៀតណាម​។ ចំពោះ​មធ្យោបាយ​ទាំង​០២​គ្រឿង ត្រូវបាន​សមត្ថកិច្ច យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បាវិត​ដើម្បី​កសាង​សុំ​ណុំ​រឿង ចាត់ការ​តាម​នីតិវិធី​។ មូលហេតុ អ្នកបើកបរ​រថយន្ត​មិន​ប្រកាន់​ស្តាំំ​ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×