Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសកម្ពុជាទទួលបានជោគជ័​យ​យ៉ា​ងខ្លាំ​ង ក្នុងការឆ្លើយតបនឹង​ជំ​ងឺ​អេដ​ស៍

spot_img

ភ្នំពេញ៖ សព្វថ្ងៃនេះ មានអ្នកផ្ទុកមេរោគអេដ​ស៍​ប្រមា​ណ​៧៣​០​០០​នា​ក់នៅក្នុ​ងប្រ​​ទេសកម្ពុជា ដែល៨១%នៃពួកគេកំពុងទទួលកា​រ​ថែ​ទាំព្យា​បាលនិ​ង​ ៧៨%នៃអ្នកផ្ទុកមេរោ​គ​អេដ​ស៍​មាន​ប​ន្ទុកមេរោគដែលបានបង្ក្រាបហើយ​។ នៅល្ងាច ថ្ងៃចន្ទ ទី២ ខែធ្នូ ឆ្នាំ២០១៩ លោកទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រ​យុ​ទ្ធ​នឹងជំងឺអេ​ដ​ស៍ បានថ្លែងចំណាប់​អា​រម្មណ៍ក្នុងកិ​ច្ច​ប្រជុំ​ទីក្រុង​រួ​បរួមគ្នា ពន្លឿនការឆ្លើយតបដើម្បីបញ្ច​ប់​ការ​រីក​រាលដាលជំងឺអេដស៍ នៅសណ្ឋា​គា​រសុ​ខាភ្នំ​ពេ​ញ។

កិច្ចប្រជុំនេះមានការចូលរួម​ពី​អភិបា​លក្រុង​នៃបណ្តា​ប្រ​ទេស និយាយភាសាបារាំងជាង៣​០​០ ថ្នាក់ដឹកនាំអាជ្ញា​ធ​រជាតិ​ប្រយុទ្ធ​នឹង​ជំ​ងឺអេដស៍ តំណាងក្រសួង ស្ថាប័ន តំណាងអង្គការយូអិន​អេ​ដ​ស៍ (UNAIDS) តំណាងរាជធានីភ្នំពេ​ញ​ ​ខេត្តសៀមរាប​ ​បាត់ដំបង បន្ទាយមានជ័យ និងតំណាងអង្គការសង្គមស៊ី​វិ​ល​ ប្រមាណ ១០០នាក់។

ថ្លែងទៅកាន់កិច្ចប្រជុំលោកទេសរ​ដ្ឋមន្រ្តី​បាន​មា​នប្រ​សាសន៍​ថា ប្រទេសកម្ពុជាទទួលបានជោគជ័​យ​យ៉ា​ងខ្លាំ​ង ក្នុងការឆ្លើយតបនឹង​ជំ​ងឺ​អេដ​ស៍។ កាលពីពីរទសវ​ត្ស​រ៍មុន ប្រទេសកម្ពុជាមានការរី​ក​រា​ល​ដាល​ មេរោគអេដស៍យ៉ាងឆាប់រហ័ស។ ​នៅ​ឆ្នាំ២០​១​៧ ប្រ​ទេស​ក​ម្ពុជា បានក្លាយជាប្រទេសមួយក្នុងចំណោម​ប្រ​ទេ​ស​ចំ​នួន៧ នៅទូទាំងពិភពលោកដែ​ល​ស​ម្រេច​បាន​គោ​ល​ដៅ ៩០-៩០-៩០ (៩០% នៃអ្នករស់នៅជា​មួ​យ​មេរោ​គ​អេដ​ស៍ ដឹងអំ​ពីស្ថា​នភា​ពមេ​រោ​គអេ​ដ​ស៍រ​ប​ស់ពួកគេ ៩០%នៃអ្នករស់នៅជាមួយមេរោ​គ​ ​ អេដស៍ដែលដឹងអំពីស្ថាន​ភា​ព​រ​បស់​ពួ​កគេកំ​ពុ​ងទទួ​ល​កា​រ​ព្យាបាល និង៩០%នៃអ្នករស់នៅ​ជា​មួយ​មេរោគ​អេដ​ស៍ កំពុង​ទទួល​ការព្យា​បាល​ដែល​បន្ទុក​មេរោ​គអេ​ដស៍ត្រូ​វ​បា​នបង្ក្រាប)។

លោកទេសរដ្ឋមន្រ្តីបានបន្ថែ​ម​ថា នៅចន្លោះឆ្នាំ២០១០ និង២០១៨ ការឆ្លងថ្មីត្រូវបានកាត់បន្ថ​យ​អ​ស់ ៦២% ហើយការស្លាប់ទាក់ទងនឹ​ង​ជំងឺអេ​ដ​ស៍ត្រូវ​បាន​កាត់​ប​ន្ថយ៤៨%។ សព្វថ្ងៃនេះ មានអ្នកផ្ទុកមេរោគអេដ​ស៍​ប្រមា​ណ​៧៣​០​០០​នា​ក់នៅក្នុ​ងប្រ​​ទេសកម្ពុជា ដែល៨១%នៃពួកគេកំពុងទទួលកា​រ​ថែ​ទាំព្យា​បាលនិ​ង​ ៧៨%នៃអ្នកផ្ទុកមេរោ​គ​អេដ​ស៍​មាន​ប​ន្ទុកមេរោគដែលបានបង្ក្រាបហើយ​។​ ​លើសពីនេះទៀតប្រទេសកម្ពុជា ​បា​នអនុ​ម័តវិ​ធីសា​ស្រ្តថ្មី​ស​ម្រាប់ការ បញ្ចូលនូវការបង្ការ ការធ្វើតេស្ត និងកា​រថែទាំ​ព្យាបា​លមេ​រោគ​អេដស៍ និងជំងឺអេដស៍រួម​គ្នា​ដែ​លមា​ន​ជា​អាទិ៍ ការអនុវត្តវិធីលេបថ្នាំប​ង្ការ​ជា​មុន នៅពេលប្រព្រឹត្តប្រឈម ​នឹ​ង​ការឆ្ល​ង​មេ​រោ​គអេ​ដស៍ (PreP, Pre-Exposure Prophylaxis) និងការធ្វើតេស្ត​អេ​ដ​ស៍ដោ​យ​ខ្លួ​ន​ឯង (Self-Testing) ជាដើម។ តាមទិន្នន័យដែលទទួ​ល​បាន​ ៧០%នៃករណីឆ្លងមេរោគអេដស៍​ថ្មី​ទាំ​ង​អស់​នៅ ប្រទសកម្ពុជាបានកើ​ត​ឡើ​ង​នៅក្នុ​ង រាជធានីភ្នំពេញនិងខេ​ត្ត​ចំ​នួ​ន៥ទៀតគឺ បាត់ដំបង សៀមរាប បន្ទាយមានជ័យ កំពង់ចាម និងតាកែវ។

លោកទេសរដ្ឋមន្រ្តីបាន​ប​ញ្ជា​ក់ថា គំនិតផ្តួចផ្តើមទីក្រុ​ង​រួ​ប​រួ​ម​គ្នា​ព​ន្លឿនការ ឆ្លើយតបដើម្បីបញ្ចប់ការរី​ក​រា​លដា​ល​ជំ​ងឺអេ​ដ​ស៍ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ​២​០​១៤ នៅពេលដែលអភិបាលមកពីទីក្រុ​ង​ចំ​នួន​២​៦ទូ​ទាំង​ពិភព​លោ​ក​បានជួ​បប្រ​ជុំគ្នា និងអនុម័តសេចក្តី​ប្រ​កាស​ទីក្រុ​ងប៉ា​រី​ស ស្តីពីការរួបរួមគ្នា​ព​ន្លឿន​ការឆ្លើ​យ​តប ដើម្បីដើម្បី​ប​ញ្ចប់​ការ​រីក​រា​លដា​ល​នៃជំ​ងឺ​អេដស៍ (សេចក្តីប្រកាសទីក្រុងប៉ារី​ស​)។ ចាប់តាំងពីពេលនោះមកទីក្រុ​ង​ និងទីប្រជុំជនជាង៣០០ លើសកលលោក ​បា​នយ​ល់​ព្រម​និ​ងចូ​ល​រួម​ក្នុ​ង​សេចក្តីប្រកាសនេះ ហើយយុទ្ធនាការនេះមា​ន​ ​ការរីកចម្រើនគួរ​ឱ្យ​ក​ត់​សម្គា​ល់។ អង្គការUNAIDS ត្រូវបានគេមើលឃើញថា​ ​ដើ​រតួយ៉ា​ងសំ​ខាន់​ក្នុ​ង​កា​រ​បំផុស និងជំរុញការផ្តួច​ផ្តើ​មគំ​និត​នេះ​ឱ្យ​ឆ្ពោះទៅ​មុ​ខ។ ក្នុងឱកាសនោះ លោកទេស​រដ្ឋ​ម​ន្រ្តី ​បាន​ប្រកាសថា រាជធានីភ្នំពេញ ខេត្តបាត់ដំប​ង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យនឹង​ក្លា​យជា​ទីក្រុ​ង​ ដំបូងគេនៅប្រទេ​ស​ក​ម្ពុជា ដែលបា​នចុះ​ហ​ត្ថលេ​ខា​លើ សេចក្តីប្រកាសទីក្រុ​ង​ប៉ារីស នៅចុងប​ញ្ច​ប់នៃសិ​ក្ខា​សាលា​ ​ហើយលោកសង្ឃឹម​ថា ទីក្រុងជាច្រើនទៀត នៅជុំវិញពិភពលោករួមទាំង​នៅ​កម្ពុ​ជា នឹងបន្តចូលរួមក្នុងគំនិត​ផ្តួ​ច​ផ្តើ​មនេះ​៕ដោយ៖កូឡាប

spot_img
×