Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជា​ជន​ភីលី​ពីន​រា​ប់សែ​ននា​ក់ភៀ​ស​ខ្លួ​ន​ចេញ ខណៈព្យុះទីហ្វុងកាំម៉ូរីបោកបក់លើប្រទេ​ស​នេះ

spot_img

មនុស្សចំនួនជាង ២០០.០០០នាក់បានភៀសខ្លួនចេញពីតំប​ន់​មា​ត់ស​មុទ្រ និងភ្នំ ដោយពួកគេមានការ​ព្រួ​យបា​រ​ម្ភពី​គ្រោះ​ទឹ​កជំនន់ ការរអិលបាក់ដី ​និ​ងព្យុះ ខណៈពេលដែលព្យុះទីហ្វុងកាំ​ម៉ូ​រី​ (Kammuri) កំពុងតែបោកបក់មកលើប្រទេស​ភី​លី​ពីន​។

ការធ្វើប្រតិបត្តិការនៅព្រលានយ​ន្ត​ហោះ​ទីក្រុ​ង​ម៉ានីល នឹងធ្វើការពន្យារពេល​​រ​យៈពេល ១២ម៉ោង ចាប់ពីម៉ោង ១១ព្រឹកនៅថ្ងៃអង្គារ​នេះ​។

ចំណែកឯកការប្រកួតមួយចំ​នួ​ន​នៅ​ស៊ី​ហ្គេម ដែលចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃសៅ​រិ៍​ក​ន្ល​ង​ទៅនេះ ក៏នឹងត្រូវធ្វើការលុបចោ​ល​ ​ឬកំណត់ពេលវេលា​សា​រ​ឡើង​វិ​ញ។

មនុស្សរាប់ម៉ឺននាក់បានភៀ​ស​ខ្លួនចេញពីផ្ទះ​រ​ប​ស់ពួក​គេ​នៅភាគ​ខា​ងកើ​ត​ប្រទេស ដែលព្យុះទីហ្វូងត្រូវគេរំ​ពឹ​ងថា​នឹង​បោក​បក់​ទៅ​តំ​ប​ន់នោះមុនគេ ប៉ុន្តែនៅមានអ្នកមួយចំនួននៅតែមិន​ភៀ​សខ្លួ​ន​ចេញ ទោះបីមានការព្រមានពី​កា​រ​ម​កដ​ល់​រ​ប​ស់ព្យុះ។

អ្នករៀបចំព្រឹត្តិការណ៍​ស៊ី​ហ្គេម​ ​បា​នធ្វើ​កា​រពន្យារពេល​ការ​ប្រ​កួត​មួយ​ចំនួ​នដូចជា ការជិះក្តារលើទឹក ដោយបានលើកឡើង​ថា​ ព្រឹត្តិការណ៍ទាំងនោះនឹង​ត្រូ​វព​ន្យារពេលប្រ​សិ​នជា​ចាំបា​ច់។

ជើងហោះហើរជាច្រើនត្រូវ​បា​នលុ​ប​ចោល ឬបង្វែរ ចំណែកសាលារៀនមួយចំនួ​ន​ដែ​លស្ថិ​ត​នៅ​ខេត្ត​ប៉ះ​ពា​ល់ ត្រូវបាន​បិ​ទ។

សូមបញ្ជាក់ថា ប្រ​ទេ​សភី​លី​ពីន​តែងរងការវាយប្រហារពី​ព្យុះ​ជា​មធ្យ​ម​ចំនួន ២០ព្យុះក្នុង​មួ​យ​ឆ្នាំៗ៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×