Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្សចំនួ​ន២​៨នាក់ នៅក្នុង​ស្រុក​ពួក មានអាការៈពុ​ល​ត្រីប្រៃកំ​ពិ​ស

spot_img

ខេត្តសៀមរាប: សមត្ថកិច្ចនគរបាលស្រុ​ក​ពួក បានឲ្យដឹងថា កាលពីអំឡុងម៉ោង​ប្រមា​ណ៤ល្ងាច ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៩នេះ មានម​នុស្សប្រុ​ស​ស្រីក្មេង​ចាស់​ចំនួ​ន២​៨នាក់ ដែលមានអាយុចាប់ពី៥ឆ្នាំដ​ល់អាយុ​​៦​៨ឆ្នាំ នៅពីរឃុំក្នុ​ង​ស្រុកពួក​ គឺឃុំពួ​ក និង ឃុំខ្នាត កើតមាន​អា​ការៈ​ពុលត្រី​ប្រៃកំ​ពិស​ តែមិនធ្ងន់ធ្ងរដែលធ្វើ​ឲ្យ​ប៉ះពា​ល់​ដល់អា​យុជី​វិ​តនោះ​ទេ ក្នុងនោះនៅក្នុងឃុំពួកមាន​ចំ​នួ​ន ២១នាក់ រួមមាន៖ នៅភូមិប្រយុទ្ធចំនួន ១៣​នា​ក់ ក្នុងនោះ​ស្រីចំ​នួ​ន៦នាក់ , ភូមិ​គោក​​​​ស្រុកមនុស្សស្រី​ចំនួ​ន៥នាក់ ភូមិកំពង់តាយ៉ង​ចំ​នួន​១នាក់ ជាមនុស្សស្រី ​និ​ងភូមិ​ចំ​ប​ក់ហែ ចំនួន២នាក់ ក្នុងនោះស្រីចំនួន០១នាក់ និង ភូមិគោកត្រាច ក្នុងឃុំខ្នា​ត ចំនួ​ន៧នា​ក់ ក្នុងនោះស្រីចំនួន៣​​នាក់ ។

សមត្ថកិច្ច បានឲ្យដឹងបន្ថែមថា:បន្ទាប់ពី​ប្រ​ជា​ពលរ​ដ្ឋបា​នទិ​ញ​ត្រីប្រៃ​កំ​ពិស ទៅធ្វើម្ហូបហូបជា​មួ​យបា​យ​ និងក្រោយការ​ហូ​បត្រី​ប្រៃ​កំពិ​សម​ក ក៏ស្រាប់តែកើតមាន​អា​ការៈ​ពុល​ក្អួត​ចង្អោ​រ​ ឃើញសភាពបែបនេះ​ ក៏បានប​ញ្ជូ​នទៅម​ន្ទីរ​ពេទ្យ​ប​ង្អែក​ខេត្ត​សៀម​រា​ប មន្ទីរពេ​ទ្យ​បង្អែ​ក​ពួក​ មណ្ឌលសុខភាពទឹក​វិ​ល មណ្ឌលសុខ​ភា​ពខ្នា​ត​ នៅគ្លីនិ​ចឯ​កជ​ន និ​ង អ្នកជំងឺមួយចំនួនបានស​ម្រា​កព្យា​បាល​នៅ​ផ្ទះរ​បស់​ខ្លួ​ន ។

សមត្ថកិច្ច បានឲ្យដឹងបន្ថែមទៀតថា: ​អ្ន​កផលិ​តត្រីប្រៃ​កំពិ​ស មានឈ្មោះ ប៊ូ នឿម ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិគោកជួន ឃុំពួក​ ​ស្រុក​ពួក​ ជាអ្នកធ្វើត្រីប្រៃហើយយកទៅលក់​នៅ​ទីផ្សា​រក្នុង​ស្រុក​ពួកជា​អ​ចិ​ន្ត្រៃយ៍ ហើយករណីនេះ សមត្ថ​កិ​ច្ច និង ជំនាញ កំពុងធ្វើការស្រាវជ្រាវប​ន្ត​ទៀត ៕ដោយ៖បញ្ញាស័ក្តិ

spot_img
×