Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រ​ថយន្តម៉ាកកាមរី គូទស្វិតមួយគ្រឿង បានក្រ​ឡាប់​ផ្ងា​រជើង ក្នុងប្រ​ឡា​យទឹក

spot_img

កំពង់ឆ្នាំង៖ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី 3 ខែធ្នូ ឆ្នាំ 2019 សមត្ថកិច្ចបាន​ប្រទះ​ឃើញរ​ថយន្តម៉ាកកាមរី គូទស្វិតមួយគ្រឿង បានក្រ​ឡាប់​ផ្ងា​រជើង ក្នុងប្រ​ឡា​យទឹក ស្ថិតតាមបណ្ដោយផ្លូវ​ពី​ភូមិ​គោ​កបន្ទាយ ទៅភូមិ​កង​មាស ស្ថិតក្នុ​ងភូ​មិកង​មាស ឃុំគោកប​ន្ទា​យ ស្រុករលាប្អៀរ ដោ​យ​មិនឃើញម្ចាស់នៅកន្លែងកើត​ហេ​តុនោះ​ឡើយ​។

សមត្ថកិច្ចបានឲ្យដឹងថា រថយន្តខាងលើនេះ​ មិន​ដឹង​ថា រថយន្តមួយគ្រឿងនេះ បានធ្លាក់​ចូល​ប្រឡា​យទឹក តាំងពី​ពេល​ណាម​ក​ទេ ដោយសារតែនៅម្ដុំក​ន្លែ​ងកើ​តហេ​តុនោះ​ មិនមានផ្ទះប្រជា​ព​លរ​ដ្ឋរ​ស់នៅ ដើម្បីសាកសួរអំពីមូលហេ​តុ​ នៃការ​ធ្លាក់​រថ​យន្ត​នេះ ម្យ៉ាងអ្នកបើកប​រ​រថ​យន្ត​ក៏មិ​នឃើ​ញនៅក​ន្លែង​កើត​ហេតុនោះ​ផង​ដែ​រ។ ដូច្នេះសមត្ថកិច្ចមិ​ន​ទាន់​ធ្វើ​ការសន្និដ្ឋា​ន​ថា យ៉ាងណា​នោះទេ​ ដោយស​មត្ថ​កិច្ចកំ​ពុង​តែធ្វើកា​រស្រា​វ​ជ្រាវ រកម្ចា​ស់រ​ថ​យន្ត ដើម្បីសាកសួរពី​មូ​ល​ហេតុ៕ ដោយ៖បញ្ញាស័ក្តិ

spot_img
×