Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ជាប់​ពន្ធនាគា​រ ៦​ខែ ពីបទ រក្សាទុក​គ្រឿងញៀន ឥឡូវ​ចាប់​ម្តងទៀត​ក្នុង​បទល្មើស​ដដែល​

spot_img

​ខេត្ត​កណ្តាល​៖ នគរបាល​ស្រុក​ស្អាង បាន​ចាប់ខ្លួន​បុរស​ម្នាក់ ក្នុងករណី រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) នៅ ថ្ងៃទី ១០ ខែ​មករា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥​និង​៣០​នាទី នៅ​ចំណុច ផ្ទះ​របស់​ឈ្មោះ អាន ពិ​ច​រ៉ា ស្ថិតក្នុង​ភូមិ​អម្ពិល​លាស់ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល​។​

​ជនសង្ស័យ​ដែល​ឃាត់ខ្លួន ឈ្មោះ អាន ពិ​ច​រ៉ា ភេទ ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ ទីលំនៅ​បច្ចុប្បន្ន ភូូ​មិ​អម្ពិល​លាស់ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្ដាល (​ធ្លាប់​ជាប់​ពន្ធនាគារ​ខេត្ត​កណ្តាល រយៈពេល​៦​ខែ ពីបទ រក្សាទុក​គ្រឿងញៀន​ខុសច្បាប់ កាលពី​ឆ្នាំ​២០១៦) ។ វត្ថុតាង​ចាប់យក​​រួម​មាន​ ៖ ម្សៅ​ក្រាម​ពណ៍​ស​សង្ស័យថា​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ១​កញ្ចប់​តូច និង​ឧបករណ៍​វេច​ខ្ចប់ ប្រើប្រាស់​មួយចំនួន​, ម៉ូតូ​ចំនួន​១​គ្រឿង ម៉ាក Zoomer-X ពណ៍ ស្វាយ លាយ ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1FJ – 4612 ។​សភាព​រឿងហេតុ​:​នៅ​ថ្ងៃ​ទី​ខែ​ឆ្នាំ​វេលា​ម៉ោង​មុន​កើតហេតុ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន បានធ្វើការ​ល្បាត​ក្នុង​ភូមិសាស្ត្រ ក៏​ប្រទះឃើញ​មុខសញ្ញា​ចាស់ ឈ្មោះ អាន ពិ​ច​រ៉ា កំពុង​ជិះ​ម៉ូតូ​ចំនួន​០១​គ្រឿង នៅ​ចំណុច​ភូមិ ស្អាង​ស្រែ ឃុំ​ស្អាង​ភ្នំ ស្រុក​ស្អាង ខេត្ត​កណ្តាល ។ ភ្លាម​នោះ​កម្លាំង​ផ្នែក​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ធ្វើ​ការត្រួតពិនិត្យ​ជនសង្ស័យ ប៉ុន្តែ​ពុំ​បាន​ជួបប្រទះ​វត្ថុតាង​ទេ ។​

ដោយ​ទទួលបាន​បទបញ្ជា​ពី លោកស្នងការ​នគរបាល​ខេត្ត​កណ្តាល ដឹកនាំ​សម្របសម្រួល ពី​លោក​ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស និង​ទទួល​បាន​ការឯកភាព​ពី​លោក​ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​កណ្តាល អនុញ្ញាតអោយ​ធ្វើ​ការឆែកឆេ​រ​រក​វត្ថុតាង មាន​ការដឹកនាំ​ផ្ទាល់ ដោយ​លោក វរសេនីយ៍ឯក សេង សុជាតិ អធិការនគរបាល​ស្រុក​ស្អាង ធ្វើការ​ត្រួតពិនិត្យ ឆែកឆេរ ផ្ទះ​របស់​ឈ្មោះ អាន ពិ​ច​រ៉ា នៅ​ចំណុច​ភូមិ អម្ពិល​លាស់ ឃុំ​ក្រាំង​យ៉ូវ ស្រុក​ស្អាង ខេត្ត​កណ្តាល បាន​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​(​ម៉ា​ទឹកកក​) ចំនួន ១​កញ្ចប់​តូច និង​ឧបករណ៍​វេច​ខ្ចប់ ប្រើប្រាស់​មួយចំនួន រួច​ឃាត់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុតាង បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​សាកសួរ ។ នៅ​ចំពោះមុខ​សមត្ថកិច្ច​នគរបាល ឈ្មោះ អាន ពិ​ច​រ៉ា បាន​អះអាង​ថា គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន ១​កញ្ចប់ ខ្លួន​បាន​ទិញ​ពី​បុរស​ម្នាក់ មិន​ស្គាល់​ឈ្មោះ នៅ​ចំណុច​ពេទ្យ​លោក​សង្ឍ រាជធានី​ភ្នំពេញ តម្លៃ​៥០០០០​រៀល ដើម្បី​យកមក​ប្រើប្រាស់​(​ជក់​)​និង​ឧបករណ៍​វេច​ខ្ចប់​ជា​របស់​ខ្លួន​ពិតប្រាកដ​មែន​។

​​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​បាន​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្អាង ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×