Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោនា​យ​ករ​ដ្ឋមន្ត្រី ឧបត្ថម្ភដល់ជនរ​ង​គ្រោះ ក្នុងឧបទ្ទេវហេតុបា​ក់​អគា​រធម្ម​ស​ភា នៅវត្ត​ប្រាសាទ​គោ​កច​ក

spot_img

សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីវេលាម៉ោង ១៤៖១៥នាទីរសៀល ថ្ងៃចន្ទ ទី០២ ខែធ្នូ ឆ្នាំ២០១៩ មាន​ក​រណីបា​ក់រលំ​អគា​រ​ការ​ដ្ឋានសាង​សង់​សាលាធ​ម្មស​ភា នៅវ​ត្តប្រា​សាទគោ​កច​ក ស្ថិតនៅភូមិវាល សង្កាត់គោកចក ក្រុងសៀ​ម​រាប​ ខេត្ត​សៀមរាប ហើយក្រុមការងារក៏បានជួយសង្គ្រោះ​បា​នទា​ន់ពេល​វេ​លា​ ដោយរុករកបាន​ជ​នរ​ងគ្រោះស​រុប​ចំនួន ១៦នាក់ ក្នុងនោះស្លាប់ ៣នាក់ របួសធ្ងន់ ៣នាក់ និងស្រាល ១០។

ក្រោយពីទទួលបានព័ត៌មានដ៏សោ​ក​សង្រេ​ងនេះ​រួ​ចមក សម្តេចតេជោនាយករ​ដ្ឋ​ម​ន្ត្រី ក៏បានចូ​លរួ​មរំ​លែក​ទុក្ខ និងសោកស្តាយចំពោះឧបទ្ទេ​វ​ហេ​តុ ដែលបានកើត​ឡើ​ង​នេះ ព្រមទាំងបានឧបត្ថម្ភថវិកា​ដ​ល់​គ្រួសារ​សព និងជនរង​គ្រោះ​ទាំ​ង​ ១៦នាក់ នេះផង​ដែ​រ ​​តា​មរ​យៈប្រតិ​ភូ​គណៈ​កម្មា​ធិការ​ជា​តិគ្រប់​គ្រ​ង​គ្រោះមហ​ន្ត​រាយ អាជ្ញាធរខេត្តដែលដឹក​នាំ​ដោ​យ​ លោក ទៀ សីហា អភិបាល នៃគ​ណៈ​អភិ​បា​លខេត្ត​សៀ​ម​រាប និងលោក អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀ​ម​រា​ប​ ក្នុងនោះជនរង​គ្រោះ​ចំ​នួន ១៣នាក់ ក្នុងម្នាក់ទទួលបា​ន​ថ​វិកា​ចំនួន ៣លានរៀល ចំណែកគ្រួសារសពចំនួ​ន​ ​៣នាក់ ក្នុងមួយគ្រួសារទទួលបា​ន​ថ​វិកា ២០លានរៀល។

ក្នុងនោះដែរ​លោក​អ្នក​ឧ​កញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលខេត្តសៀមរា​ប​ ​ក៏បានឧបត្ថម្ភដល់ជន​រ​ងគ្រោះ​ ​ក្នុងមួយនាក់ទ​ទួ​លបា​ន​ថវិកា ១០០$ និងជនរងគ្រោះម្នាក់ដែ​ល​បាន​ធ្វើកា​រព្យាបា​ល​នៅរា​ជធា​នីភ្នំពេញ ទទួលបានថវិកា​ ​៣០០​$ និងគ្រួសារសព​ក្នុ​ងមួ​យគ្រួ​សារទ​ទួ​លបាន​ថ​វិកា ៣០០$ ផងដែរ។

សម្តេចតេជោ ហ៊ុ​ន​ សែ​ន ​នាយ​ក​រ​ដ្ឋម​ន្ត្រី​កម្ពុជា និងជាប្រធានគណៈក​ម្មា​ធិកា​រជា​តិ​គ្រ​ប់គ្រ​ង​គ្រោះម​ហ​ន្ត​រាយ បានសម្រេចឧប​ត្ថ​ម្ភ​ថវិ​កាប្រ​មាណ ២០លានរៀលសម្រាប់អ្នក​ស្លា​ប់​ ចំនួន៣នាក់ និង ៣លានរៀល សម្រាប់អ្នករង​រ​បួស​ក្នុ​ង​ហេតុកា​រណ៍​បាក់រ​លំ​ប្លង់​សេ​អគារ​សាលា​ធម្មសភា​ នៅវត្តប្រាសាទគោ​ក​ច​ក ស្ថិតនៅភូមិវាល ស​ង្កា​ត់គោក​ច​ក ក្រុងសៀមរាប។

​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រ​ធានទី១ គណៈកម្មាធិការជាតិគ្រប់​គ្រ​ងគ្រោះ​ម​ហន្ត​រាយ បានប្រាប់ថា សម្តេចតេជោ ហ៊ុន​ ​សែ​ន ​និងសម្តេចកិ​ត្តិ​ព្រឹ​ទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានតាមដានយ៉ាងយ​ក​ចិ​ត្តទុ​ក​ដាក់​ ចំពោះហេតុ​កា​រ​ណ៍បាក់​រលំ​ប្ល​ង់សេអ​គារ​សាលា​ឆាន់​នេះ។​
សម្តេ​ចតេ​ជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​ប​ណ្ឌិ​ត ក៏បានចូលរួមសោកស្តាយជាមួយ​ក្រុ​មគ្រួ​សារ​ជន​រ​ងគ្រោះទាំ​ងអ​ស់​ ដែលបានរង​គ្រោះ​ក្នុង​ហេ​តុការ​ណ៍​ដ៏អកុ​ស​លនេះ​ផង​ដែ​រ។

លោកទេសរដ្ឋមន្ត្រី គន់ គីម បានឱ្យដឹងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧបត្ថម្ភថវិកា​ប្រ​មាណ​ ២០​លានរៀ​ល​ក្នុងមួ​យសព សម្រាប់គ្រួសារជនរង​គ្រោះ​ដែ​លបា​នស្លា​ប់​បាត់​បង់​ជីវិត និងឧបត្ថម្ភ ៣លានរៀលក្នុងមួយ​នា​ក់​ សម្រាប់អ្នករង​រ​បួស​៕ ដោយ៖កូឡាប

 

spot_img
×