Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុ​ជាធ្វើ​ម្ចាស់ផ្ទះ​កិ​ច្ចប្រជុំ សមាគមអន្ត​រជាតិ​ នៃ​អភិបាលក្រុងប្រើប្រា​ស់​ភាសា​បារាំង​

spot_img

ភ្នំពេញ៖ កម្ពុជាធ្វើម្ចាស់ផ្ទះ​​កិច្ចប្រជុំមហាសន្តិបាត​លើ​កទី​៣៩ របស់សមាគមអ​ន្ត​រ​ជាតិ​ នៃអភិបាលក្រុងប្រើប្រាស់ភាសាបា​រាំ​ង​​ ដែលមានអភិបា​ល​ក្រុង​ចំនួន​៤​០៤ទីក្រុង​ មកពី៤១ប្រទេស លើកឡើងពី ការស្តារ​ឡើ​ង​វិញ និងការអភិ​វ​ឌ្ឍ​ទីក្រុង។ ដែល មហាសន្តិបាតលើកទី៣៩ របស់សមាគមនៃអភិបាលក្រុង​ប្រើ​ប្រាស់​ភា​សា​​បា​រាំង ធ្វើនៅសណ្ឋាគារសុខារេស៊ីដង់ភ្នំពេញ នាព្រឹកថ្ងៃទី៣​ ខែធ្នូ ​នេះ ​។

លោក​ ឃួង ស្រេង​ អភិបាល​រា​ជធា​នីភ្នំពេញ និងជាសមាជិកអចិន្ត្រីយ៍សមា​គ​មអ​ន្តរ​ជាតិ នៃអភិបា​លប្រើ​ប្រាស់​ភាសាបា​រាំង​ បានមានប្រសាសន៍ថា “មហាសន្និបាតលើកទី៣៩ របស់សមាគមអន្តរជាតិ​នៃ​អភិបា​លក្រុ​ងប្រើប្រា​ស់ភា​សា​បា​រាំង គឺជាព្រឹ​ត្តកា​រណ៍​ ប្រវត្តិសាស្រ្តសម្រាប់​ស​មាគ​ម AIMF ដោយឡែកសម្រាប់រាជ​ធា​នីភ្នំពេ​ញ ​ដើម្បីឈានទៅពង្រឹង និងពង្រីកកិច្ចស​ហ​ប្រតិប​ត្តិ​ការ​កាន់តែ​ស៊ីជ​ម្រៅ និងទូលំទូលាយ ទាំងក្នុងក្របខ័ណ្ឌទីក្រុងជាមួ​យ​សមា​គម​និងទីក្រុង​ជាមួ​យទី​ក្រុង ដែលជាសមាជិ​ក​សមា​គមអន្តរ​ជា​តិនៃអភិបាលក្រុងប្រើប្រា​ស់​ភាសា​បា​រាំង​”។​

លោក​អភិបាលរាជធានីភ្នំ​ពេ​ញ បានបញ្ជាក់ថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរប​ស់​ ​សមាគមអន្ត​រ​ជាតិ​នៃអភិ​បា​លក្រុង​ប្រើប្រា​ស់ភាសា​បា​រាំង (AIMF) ដែលជាគំរូថ្មីនៃកិ​ច្ច​សហ​ប្រតិ​បត្តិ​ការគាំ​ទ្រយ​ន្តការ​ស្ថា​ប័ន បានចូលរួម​ប​ង្ក​លក្ខណៈ និងផ្ដល់ឱកាសដល់អ​ភិ​បា​ល នៃបណ្តាទីក្រុង និងសមាគ​ម​ជាស​មាជិ​កទាំ​ង​អស់ បានជួបពិភាក្សា​ ​ផ្លាស់ប្តូរបទពិសោ​ធ​ន៍ និងចែករំលែកព័ត៌​មា​ន​ល្អ១ នៃការអភិវឌ្ឍទីក្រុងរ​ប​ស់ប្រ​ទេ​សនីមួ​យ​ៗ ក្នុងក្របខ័ណ្ឌ​ហ្វ្រ​ង់កូ​ហ្វូនីយ៉ា​ងណា​មិ​ញ។

លោក ឃួង ស្រេង បានលើកឡើងថា រាជ​ធា​នីភ្នំពេ​ញក្នុ​ងរ​យៈពេល ៤០ឆ្នាំនេះ ការគ្រប់គ្រងទីក្រុងភ្នំ​ពេ​ញ មានការវិវឌ្ឍ​ចំ​នួន ៥ ដំណាក់ កាលធំៗគឺ ពីឆ្នាំ១៩​៧​៩ដល់​ឆ្នាំ​១៩៩៣ ការគ្រប់គ្រង​ទី​ក្រុ​ងភ្នំ​ពេញ ដើរតួនាទីអ​នុ​វ​ត្តដើម្បី​ មូលហេ​តុ​ស​ន្តិភា​ព ទទួល​យក​ការធ្វើ​មា​តុភូ​មិ​និ​វត្តន៍ និងប្រឆាំងការវិ​ល​ត្រឡប់​នូវ​រប​បប្រល័​យពូ​ជសា​សន៍។​​ ពីឆ្នាំ១៩៩៣ ដ​ល់​ឆ្នាំ​២០០០ ការគ្រប់គ្រងទីក្រុងភ្នំពេញ ​ដើ​រ​តួនាទី​អ​នុវ​ត្តដើម្បី​ ​មូលហេតុរក្សាស្ថិរភាព​ន​យោ​បា​យ និងស្តារហេដ្ឋារច​នា​សម្ព័​ន្ធរូ​បវ​ន្តក្នុង​ទីក្រុ​ងឡើ​ងវិញ។ ឆ្នាំ២000 ដល់ឆ្នាំ២០០៨ ការ​គ្រ​ប់គ្រង​ទី​ក្រុងភ្នំ​ពេញ ដើរតួនាទីអនុវត្តដើ​ម្បី​ បុព្វហេតុសន្តិសុ​ខ​ផ្ទៃក្នុ​ង បន្តស្តារ និងកសាងហេដ្ឋារចនាស​ម្ព័​ន្ធរូ​បវ​ន្តក្នុងទី​ក្រុ​ង។ ពីឆ្នាំ២០០៨ ដ​ល់​ឆ្នាំ២​០១៣៖ ការគ្រប់គ្រងរាជធានី​ភ្នំ​ពេញដើ​រតួ​នា​ទីអ​នុវត្ត​ដើ​ម្បី បុព្វហេតុព​ង្រឹ​ងស​ន្តិ​សុខ សណ្ដាប់ធ្នាប់សាធា​រ​ណៈ បន្តស្ដារ កសាងហេដ្ឋារចនាស​ម្ព័​ន្ធរូ​បវ​ន្ត ក្នុងទីក្រុ​ង​និងអ​ភិ​វឌ្ឍ​ន៍សហ​គម​ន៍​ក្រី​ក្រ។ ពីឆ្នាំ២០១៣ រហូតដល់សព្វថ្ងៃ​នេះ​ ​គឺការគ្រប់គ្រង​រា​ជធា​នី​ភ្នំ​ពេញ ដើរតួ​នា​ទីអ​នុវត្ត​ដើម្បី បុព្វហេតុកំណែ​ទ​ម្រ​ង់ អភិវឌ្ឍ​ន៍​ប្រកប​ដោ​យនិ​រ​ន្ត​រភាព និងជាអនាគត​ទី​ក្រុ​ងវៃឆ្លា​ត ​(Smart City)។
លោក​ ព្យែរ​ ប៊ៃយ៉េ លេខាធិការដ្ឋានសមាគមអន្ត​រ​ជាតិ​នៃអភិ​បាល​ប្រើប្រា​ស់ភា​សាបា​រាំង​ បានថ្លែងថា “ការស្ថាបនាទីក្រុង​ឡើ​ង​វិ​ញ តោងទាម ទារសមត្ថភា​ព​របស់​ប្រជា​ជន និងសមត្ថភាព​រ​បស់​មន្ត្រី​ដឹ​កនាំ​ ដើម្បីជំនះនឹង​ផ​លប៉ះ​ពា​ល់ ដែលផុសចេញ​ពី​ការ​ប្រែប្រួល​ផ្លា​ស់ប្តូ​ររ​បស់​ទីក្រុង និងស្ថានភាពតក់ស្លុត​ណា​មួយ​។​ ប៉ុន្តែសមត្ថភាពធ​ន់​នឹង​ស្ថានកា​រណ៍​ទាំងនេះ មិនមែនជារបស់កើត​ឡើ​ងឯ​ក​ឯ​ងទេ ពោលគឺ វាកកើតនិ​ង​ធំធា​ត់​ឡើង​ ដោយមានជំនួយ​ពី​គោល​នយោ​បាយ​សា​ធា​រណៈ ពីកម្មវិធីអភិ​វ​ឌ្ឍស​ង្គម និងសេដ្ឋកិច្ច ឬសកម្មភាពមហាជ​ន​ជាដើ​ម​ ។ គំនិតផ្តួចផ្តើ​ម​ទាំង​នោះ នាំឱ្យអាចបន្ថយបាននូ​វ​ការ​បាក់​បែក​ក្នុង​សង្គម និងឆ្លើ​យ​ត​បចំ​ៗ ទៅនឹងការរង់​ចាំ​រប​ស់ប្រ​ជាជ​ន​ ដែលទន់ខ្សោយបំ​ផុ​ត​។ ការដាក់ឱ្យមានការ​អ​ភិវ​ឌ្ឍ​ទីក្រុង​មួយប្រ​កប​ដោ​យស​មធ​ម៌ ដោយមានការចូ​ល​រួម​ពីប្រ​ជាជ​ន គឺជាលក្ខខណ្ឌមិនអាច​ខ្វះ​បាន​សម្រា​ប់​ធានា ឱ្យមានការស្ថាបនា​ទី​ក្រុ​ងឡើ​ងវិ​ញ ប្រកបដោយចីរ​ភា​ព៕​ដោយ៖កូឡាប

spot_img
×