Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិ​ចពិ​ចារ​ណាស​ងសឹកបា​រាំង​លើរឿ​ងព​ន្ធបច្ចេ​ក​វិទ្យា

spot_img

សហរដ្ឋអាមេរិចកំពុងរៀបចំយក​ព​ន្ធនាំ​ចូល​ពីបារាំ​ង ដែលមានទំហំជាទឹកប្រាក់ ២,​៤​ពាន់​លាន​ដុល្លារ ដើម្បីជាការសងសឹកចំពោះបារាំងដែ​ល​បាន​កំណត់​ពន្ធ​ថ្មី លើផលិតផលបច្ចេក​វិ​ទ្យាអា​មេ​រិច​។

មន្រ្តីពាណិជ្ជកម្មជាន់ខ្ពស់​អា​មេរិច បាននិ​យា​យថា ពន្ធថ្មីដែលបារាំងបានអនុ​ម័​តកាល​ពីខែ​ក​ក្កដា មានគោលដៅលើក្រុមហ៊ុ​ន​បច្ចេ​កវិទ្យា​ធំៗរ​បស់អា​មេ​រិច។

ផលិតផលបារាំងដែលអាចប្រឈម​នឹ​ងកា​រយ​កពន្ធ ១០០ភាគរយរួមមានផលិត​ផ​លផលិ​តពី​ទឹក​ដោះគោ ស្រា ផលិតផលតុបតែងខ្លួន និ​ង​កាបូប​យួ​រជាដើម។

អ្នកតំណាងពាណិជ្ជកម្មអាមេរិ​ច​លោក​ Robert Lighthizer បានថ្លែងថា “ការសម្រេចចិត្តរបស់អា​មេ​រិចបា​ន​ផ្ញើសារ​យ៉ាងច្បា​ស់​ថា អាមេរិចនឹងចាត់វិ​ធា​នការ​ប្រឆាំង​ទៅនឹង​រប​បពន្ធ ដែលមានការរើស​អើ​ង ឬក៏ការដាក់បន្ទុកលើ​ក្រុ​មហ៊ុ​នអា​មេ​រិច​”។

បារាំងធ្លាប់បានអះ​អា​ងជា​យូរម​ក​ហើយថា ការយកពន្ធមិនផ្អែក​ទៅ​លើស​កម្ម​ភាព​ឌី​ជីថល ហើយមិនគិតទៅ​លើ​ថា​ ​ក្រុមហ៊ុនទាំងនោះមា​ន​ទីស្នា​ក់​ការ​ធំម​ក​ពីណានោះ​ទេ​។

ច្បាប់ថ្មីរបស់បារាំង​នឹ​ងធ្វើកា​រ​យកព​​ន្ធចំនួន ៣ភាគរយលើការ​ល​ក់សេ​វាក​ម្ម​ប​ច្ចេកវិទ្យា ដែលស្ថិតក្នុងទឹកដី​រប​ស់​ខ្លួន។ ច្បាប់នោះនឹងអនុវត្តលើ​ក្រុ​មហ៊ុ​ន​ប​ច្ចេ​កវិ​ទ្យាណា ដែលមានចំណូល​ច្រើ​ន​ជាង​ ៨៥០លានដុល្លារ ហើយ​ក្នុងចំ​ណូល​នោះ​ មានចំនួនយ៉ា​ង​តិច ៣០លានដុល្លាររកបាន​នៅបា​រាំ​ង។

ច្បាប់ពន្ធនោះដែលចូ​ល​ជាធ​រមា​នកា​ល​ពី​ដើមឆ្នាំ ២០១៩ ត្រូវគេរំពឹងថានឹងអាច​រ​ក​ចំណូ​ល​ជូន​រ​ដ្ឋបា​ន​ជិត ៥០០លានដុល្លារឆ្នាំនេះ។​

ក្រុមហ៊ុន​ប្រ​ហែល ៣០ នឹងត្រូវធ្វើការបង់ពន្ធជូ​ន​បា​រាំង ហើយក្រុមហ៊ុនភាគច្រើនជារបស់​អា​មេ​រិ​ចមា​នដូ​ចជា​ ក្រុមហ៊ុន Apple, Faceboo​k,​ Amazon, Microsoft និង Alphabet ជាដើម។

ក្រុមហ៊ុន Amazon​ ​បានធ្វើ​ការ​ឆ្លើយ​តប​ចំពោះ​វិ​ធាន​ការ របស់​បារាំង​រួ​ចហើយ ដោយធ្វើការដំឡើងតម្លៃចំ​នួ​ន ​៣ភាគរយសម្រាប់ជំ​នួ​ញ​បា​រាំង៕

អត្ថបទប្រែសម្រួលដោយ៖ សុភ័ក្រ
ប្រភព៖ BBC

spot_img
×