Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទីក្រុងដែលមានភាពធន់ ៖ ការគិត​គូ​រ ពីបញ្ហាប្រឈម និងការស្ថាប​​នា​ទី​ក្រុ​​ង​​​ឡើ​​​ងវិ​ញ​

spot_img

ភ្នំពេញ៖ ដោយមានកិ​ច្ចស​ហការ​ជាមួ​យមជ្ឈម​ណ្ឌល​សិក្សាខ្មែរ វិទ្យាស្ថាននគរូបនីយកម្មទីក្រុងប៉ារី​ស​សមាគមដើម្បីការបណ្តុះប​ណ្តា​លនិ​ងស្រាវ​ជ្រាវការរៀ​ប​ចំក្រុ​ងនិ​ងនគរូ​បនី​យ​កម្ម បានរៀបចំសិក្ខាសាលា​ ​”សមត្ថ​ភាពធន់របស់ទីក្រុ​ង​៖ ការគិត​គូរឡើ​ង​វិញ ពីបញ្ហាប្រឈមនៃស្ថាបនាទីក្រុង​ឡើ​ងវិ​ញ នៅព្រឹកថ្ងៃទី៣ខែធ្នូឆ្នាំ២០១៩ នៅស​ណ្ឋា​គារសុ​ខាភ្នំ​ពេ​ញ។​

បើតាមសេចក្តីប្រកាសព័ត៌មាន បានលើកឡើងថា ៤០ ឆ្នាំ ក្រោយការប​ញ្ចប់​រប​បប្រ​ល័យពូ​ជសាសន៍ខ្មែរក្រហម និងការ​ប៉ុ​នប៉ង​រំលាយទីក្រុងរបស់ខ្មែរក្រហ​ម​, ភ្នំពេញ​បានត្រឡប់ប្រែជាទីក្រុងទំនើប​មួ​យ ក្នុងតំបន់អាស៊ីអា​គ្នេ​យ៍ ពេញដោយសក្តានុពល ស​បញ្ជាក់​ឃើញយ៉ាងច្បាស់​​អំ​ពីស​មត្ថភា​ពធន់របស់ខ្លួនទប់ទល់នឹ​ង​មហ​ន្តរាយ​ធំ​ៗ។ ក្នុងក្របខណ្ឌ័មហាសន្និបាត​ប្រ​ចាំឆ្នាំ​ស​ម្រាប់ខួបលើកទី៤​០​
នៃកំណើតស​មា​គម សិក្ខាសាលានេះ​រៀ​បចំ​ឡើ​ង ដើម្បីជាវេទិកាសម្រាប់ពិចារ​ណា​អំពី​បញ្ហា​ប្រឈម នៃការកសាង​ទីក្រុ​ងឡើងវិញ ដែលប្រទេសជាច្រើន​លើ​ពិភ​ពលោក​កំពុ​ង​ប្រឈ​ម។

ការ​ស្ថាប​នា​ទីក្រុ​ងឡើងវិញ, បញ្ហាប្រឈមសាក​ល​រប​ស់​ទីក្រុង៖ ការងារស្ថាបនាក្រុងឡើ​ង​វិញ បា​ននិ​ងកំពុងក្លាយជាបញ្ហាប្រឈ​ម​រួ​មពិ​តៗ សម្រាប់គ្រប់ក្រុងលើពិ​ភ​ព​លោក ។ ស្ថានភាពទាំងឡាយដែ​ល​ភ្នំពេ​ញ និងគី​ហ្គាលីជួ​បប្រ​ទះក្រោយ​សង្គ្រា​មក្ដី, គ្រោះមហន្តរាយ​ធម្ម​ជា​តិ (នៅពរអូ​ប្រាំង​ឬនៅ​នូវែល អ័រឡេ​អ​ង់)ក្ដី, គម្រោងធំៗ ដើម្បីកែលម្អក្រុង​​សា​​ជាថ្មី (នៅក្រុងសៀង​ហៃក្តី​, ក្រុងឡុ​ង​ដ៍ក្តី, ក្រុងដេគ្រ័រក្តី​) សុទ្ធតែនាំដ​ល់ការ​កម្ទេចនិ​ងកា​រក​សាង​ឡើងវិ​ញប្រ​កប​ ដោយថា​មភា​ព​ខ្លាំងក្លាមិនធ្លាប់ជួបប្រទះពី​មុ​ន​។ ហេតុ​នេះហើ​យ
ទើបការស្ថាបនាឡើង​វិ​ញនូ​វទី​ក្រុង បានក្លាយជាសមាសធាតុ​ជា​សារវ័ន្តមិនអាច​ខ្វះ​បាន នៃការអភិវឌ្ឍន៍ប្រ​ក​ប​ដោយ​ចីរភាព។​

គឺក្នុងន័យនេះ, ហើយដែលសិក្ខាសាលានេះត្រូវបានប​ង្កើត​ឡើងជា​ពិ​សេស ដើម្បីផ្តោតជាសំខាន់ទៅដល់ការ​ស្ថា​ប​នាក្រុ​ងឡើ​ងវិញ ក្រោយពេលជួបមហន្តរាយធំ​ៗ ​ក្រោ​យកើត​ជ​ម្លោះ ឬគ្រោះធម្មជាតិ។​ ​បទអន្តរាគម​ន៍​ទាំង​ឡា​យដែ​លលើកយកមកក្នុ​ង​ពេល​នេះ​ ផ្តោតជាសំខាន់លើកត្តាថាម​ភា​ព​ ៣ ជាសារ​វ័ន្តសម្រា​ប់កា​រស្ថាប​នា​ឡើងវិញ ហើយវាមា​ន​ភាពប្រទាក់ក្រ​ឡា​គ្នាស្អិ​តទៅនឹ​ងដំ​ណាក់​កាល ៣ ដែលមនុស្សនិងទីក្រុងត្រូ​វ​បាន​បំបែ​កចេ​ញ​ពីគ្នា។​

១) ភាពបន្ទាន់នៃការស្ថាបនាទីក្រុងឡើងវិ​ញ
​ការស្ថាបនាទីក្រុងឡើងវិ​ញ​ ជាពិសេសក្រោយស​ង្គ្រា​ម ឬក្រោយគ្រោះម​ហ​ន្ត​រាយ រមែងទាមទារឲ្យមាន​កា​រដោះ​ស្រាយ​​ជាបន្ទាន់និងប្រញ៉ាប់​ប្រ​ញ៉ាល់​បំ​ផុត នូវបញ្ហាចាំបាច់ចំ​ពោះ​មុ​ខ ដូចជា តម្រូវការថ្នាំសង្កូវ ​សេ​វាសុខា​ភិ​បាល,​ សៀងអាហា​រនិ​ងផ្ទះ​សម្បែ​ង។ ការណ៍​នេះ​ តម្រូវឲ្យមានការសម្រប​ស​ម្រួល​ គ្រប់ភាគីនិង​ដៃ​គូពា​ក់ព័ន្ធ រាប់ទាំងវិស័យ​ឯ​ក​ជន, អង្គការ​ជាតិ​-អន្តរ​ជាតិ ដើម្បីរៀបចំបង្កើតគំនិតផ្តួច​ផ្តើ​ម​ថ្មីៗ ឬដើម្បីសម្របសម្រួលយន្ត​កា​រអ​ភិបា​លកិ​ច្ច​នានា សំដៅធានាឱ្យបាននូវការគ្រ​ប់​គ្រង​ហិរញ្ញ​ប្បទា​ន​ និងការអនុវត្តគម្រោង ប្រ​ក​បដោយប្រសិទ្ធភា​ព​។ តែ​ទោះបីជា​រឿ​យៗ​ ភាពប​ន្ទា​ន់ភា​គច្រើ​ន​ៗ កើតឡើងពីភាពបន្ទាន់បង្ខំដែល​ជា​វិបា​ក​នៃគ្រោះមហ​ន្ត​រាយ តែជួនកាល វាក៏កើតឡើងពីផ​ល​វិបាក​ដែ​លបាន​ពីភា​ពទ​ន់ខ្សោយ​រប​ស់ទីក្រុង ឬការខកខានមិនបានបង្ការ​កា​រណ៍​ទាំង​នោះ។​

ជាការពិត, បច្ចុប្បន្នយើងមានមធ្យោបាយ​ប​ច្ចេក​ទេស និងនយោបាយជាច្រើន ស​ម្រា​ប់បង្កា​រគ្រោះ​មហ​ន្ត​រាយ ។ យ៉ាងហោចណាស់​ ​ដើម្បីត្រៀមខ្លួនពេលការ​ណ៍​ទាំង​នោះកើ​ត​ឡើ​ង។​ ការដាក់ចេញនូវគោលនយោ​បា​យន​គ​រូប​នីយ​កម្ម​ទីក្រុងសម្រាប់រយៈ​ពេ​លវែ​ង អាចអនុញ្ញាតឱ្យយើងកំណត់​បា​នមុ​ខ​សញ្ញា ក៏ដូចជាបន្ថយ​ ឬសឹងតែអាចក្តា​ប់​ជាប់​នូវ​ចំណុ​ចខ្សោ​យនានា​នៃការ​រៀ​បចំក្រុង ព្រមទាំងបំពាក់នូវសមត្ថភា​ព​អន្ត​រាគម​ន៍​ជាក់ស្តែង ពេលហេតុការណ៍មិន​បា​ន​គ្រោងទុកកើតឡើង​។​ ប្រសិទ្ធភាពនៃហេដ្ឋារច​នា​ស​ម្ព័ន្ធ​, ការគ្រប់គ្រងបរិ​ស្ថា​ន និងវិធីប្រើប្រាស់ដី​ធ្លី​ បម្រែបម្រួល​​ស្ថាន​ភាព​សំ​ណង់ និងផ្ទះសម្បែង​ ​ឬក៏សមត្ថភាពបច្ចេកទេសនិង​ស​មត្ថ​ភាព​រៀប​ចំស្ថាប័នរបស់អាជ្ញាធរមូល​ដ្ឋា​ន​សុទ្ធសឹងតែជាកត្តា​ដែ​លអា​ចធ្វើ​ឱ្យស្ថាន​កា​រណ៍កាន់តែដុនដាបខ្លាំងឡើ​ង​ៗ​ ឬផ្ទុយទៅវិញ អាចកាត់បន្ថយសភា​ព​ទន់ខ្សោ​យរ​បស់​ទី​ក្រុង។ ហេតុនេះហើយ ទើបការគ្រប់គ្រងហានិភ័យ ​ត្រូ​វតែរាប់ជាធាតុផ្សំជាមូលដ្ឋាននៃ​ន​យោ​បាយ​នគ​រូបនី​យកម្ម ទុកជាប្រយោជន៍ដល់ការ​កា​ត់ប​ន្ថយផលប៉ះពាល់អវិជ្ជមាននៃម​ហ​ន្តរា​យនា​នា​។

២) ការស្ថាបនាឡើងវិញ ជាកិច្ចដំណើរការមួយដ៏​ស្មុ​គ​ស្មាញ​
ក្រៅពីការបន្ទាន់បង្ខំ, ការស្ថាបនាឡើងវិញ តោងទាមទារឱ្យឆ្លើយតបព្រម​គ្នាទៅនឹ​ងបញ្ហា​ប្រឈ​ម​ជា​ច្រើន រាប់ទាំងពីការគ្រប់គ្រងចល​នា​ប្រ​ជាជ​ន, ការអភិវឌ្ឍតំបន់សម្រាប់ស្នា​ក់​នៅប​ណ្តោះ​អាស​ន្ន, ការផ្សារភ្ជាប់និងការអភិ​វ​ឌ្ឍហេ​ដ្ឋាវចនាសម្ព័ន្ធនិងបណ្តា​ញ​ចែក​ចាយផ្សេ​ង​ៗ ព្រមទាំងការស្តារនិងបង្កើតឡើងវិ​ញ​នូវ​សកម្ម​ភាពសេដ្ឋ​កិច្ច ការបង្កើតនិងកែតម្រូ​វអ​ភិបា​លកិ​ច្ចមួយ​ ដែលសមស្របតាមសភា​ព​ការ​ណ៍ និងប្រព័ន្ធអភិបាលកិច្ចមួយដែ​ល​សម​ស្រប​សម្រា​ប់ការផ្សះ​ផ្សា​រ ក្នុងករណីដែលមានជ​ម្លោះ​(សង្គ្រាម) កើតឡើង។

នយោបាយរៀបចំនគរូបនីយកម្ម ដើរតួនាទីស្នូល ក្នុងការស្ថាបនាទីក្រុងមួយប្រកបដោយចីរភាព។ អភិបាលកិច្ចត្រូវតែ​កែត​ម្រូវ​សម្រ​ប​ខ្លួនឱ្យទាន់ការផ្លាស់ប្តូរដ៏ឆាប់រហ័សនៃ​ទី​ក្រុ​ង ហើយមានសមត្ថភាពពេញលេញដើ​ម្បី​ធ្វើ​ឱ្យគម្រោងនានាអាចសម្រេចបា​ន​ពិត​ប្រាក​ដ ព្រមជាមួយនឹងការសម្រួលកា​រ​ស្រាយ​ជម្លោះ​នានា ដែលអាចកើតមាន​ឡើ​ងរវាងដៃគូ​ពា​ក់​ព័ន្ធនានា។ ក្នុងបរិការណ៍ដែលញប្រៀបដោយអ្នក​ឱ​កាស​និយ​មស្វែងរ​កប្រា​ក់ចំ​ណេញការគ្រប់គ្រងទីផ្សា​រ​អច​លន​វត្ថុ និងទីផ្សារដីធ្លី ទៀតសោត ត្រូវធ្វើយ៉ា​ង​ណាអនុ​ញ្ញាតឱ្យក្រុងមួយអាចអភិវ​ឌ្ឍ​បា​ន ប្រកបដោយភាព​សុ​ខដុម​។ ការអភិវឌ្ឍក្រុងមួយដែលខ្វះ​ច​ក្ខុ​វិស័យ​ទូទៅ​រួម​អាចនាំឱ្យគម្រោងអភិវឌ្ឍន៍ក្រុងជា​ច្រើ​ន​ ដែលត្រូវបង្កើតឡើងក្លាយជាក​ត្តា​ពុះ​ញែកដែ​ន​ដី និងការរៀបចំក្រុងឱ្យទៅជាជំរៀ​ក​តូច​ៗរ​ប៉ាត់រប៉ាយដាច់ចេញពីគ្នា​​ព្រមជាមួយនឹងការធ្វើឱ្យសម​ត្ថ​ភាព​ធន់រប​ស់​ទីក្រុង និងរបស់ប្រជាជនខ្លួនកា​ន់​តែ​ចុះខ្សោ​យទៅ​ៗ។ ការណ៍នេះហើយ​ដែ​លធ្វើឱ្យការកសាងសមត្ថភាពស្ថា​ប័​ន និងការពង្រឹងសេវាបច្ចេក​ទេ​ស ក្លាយជារឿងចាំបាច់មិនអា​ច​ខ្វះ​បាន​។

៣) ទំនាក់ទំនងរវាងសមត្ថ​ភា​ពធន់ និងនវភាព
ការស្ថាបនាទីក្រុងឡើងវិញ តោង​ទា​មទា​រសម​ត្ថ​ភាព​របស់ប្រជាជន និងសមត្ថភាពរ​ប​ស់មន្រ្តីដឹកនាំ ដើម្បីជម្នះនឹងផលប៉ះពាល់ដែលផុ​ស​ចេញ​ពីការប្រែប្រួលផ្លាស់ប្តូររ​ប​ស់​ទីក្រុង និងស្ថានភាពត​ក់​ស្លុ​តណា​មួយ។ ប៉ុន្តែសមត្ថភាពធ​ន់​នឹងស្ថា​នកា​រ​ណ៍ទាំងនេះ មិនមែនជារបស់កើតឡើងឯ​ក​ឯ​ងទេ ពោលគឺ វាកកើតនិងធំធាត់​ឡើ​ង ដោយមានជំនួយ​ពី​គោលនយោបាយសាធារណៈ​​ពីកម្មវិធីអភិវឌ្ឍស​ង្គ​ម និងសេដ្ឋកិច្ច​ ​ឬសកម្មភាពមហាជនជា​ដើ​ម​។ គំនិតផ្តួចផ្តើម​ទាំងនោះ​ នាំឱ្យអាចបន្ថយបាននូវការ​បា​ក់បែ​កក្នុង​សង្គម និងឆ្លើយតបចំៗ ទៅនឹងការរង់ចាំរបស់ប្រ​ជា​ជ​ន ដែលទន់ខ្សោយបំផុត​​។​ ការដាក់ឱ្យមានការអភិវឌ្ឍទីក្រុង​មួ​យប្រ​កបដោ​យ​ស​មធ​ម៌ដោយមានការចូលរួ​ម​ពី​ប្រជា​ជន គឺជាលក្ខខណ្ឌមិនអាចខ្វះ​បា​ន​សម្រាប់​ធានា​ឲ្យមានការស្ថាបនាឡើងវិ​ញ​ប្រ​កបដោ​យចី​រ​ភាព។

ក្នុងបរិបទខាងលើ, ការច្នៃប្រឌិតពេញដោយនវ​ភា​ព អាច​ជួយ​ស​ម្រួល និងគាំទ្រដល់ការបង្កើតសមត្ថ​ភា​ព​ធន​នឹងការស្ថាបនាទី​ក្រុ​ង​ឡើ​ងវិញ ។ នវភាពទាំងឡាយ​ ​ទោះកើតឡើងក្នុងវិស័យ​សិ​​ល្បៈក្ដី​ បច្ចេក​វិ​ទ្យាក្តី ការរៀបចំក្រុ​ង​ក្តីសុ​ទ្ធស​ងតែគាំទ្រដ​ល់ការ​ផុស​ឡើងនូវការអនុវត្តថ្មីៗរ​ប​ស់​ប្រជាជន, របស់សមូ​ហ​ភាព​ ហើយញ៉ាំងឱ្យចំណងទា​ក​ទង​សង្គ​មកា​ន់តែរឹ​ងមាំថែ​ម​ទៀត​។

ក្នុងអំឡុងសិក្ខាសាលានេះ អង្គសិ​ក្ខាសាលាទាំងមូលនឹងនាំគ្នាគិ​ត​ពិ​ចារណា ដោយឈរលើមូលដ្ឋាននៃករណី​ជា​ក់ស្តែ​ង​និងបញ្ហាប្រឈមមួ​យចំ​នួន ដែលកើតឡើងជុំវិញទិ​ដ្ឋ​ភាពនៃ​ការ​ស្ថាប​នាទីក្រុ​ង​ឡើ​ងវិញ។ បទអន្តរាគម​ន៍​ទាំ​ងឡា​យនឹងអនុញ្ញាតឱ្យអង្គ​សិ​ក្ខាសា​លា មានលទ្ធភាលើកអំពីចំណោទផ្សេង​ៗ​ ជាឧទាហរណ៍ តើត្រូវធ្វើអ្វីខ្លះ ក្នុងស្ថានភាពបន្ទាន់ប​ង្ខំ​កើត​ឡើង? តើយើងធ្វើដូចម្តេចទើបអា​ច​ធ្វើឱ្យ​ទីក្រុង​យើង កាន់តែមានសមត្ថ​ភា​ព​ធន់ ប្រឆាំងនឹងគ្រោះមហ​ន្ត​រាយនា​នា? តើកត្តាអ្វីខ្លះដែលនាំឱ្យក្រុ​ង​យើង​ទន់​ខ្សោយ ហើយតើយើងធ្វើម្តេចដើម្បីទប់ស្កា​ត់​ការ​ណ៍​នេះ?​ តើមាន​ម​ធ្យោបាយ និងការអនុវត្តណាដែលអនុ​គ្រោះ​ដល់​កា​រប​ង្កើនសមត្ថភាពធន់​រ​ប​ស់យើ​ងទេ? តើយុវជនជំនា​ន់​ក្រោ​យអាចចូលរួ​ម​បែបណា​ក្នុ​ងការស្ថាបនាទីក្រុងរបស់​យើ​ងឡើង​វិញ​?

សិក្ខាសាលានេះ រៀបចំជាពីរវគ្គ ពោលគឺ នឹងចាប់​ផ្តើ​មដំ​បូងដោ​យវគ្គសិក្ខាសាលាពេ​ញអ​ង្គ​មួយ ដែលនិយាយអំ​ពី​បញ្ហាប្រឈ​ម​ដែល​ភ្នំពេ​ញជួប ក្នុងពេលស្តារនិង​ស្ថា​បនា​ឡើង​វិញ ព្រមទាំងសមត្ថភាពធ​ន់​រប​ស់​ខ្លួន។ ចប់វគ្គនេះ​គឺ​វគ្គប្រជុំតុមូ​ល​ នឹង​រៀបចំ​ឡើងជា ៣ ស៊េរី យកលំនាំតាមដំណើ​រ​វិវ​ត្តន៍ ៣ ដំណាក់កាល​នៃកា​រ​រៀបចំ​ស្តា​រនិង​កសា​ង​ទីក្រុ​ង​ឡើងវិញ៕ដោយ៖កូឡាប

spot_img
×