Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមប៉េតង់​នារីក​ម្ពុជា ឈ្នះម៉ាឡេ​ស៊ី និងឥណ្ឌូណេ​ស៊ី​ ឈរលេខ១ក្នុ​ង​ពូល ខណៈផ្នែកបុរសត្រូ​វ​កា​រឈ្នះ​ឡាវ ​ស្អែក ​ដើម្បីកក់កៅអី​វ​គ្គប​ន្ត

spot_img

ស៊ីហ្គេមហ្វីលីពីន៖ ក្រុមកីឡាប៉ែតង់កម្ពុជាផ្នែក​នា​រីបា​នយក​ឈ្នះ​២ប្រ​កួត វិញ្ញាសាក្រុម ដោយឈ្នះម៉ាឡេស៊ី ដោយ​ល​ទ្ធផល​ពិ​ន្ទុ ១៣ទល់១០ និ​ង​បន្តយ​កឈ្នះ​ក្រុមនារីឥណ្ឌូណេស៊ី​ ​ក្នុងពិន្ទុដាច់​ឆ្ងា​យ ១៣ទល់១​ ខណៈ​ក្រុម​ប៉េត​ង់ក​ម្ពុជាផ្នែកបុរសឈ្នះ១​ប្រ​កួ​ត និងចាញ់​១​ប្រ​កួត នៅក្នុងវគ្គជម្រុះ​ពូ​ល​A ថ្ងៃទី២ ធ្នូ ម្សិលមិញ នៃស៊ីហ្គេម លើកទី៣០ នៅ​ប្រ​ទេសហ្វី​លី​ពី​ន។

កីឡាករជម្រើសជាតិកម្ពុជា ​សុ​ខ ចាន់មាន បញ្ជាក់ថា សម្រាប់ក្រុមនារីកម្ពុ​ជា​ ដែល​ឈ្នះ២ប្រ​កួ​តនេះ គឺឈរលេខ១ក្នុងពូ​ល​A​ បើទោះបីជានៅស​ល់​១​ប្រកួ​តទៀត ជាមួយ​ក្រុម​នារី​ម្ចាស់ផ្ទះ ហ្វីលីពីន នាថ្ងៃទី៤ធ្នូនោះ ចាញ់​ក៏​ដោយ​ ក៏ក្រុ​មនារី​បា​នឡើ​ង​ទៅប្រ​កួ​ត នៅវគ្គពាក់កណ្តាល​ផ្តា​ច់​ព្រ័ត្រ​ដែរ ពោលគឺឈ​រ​នៅក្នុ​ងចំណា​ត់​ថ្នាក់​មេដាយសំរឹទ្ធ​ លើវិញ្ញាសានេះ​ហើ​យ​។

ចំពោះក្រុមប៉េតង់បុរស​ក​ម្ពុជា បានយកឈ្នះនៅជុំទី​១​ ជាមួយម្ចាស់ផ្ទះ ហ្វីលីពីន ដោយលទ្ធផលពិន្ទុ​ ​១០ទល់៩ ដោយអស់ម៉ោង​ ​ខណៈនៅ​ប្រកួ​ត​ទី២ គឺប្រកួតចាញ់វៀ​ត​ណាម ដោយលទ្ធផល ៩ទល់១២ ដូ​ច្នេះ​ក្រុមបុ​រ​សកម្ពុជាត្រូវកា​រ​ឈ្នះ​១ប្រកួ​តជា​មួយ​ក្រុ​ម​ឡាវ​ នាថ្ងៃ​ស្អែ​ក ដើម្បីកក់កៅអីឡើងទៅវ​គ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័​ត្រ ប៉ុន្តែបើកម្ពុជាចា​ញ់​ឡាវ​ នឹងត្រូវធ្លាក់​ចេ​ញត្រឹ​មវ​គ្គជម្រុះ​ក្នុង​ពូល​A នេះហើយ ដោយការប្រកួតជា​មួ​យ​ឡាវ ត្រូវប្រកួតនៅ​ថ្ងៃ​អ​ង្គារ៍នេះ ប៉ុន្តែត្រូវលើក​ពេ​ល ដោយ​សារ​មាន​ខ្យ​ល់ព្យុះ​បោកបក់​លើ​មកទីក្រុ​ង​ម៉ានិល និងទីក្រុងCl​a​rk។

សហព័ន្ធកីឡាប៊ូល​ និងប៉េតង់កម្ពុជា​ បានបញ្ជូនកី​ឡា​ក​រ៦នាក់ និងកីឡាការិនី ៦នាក់ ដើម្បីចូលរួមប្រកួត​ប្រ​ជែង​មេដា​យ ក្នុងស៊ីហ្គេម ​នៅ​ហ្វីលីពី​ន។

គិតមកដល់ត្រឹមព្រឹកថ្ងៃទី៣ ខែ​ធ្នូ​នេះ គឺកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ៧​ប​ណ្តោះអា​ស​ន្ន ដោយឈ្នះបានមេដា​យ​មាស​១​គ្រឿង ប្រាក់៣ និងសំរឹទ្ធ១៣គ្រឿង​ ​សរុប១៧គ្រឿង ខណៈម្ចាស់ផ្ទះ ហ្វីលីពីនឈរលេខ១ លើ​តា​រាង​មេដាយ ដោយឈ្នះមេដាយមា​ស​លើសលុ​ប​ ៣៨គ្រឿង​សរុ​ប​៧២​គ្រឿង​។

លោក វ៉ាត់ ចំរើន នាយបេសកកម្មស៊ីហ្គេ​ម​កម្ពុ​ជា បានជម្រាបដល់ក្រុមកីឡា​ក​ម្ពុជា​ទាំង​អស់ថា តាមម្ចាស់ផ្ទះជូ​ន​ដំណឹ​ង​ ព្យុះមានភ្លៀ​ង​នឹង​មក​ដល់ Clark និងManila នៅថ្ងៃអង្គារ៍​នេះ ដោយប្រភេទកីឡាខ្លះត្រូវលើក​ពេ​លប្រ​កួ​ត ឬត្រូវ​ព​ន្យារ​ពេល ដើម្បីបង្កើន​កា​រប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុងការដើរ​ចេ​ញ​ក្រៅ ឬជ្រកក្រោមដើម​ឈើ​។​ លោកស្នើឲ្យក្រុមកីឡាកម្ពុ​ជា​ទាំង​អស់ តាមដានព័ត៌មា​ន​ជាមួយ​គណៈ​កម្ម​ការ រៀបចំការប្រកួតតា​ម​ប្រភេ​ទកីឡា​នីមួ​យៗ បើមាន​កា​រប្រែ​ប្រួ​ល សូមផ្តល់ដំណឹងតា​ម​ក្រុម​នេះជាប្រ​ញា​ប់​៕ដោយ៖បញ្ញាស័ក្តិ

spot_img
×