Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​អត់​ឃើញ អត់លុយ​! ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិច នឹង​បន្ត​រុករក​ខ្មោច​យន្តហោះ​ម៉ាឡេស៊ី ក្រោយ​បាត់​ខ្លួន​ជិត ៤​ឆ្នាំ​

spot_img

​រដ្ឋាភិបាល​ម៉ាឡេស៊ី​ បាន​ចុះកិច្ចសន្យា​ជាមួយនឹង​ក្រុមហ៊ុន​បច្ចេកវិទ្យា​អា​មេ​រិច​មួយ ដើម្បី​ឲ្យ​ក្រុមហ៊ុនេះ​បន្ត​រុករក យន្តហោះ​ម៉ាឡេស៊ី MH370 ដែល​បាន​បាត់​ខ្លួន​អស់​ជិត​រយៈពេល ៤​ឆ្នាំ​។​

​នៅ​ក្នុង​កិច្ចសន្យា បានបញ្ជាក់​ថា ក្រុមហ៊ុន​អា​មេ​រិច Ocean Infinity អាច​ទទួលបាន​ប្រាក់​ថ្លៃ​រុករក ក្នុង​តែ​ករណី​ក្រុមហ៊ុន​នេះ​អាច​រកឃើញ​ខ្មោច​យន្តហោះ MH370 ប៉ុន្តែ តែបើ​រក​មិនឃើញ​វិញ គឺ​មាន​ទទួលបាន​ប្រាក់​នោះ​ទេ​។​

​ក្រុមហ៊ុន​នឹង​ធ្វើ​បេសកម្ម​រយៈពេល ៩០​ថ្ងៃ ដើម្បី​រុករក​ក្រោម​បាតសមុទ្រ គ្រប់​ដណ្តប់​លើ​ផ្ទៃដី ២៥.០០០​គីឡូម៉ែត្រ​ការ៉េ នៅ​សមុទ្រ​ខាងលិច​ប្រទេស​អូស្ត្រាលី​។​

​កិច្ចសន្យា​នៃ​ការទទួលបាន​ប្រាក់​បញ្ជាក់ថា ប្រសិន​ជា​ក្រុមហ៊ុន​អាច​រកឃើញ តំបន់​ដែល​មាន​បំណែក​យន្តហោះ MH370 ប្រដាប់​ថត​សម្លេង​កន្លែង​អង្គុយ​បើក​យន្តហោះ ឬក៏​ប្រដាប់​ថត​ថ​ម្លេង​នៃ​យន្តហោះ​ទាំងមូល នៅលើ​ផ្ទៃដី ៥.០០០​គីឡូម៉ែត្រ​ការ៉េ ក្រុមហ៊ុន​នឹង​ទទួលបាន​ប្រាក់ ២០​លាន​ដុល្លា ហើយ​ទឹកប្រាក់​នេះ​នឹង​កើនឡើង​ដល់ ៧០​លាន​ដុល្លា ប្រសិន​ជា​ការ​រុករក​ឃើញ​លើស​ផ្ទៃដី ២៥.០០០​គីឡូម៉ែត្រ​។​

​សូម​រំលឹក​ផង​ដែរ​ថា យន្តហោះ MH370 បាន​បាត់​ខ្លួន​កាលពី​ខែ មិនា ឆ្នាំ ២០១៤ ខណៈពេល​កំពុង​ធ្វើដំណើ​រ​ដោយ​មាន​ផ្ទុក​មនុស្ស​ចំនួន ២៣៩​នាក់​ពី​ទី​ក្រុងកូឡា​ឡាំ​ពួរ ទៅ​កាន់​ទីក្រុង​ប៉េកាំង ប្រទេស​ចិន​។​

​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​ឲ្យ​ក្រុមហ៊ុនបច្ចេក​វិទ្យា​ជាច្រើន​ធ្វើ​ការរុករក​យន្តហោះ​នោះ ប៉ុន្តែ​នៅតែ​មាន​អាច​រក​ឃើញ​យន្តហោះ​ដែល​បាន​បាត់​ខ្លួន​ដ៏​អាថ៌កំបាំង​នេះ​៕ សុភ័ក្ត្រ​

spot_img
×