Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រកឃើញងៀត​ត្រីផ្ទោ​ង៤​០គីឡូ​ក្រាម និងប័រ២០កំប៉ុ​ង​ ខូចគុណភាពនៅផ្សា​រ​វាល​យន្ត កាំកុ​ងត្រូល​ខេត្ត​ស្វា​យរៀង ដកហូតយកទៅដុត​កម្ទេចចោល

spot_img

ខេត្តស្វាយរៀង៖ ដើម្បីធានាឱ្យបានសុវត្ថិភា​ព ចំណី​អា​ហារ ជូនប្រជាពលរដ្ឋមន្ត្រីសាខាកាំ​កុ​ង​ត្រូល ខេត្តស្វាយរៀ​ង​ នៅព្រឹកថ្ងៃទី៣ ខែធ្នូឆ្នាំ២០១៩នេះ បានសហការជាមួយមន្ទីរពា​ណិ​ជ្ជកម្ម​ខេ​ត្ត ដឹកនាំក្រុមការងារបន្តចុះពិ​និ​ត្យមុ​ខទំនិ​ញជាច្រើ​នមុខ នៅក្នុងផ្សារវាលយ​ន្ត​ ក្រុងស្វាយរៀង ​ខេ​ត្តស្វា​យរៀង បានរកឃើញទំនិញខូ​ច​គុ​ណភា​ព និងហួសកាលបរិច្ឆេទប្រើ​​ប្រាស់ ដែលដាក់តាំងលក់នៅក្នុ​ង​ផ្សារមួ​យនេះ​។

លោក ផឹង និល ប្រធានសាខាកាំកុងត្រូលខេត្ត​ស្វា​យរៀ​ងបា​នឱ្យ​ដឹងថា ការទទួលខុសត្រូវលើសុវត្ថិភាពម្ហូ​ប​អាហា​រ​ គឺជាការទ​ទួ​លខុស​ត្រូវ​រួមគ្នា ទាំងស្ថាប័នជំនាញ​ ​ទាំងអ្នក​នាំ​ចូល អ្នកផលិត អ្នកចែកចាយ និងអ្នកទាំងអស់គ្នាជាអ្នក​ប្រើ​ប្រាស់​ផ​ង​ដែរ ព្រោះសុខភាព ​គឺ​ជាកត្តាចម្បងនៃភាពរស់រាននៃ​ជី​វិត​របស់​ម​នុស្ស។

លោកបានបញ្ជាក់ថា ក្រោយធ្វើការពិនិត្យមុខទំនិញចំនួ​ន​ជាច្រើ​នមុខ ក្នុងផ្សារវាលយន្ត​នេះ​ បានរកឃើញទំនិញខូចគុ​ណ​ភា​ព ​ក្នុងនោះមានប័​រ​២០​កំប៉ុង និងងៀតត្រីផ្ទោង​៤​០​គីឡូក្រាម ចំណែកអ្នកលក់ក៏បាន​យ​ល់ព្រ​មប​ញ្ឈ​ប់ការ​ដា​ក់លក់​ទំនិ​ញ ដែលខូ​ចគុ​ណភា​ព ហួសការបរិច្ឆេទ​ប្រើ​ប្រាស់​ ព្រោះពួកគេទាំងអស់គ្នា បា​ន​យល់ដឹងនូវផលប៉ះពា​ល់​ដ​ល់ សុខភាព​រ​ប​ស់ព​ល​រដ្ឋ។

លោក ផឹង និល​ ​បានធ្វើការអំពាវដល់ប្រជា​ព​លរ​ដ្ឋ​ទាំ​ងអស់ សូមមានកា​រ​ប្រ​យ័ត្ន ចំពោះការបរិភោគចំណីអា​ហា​រ​ ​ត្រូវពិនិត្យមើលស្លាក​ស​ញ្ញាកា​លប​រិច្ឆេទ ឱ្យបានច្បាស់​លា​ស់ មុននឹងទិញយ​ក​ទៅ​បរិភោ​គ​។ ជាពិសេសចំណីអា​ហា​រក្មេ​ងៗ​និយម​បរិភោគ ត្រូវពិនិត្យមើលឱ្យបា​ន​ត្រឹ​ម​ត្រូវ មុននឹងប​រិ​ភោគ ដើម្បីចូលរួមលើ​ក​ក​ម្ព​ស់ សុខុមាលភាព​ទាំ​ងអស់​គ្នា ហើយមន្ត្រីកាំកុ​ង​ត្រូល នឹងបន្តចុះពិនិត្យ​ទំ​និញ នៅតាមផ្សារនានា​ ​នៅក្នុង​ខេត្ត​ស្វា​យ​រៀង​ ឱ្យបានជាបន្ត​ប​ន្ទាប់​បន្ថែ​មទៀ​តផ​ង​ដែរ៕ដោយ៖ វៃកូ

spot_img
×