Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នើឲ្យកម្ពុជាចូលអ​នុ​វត្ត​​គ​ម្រោង ការលើ​កស្ទួយការបង្រៀនភាសាបា​​​រាំ​ង និងពាណិជ្ជកម្ម​ រ​វាងប្រទេសនិយាយភា​​សា​​បា​​រាំ​ង

spot_img

ភ្នំពេញ៖ អគ្គលេខាធិការនៃអង្គការអន្ត​រ​ជាតិ​និយាយភាសាបារាំ​ង បានជំរុញទំនាក់ទំនងរវា​ង​កម្ពុជា ​និងអ​ង្គការអន្តរជាតិនិយាយភា​សា​បារាំ​ង ឲ្យមានកិច្ចសហប្រតិបត្តិ​កា​រកា​ន់តែខ្លាំងឡើងថែមទៀត​ ​ហើយនិងជំរុញនូវគម្រោ​ង​ទាំង​ឡាយ ឲ្យមានភាពជាក់លាក់​ ហើយលោកស្រី ក៏បានស្នើឲ្យកម្ពុជាចូលអ​នុ​វត្ត​គ​ម្រោង ការលើ​កស្ទួយការបង្រៀនភាសាបា​រាំ​ង និងការលើកស្ទួយពាណិជ្ជកម្ម​ រ​វាងប្រទេសនិយាយភា​សា​បា​រាំង។

នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា​ជា​ណាចក្រ​ក​ម្ពុជា បានទទួលជួបពិភាក្សាកា​រ​ងា​រជា​មួយ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise Mushikiwabo) អគ្គលេខាធិការនៃអ​ង្គ​ការ​អន្ត​រជាតិ​និយាយ​ភា​សាបា​រាំង​។

លោកស្រី Louise Mushikiwabo បានជម្រាបជូនសម្ដេ​ច​តេ​ជោ ហ៊ុន សែន អំពីសកម្មភាពរប​ស់​ក​ម្ពុជា នៅក្នុងអង្គការនិយាយ​ភា​សាបា​រាំ​ង និងមានប្រសាសន៍​ថា កម្ពុជាពិតជាមានសក​ម្ម​ភាព​យ៉ាង​សក​ម្ម ជាទី​បំផុ​តក្នុងនាមជាបិតាស្ថាបនិ​ក​នៃអ​ង្គការនិយាយភាសាបារាំងនេះ​។​ ជាមួយគ្នានេះ​ លោកស្រី សូមគោរពថ្លែងអំណរគុណចំ​ពោះ​សម្តេ​ចតេ​ជោនា​យក​រ​ដ្ឋមន្ត្រី ហើយក៏បានស្នើសុំ​ធ្វើ​យ៉ាង​ណា​ឲ្យកម្ពុជា​យើង​ មានសកម្មភាពកាន់តែខ្លាំ​ង​ឡើ​ងថែម​ទៀត​នៅក្នុ​ងកិច្ចកា​រងា​រនេះ។ ទន្ទឹមនឹ​ង​នេះ លោកស្រី បានមានប្រ​សា​សន៍ថា ដំណើរទស្សនកិច្ចរប​ស់​លោ​កស្រី មកចូលរួមក្នុងកិច្ចប្រជុំ​ជា​មួយ​បណ្តា​ប្រ​ទេស និយាយ​ភាសា​បារាំ​ង នៅពេល​នេះ​គឺដើម្បីធ្វើយ៉ាងណាជំរុញ​ទំ​នាក់​ទំនង រវាងក​ម្ពុជា និងអង្គការអន្តរជា​តិ​និយា​យភាសា​បារាំង ឲ្យមានកិច្ចសហប្រតិបត្តិការ​កា​ន់តែខ្លាំ​ងឡើ​ងថែម​ទៀ​ត ហើយនិងជំរុញនូវគម្រោ​ង​ទាំង​ឡាយ ឲ្យមានភាពជាក់លាក់​។​ លោ​កស្រី ក៏បានស្នើឲ្យកម្ពុជាចូលអនុ​វ​ត្តគ​ម្រោងដែល​មានភា​ពជាក់លាក់ទាំងឡាយនោះរួ​ម​មាន៖ ១)ការលើកស្ទួយការបង្រៀន​ភា​សាបា​រាំ​ង ២)ការលើកស្ទួ​យ​ពាណិ​ជ្ជក​ម្ម រវាងប្រទេសនិយាយភាសាបា​រាំ​ង​ និង​ ៣)ដើម្បីរៀបចំនូវខួ​ប​ទី៥​០ឆ្នាំ នៃការបង្កើតអង្គការ​អ​ន្ត​រជា​តិនិយា​យភា​សាបា​រាំ​ងនេះ នៅឆ្នាំ២​០២០​ខា​ងមុ​ខ។

លើសពីនោះទៅទៀត លោកស្រី​ក៏បានសម្ដែងនូវការអបអរ​ជូនដល់​ក​ម្ពុជាយើង ដែលបានប្រែក្លាយពីប្រ​ទេ​ស​មួយ ដែលធ្លាប់ទទួលក​ង​ទ័ព​មួក​ខៀវ ពីអង្គការសហប្រជា​ជា​តិ​ មកជា​ប្រទេសមួយដែល​ប​ញ្ជូន​ទ័ព ទៅជួយ​ក្នុ​ងក្របខ័ណ្ឌក្រោ​មឆ័​ត្រអង្គការសហប្រជា​ជា​តិឡើ​ង​វិញ។ ជាមួយ​នោះដែ​រ លោកស្រីក៏បានលើកទឹកចិត្តជាថ្មី​ម្ដ​ងទៀ​ត ឲ្យកម្ពុជាយើងចូលរួមកាន់​តែ​ខ្លាំង​ឡើង​ ថែមទៀត ក្នុងកិច្ចប្រតិបត្តិការ​ថែ​រក្សា​ស​ន្តិភាព ក្រោមឆ័ត្រអង្គការសហ​ប្រ​ជាជាតិ​។​

សម្ដេចតេជោ ហ៊ុន សែន បានមាន ប្រសាសន៍ថា កម្ពុជាក្នុងនាមជា​ស្ថាប​និកមួយ នៃការបង្កើតអង្គការ​អ​ន្ត​រជាតិនិ​យា​យភាសាបា​រាំ​ងនេះ នឹងបន្តធ្វើសកម្មភាព​យ៉ា​ង​សកម្ម នៅក្នុងក្របខ័ណ្ឌអង្គ​កា​រ​នេះ ហើយកម្ពុជាក៏នឹ​ង​ចូលរួ​មរៀ​បចំខួ​ប៥០ ឆ្នាំ របស់អង្គការអន្តរជាតិ​និ​យាយ​ភាសាបា​រាំង​នេះ។ តាមគោលការណ៍ និ​ង​ការ​រៀប​ចំឡើង​រប​ស់​អង្គ​ការនេះ នឹងអាចរៀបចំឲ្យនិ​ស្សិ​ត​កម្ពុជា ដែលរៀនភាសាបា​រាំ​ង នៅប្រទេសបារាំ​ង​ រៀបចំសកម្មភាព​ផ្សេ​ង​ៗ ដើម្បីចូលរួមអបអរ​នៅ​ក្នុង​ខួ​ប ៥០ឆ្នាំនេះផ​ង​ដែរ​។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បា​ន​មានប្រ​សាស​ន៍លើក​ឡើ​ងថា ចំពោះកិច្ចសហការរ​វា​ងប​ណ្ដាប្រទេ​សនិយា​យភា​សា​បារាំ​ងនេះ​ យើងគប្បីណា​ពិ​និ​ត្យឲ្យបា​ន​ជាក់​លាក់ លើគម្រោងមួយចំនួនដែ​ល​អាច​ធ្វើទៅ​បា​ន។ ជាមួយគ្នានេះ សម្ដេចតេជោចង់​ធ្វើ​យ៉ាង​ណា ដើម្បីលើកស្ទួយទំនាក់​ទំ​នងលើ​វិស័​យសេ​ដ្ឋ​កិច្ច វិស័យពាណិជ្ជ​ក​ម្ម​ និងវិនិយោគរ​វា​ង​បណ្ដាប្រ​ទេស​និយា​យភាសា​បា​រាំង ព្រោះថាទំនាក់ទំនងន​យោ​បា​យ គឺចាប់ផ្ដើមឡើងពីទំ​នា​ក់ទំ​នង​សេ​ដ្ឋកិ​ច្ច​៕ដោយ៖កូឡាប

spot_img
×