Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រតិភូអ​ភិបាល​ក្រុង​ប្រើ​ប្រា​​ស់​ភាសា​​បា​រាំង សន្យាយក​បទពិ​សោធន៍​ពីកម្ពុជា ទៅអនុវត្តនៅតាមប្រទេស​​រៀ​ង​ៗ​ខ្លួ​ន

spot_img

ភ្នំពេញ៖ អភិបាលក្រុងប្រាហ្សាវិល (Brazzaville) ប្រទេសកុងហ្គោ និងជា​អ​នុប្រធានសមាគមអន្តរជាតិអភិបាលក្រុ​​ងប្រើប្រា​ស់ភាសា​បា​រាំង (AIMF) បានថ្លែងថា ប្រតិ​ភូទាំ​ងមូ​ល នឹងប្រឹងប្រែងធ្វើយ៉ាងណាធ្វើ​កា​រស​ង្កេ​តការណ៍ និងសិក្សាពីកម្ពុជា​ ដើម្បីយកបទពិសោធន៍​ទាំ​ង​នេះ ទៅអនុវត្តនៅតាមប្រទេស​រ​បស់​គាត់​រៀង​ៗខ្លួ​ន។

នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុ​​ន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រា​ជា​ណាចក្រ​កម្ពុ​ជា បានទទួលជួបពិភាក្សាការងារជា​មួ​យ​លោក គ្រីស្យង់ រ៉ូហ្សេ អូគេមបា (Christian Roger Okemba) អភិបាលក្រុងប្រាហ្សាវិល​ ​(Brazzaville) ប្រទេសកុ​ង​ហ្គោ និងជាអនុប្រធានសមាគមអន្ត​រ​ជាតិ​អភិ​បាលក្រុង​ប្រើប្រា​ស់ភាសាបា​រាំ​ង (AIMF)។

ក្នុងជំនួបនេះ ប្រតិភូអភិបាលក្រុងប្រើ​ប្រា​ស់ភាសា​បារាំង បានជម្រាបជូនសម្តេ​ច​​តេ​ជោ​នា​យ​​ករ​​ដ្ឋ​​មន្ត្រីថា ប្រតិភូរបស់លោកបានមកកាន់ព្រះរា​ជា​ណាចក្រ​ក​ម្ពុជា ថ្វីត្បិតតែមិនទាន់បានធ្វើទ​ស្ស​នកិច្ច​នៅ​ទូទាំងទីក្រុងភ្នំពេញក៏ដោ​យ​ ​ក៏ប៉ុន្តែអ្វីដែលបណ្ដាអ​ភិ​បាល​ក្រុងទាំ​ងអស់ សង្កេតឃើញ និងវាយតម្លៃនោះបានឃើ​ញ​ថា​ រាជធានីភ្នំពេញគឺជា​ទី​ក្រុ​ងមួ​យ ដែលមានភាព​ចំ​ណា​ស់ ហើយក៏មានភាពធ​ន់​និង​ស្រស់បំ​ព្រង​ផ​ងដែរ ក្នុងន័យនេះលោកនិង​ប្រ​តិភូ​ទាំង​មូល នឹងប្រឹងប្រែងធ្វើយ៉ាងណាធ្វើ​កា​រសង្កេ​ត​ការណ៍ និងសិក្សាពីកម្ពុជាដើម្បីយក​ប​ទពិសោ​ធន៍ទាំ​​ងនេះ ទៅអនុវត្តនៅតាមប្រទេសរ​ប​ស់គា​ត់រៀង​ៗខ្លួន​ថែ​ម​ទៀត ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ​ប្រ​ធានបទនៃការកសាងក្រុ​ង​នៃកិច្ច​ប្រជុំ​នៅពេ​ល​នេះ គឺពិតជាមានសា​រសំខាន់​ណា​ស់។ ទីក្រុងភ្នំពេញក៏បានកសា​ង​ឡើង​ជំនា​ន់បារាំង ហើយក៏បានកសាងឡើ​ង​ថែម​ទៀ​ត នៅជំនាន់ ដែលកម្ពុជា​ទ​ទួល​បានឯក​រាជ្យ ប៉ុន្តែអ្វីដែលជាការសោកស្ដា​យ​នោះ​ ទីក្រុងភ្នំពេញគឺត្រូវបានបំផ្លា​ញ​ដោយរ​បប​ប្រល័​យពូជសា​ស​ន៍ ប៉ុល ពត ។ ជាមួយគ្នានេះ​ ​សម្តេច​តេជោ បានមានប្រសាសន៍ថា​ ​នៅពេលដែលសម្ដេចបានវិ​ល​ត្រឡ​ប់ម​កកា​ន់រា​ជធា​នីភ្នំពេ​ញ​វិញ ទីក្រុងទាំ​ង​មូល គឺមានប្រជាជន​ប្រ​មា​ណតែ ៧០នាក់តែប៉ុណ្ណោះ ​ហើ​យទីក្រុងទាំងមូលពុំមានប​ញ្ហា​ប្រឈ​មច្រើ​ននោះ​ទេ​ ដែលបញ្ហាប្រឈមនៅ​ពេល​នោះគឺ​ក្នុងទីក្រុងពុំមានម​នុ​ស្សរ​ស់នៅ ពុំមានចរាចរណ៍​ឡា​នបើ​ក​បរ ប៉ុន្តែផ្ទុយទៅវិញនៅពេលនេះរា​ជ​ធានីភ្នំ​ពេញ គឺជួបប្រឈមនឹងប​ញ្ហា​ថ្មី​ៗជា​ច្រើន មានដូចជា ១)បញ្ហាចរាចរណ៍ និ​ង​គ្រោះថ្នាក់​ចរា​ចរណ៍​ ដែលនាំទៅដល់ការស្លាប់ប្រជា​ព​លរដ្ឋ​ជាច្រើ​ន ហើយការធ្វើដំណើរមាន​កា​រយឺត​យ៉ា​វ។ ២) គឺបញ្ហាប្រ​ឈ​មខ្វះចំ​ណត​រ​ថយន្ត , ក្នុងន័យនេះ សម្ដេចតេជោ ក៏បានជម្រាបជូ​ន​ ប្រតិភូទាំងមូលថា សម្ដេច បានណែនាំ លោកអ​ភិ​បាលរា​ជធានីភ្នំ​ពេ​ញ ពិនិត្យនិងធ្វើយ៉ាងណាជំរុ​ញ​ឲ្យមា​នកា​រវិ​និ​យោគ ទៅលើការបង្កើតចំណតរថ​យ​ន្តនៅ​ក្រោម​សួន​ច្បារ​នា​នា ដើ​ម្បីដោះស្រា​យបញ្ហា​នេះ និងទី៣)បញ្ហាសំ​រាម​ដែលកំ​ពុងតែ​ប្រឈ​ម, សម្ដេចមានប្រ​សា​ស​ន៍​ថា រាជធានីភ្នំពេញគឺ​មា​ន​សំរាម​ប្រមា​ណ៣ពា​ន់​តោនក្នុង​មួ​យថ្ងៃ ហើយបើយើងមិនប្រមូ​ល​ទាន់​ទេ សំរាមនេះនឹង​ពូ​ន​​ឡើ​ង ធ្វើឲ្យមាន​ប​ញ្ហាដ​ល់សោភ័ណភាពផង អនាម័យទីក្រុងផ​ង​។ ជាមួយគ្នានេះ​ផ​ង​ដែរ សម្ដេចតេជោនាយករ​ដ្ឋ​មន្ត្រី​បាន​ប​ន្តថា​ ក្នុងការដោះស្រា​យ​បញ្ហា​នេះ គឺយើងកំពុងជំរុញ​ឲ្យ​មាន​ការចូ​លរួ​មពីវិ​ស័​យផ្សេ​ង​ៗ ក៏ដូចជាវិស័យ​ឯ​កជ​នដែ​រ ដើម្បីធ្វើយ៉ាងណាកែប្រែ​សំ​រាម​នេះ ឲ្យទៅជាថាមពលអគ្គិស​នី​យក​មកប្រើ​ប្រាស់ឡើង​វិ​ញ និង៤)បញ្ហាអាងសំណ​ល់​រា​វ , រាជធានីភ្នំពេញ​ ​គឺជារាជធានីមួយដែល​មា​នកម្ពស់ទា​ប ហើយពីដើ​ម​ឡើយ សុទ្ធសឹងតែបឹង​បួ​ ក្នុងន័យនេះ ការបង្ហូរសំណល់​រា​វ​ ទៅទន្លេបឹង​បួ​នោះ ​ពុំទាន់មានការធ្វើអាងប្រ​ព្រឹ​ត្តិក​ម្ម ឬក៏អាងចម្រោះបានត្រឹ​ម​ត្រូវ​នៅឡើ​យ នេះក៏ជាបញ្ហាប្រ​ឈ​ម​ផង​ដែរ។ ជាមួយគ្នានេះ ស​ម្ដេច​តេជោ​ មានប្រសាសន៍ថា​ ​បញ្ហាទាំងនេះគប្បីណាយក​ម​កពិ​ចារណាដោះ​ស្រាយ​ មុននឹងជំរុញការ​អ​ភិវឌ្ឍ​ទីក្រុ​ងថ្មី។ ទន្ទឹមនឹងបញ្ហា​ប្រ​ឈម​នេះ​ សម្តេច​តេជោ ក៏បានលើកឡើងដែ​រ​ថា​ បញ្ហាប្រឈមនេះគឺ​បណ្ដាល​មក​ពី​ការ​អភិ​វឌ្ឍ ដែលមានភាពជឿនលឿនជាទីបំ​ផុ​ត​ ហើយការអភិ​វ​ឌ្ឍនេះ ទៀតសោតគឺបានម​ក​អំ​ពី កត្តាសុខសន្តិ​ភា​ព ស្ថិរភាព ដែលកម្ពុជា​មា​ន។ សុខសន្តិភាព ស្ថិរភាព គឺជាកត្តាទាក់​ទា​ញនៃកា​រវិ​និយោគ ហើយការវិនិយោគនេះហើ​យ​ ​ដែលលេចចេញ នូវបញ្ហាប្រឈមថ្មីៗដែ​ល​កម្ពុ​ជាកំពុង​តែជួ​ប​ប្រទះ​។​

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏​បា​នផ្ដាំផ្ញើជូនដល់ប្រតិភូ​ទាំង​មូល នូវការគោរព និងសួរ​សុ​ខទុ​ក្ខដ​ល់ប្រ​មុ​ខ​រដ្ឋ ប្រមុខរដ្ឋាភិបាលរ​ប​ស់ប្រ​ទេស​ទាំង​អស់ ដែលបានចូលរួ​ម​ ហើយបានជូនពរឱ្យ​កិ​ច្ចប្រ​ជុំ លើប្រធានបទ ការកសា​ង​ទីក្រុង​ដែល​ជាប្រធា​នបទដ៏មាន​សារសំខាន់​នេះ ទទួល​បានជោ​គ​ជ័​យ៕ដោយ៖កូឡាប

spot_img
×