Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់ហ្រ្វាំងមិ​នប្រយ័ត្ន បោកដួ​លខ្លួ​នឯង បណ្តាលឲ្យស្លាប់ នៅស្រុក​ស្វា​យទា​ប

spot_img

ខេត្តស្វាយរៀងៈ សិស្សសាលាម្នាក់ បានរ​ង​របួសធ្ងន់ ហើយ​បានស្លា​ប់ នៅក្នុងករណីគ្រោះថ្នា​ក់​ច​រាចរណ៍​មួយ បង្កឡើងដោយ​ខ្លួ​នឯង ដែលហេតុការ​ណ៍​ខាង​លើនេះ បានកើតឡើងកាលពីវេ​លា​ម៉ោង​៦​និង៤០​នាទី​ព្រឹ​កថ្ងៃ​ទី ៣ ខែធ្នូ ឆ្នាំ ២០១៩ ផ្លូ​វជា​តិ​លេខ​១ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៤១​ ​-១៤២ ស្ថិតនៅក្នុងភូមិក្បាលថ្នល់ ឃុំកណ្តៀ​ងរា​យ​​ ស្រុក​​​ស្វាយទាប​​ ខេត្តស្វាយរៀង ។

សមត្ថកិច្ចបានឱ្យដឹងថាៈ ម៉ូតូជនរងគ្រោះម៉ាក អ៊ិច​ស្ទឺ ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1HG 1995 បើកបរដោយឈ្មោះ មិត្ត សជាធាម៉ៃសិទ្ធិ ​ភេ​ទប្រុស​ អាយុ​១​៤ឆ្នាំ មុខរបរសិស្ស ​រស់នៅ​ភូមិដើ​ម​ពោធិ៍ ឃុំកណ្តៀងរាយ ស្រុ​កស្វាយ​ទា​ប ខេត្តស្វា​យរៀង ទិសដៅពី​កើតទៅ​​លិច​ មកដល់​ចំណុចកន្លែងកើតហេតុខាងលើ បានចាប់ហ្រ្វាំងបោកដួល​ខ្លួ​នឯ​ង បណ្តាលឲ្យរងរបួសធ្ងន់ (ពាក់មួកសុវ​ត្ថិ​ភាព​) អ្នករងរបួសបាន​ប​ញ្ជូនទៅមន្ទីរពេទ្យខេត្ត​ស្វា​យ​រៀង ហើយក៏ស្លាប់នៅ​ទី​នេះ ។

ប្រភពដដែលបានបន្តថាៈ ចំពោះមធ្យោបាយខូ​ច​ខាត​ស្រា​ល ហើយបានយកមក​រ​ក្សា​ទុក​នៅ អធិការដ្ឋាននគរ​បា​លស្រុ​កស្វាយ​ទាប​។ នគរបាលបញ្ជាក់ពី​មូលហេតុថា ម៉ូតូប្រើប្រាស់ល្បឿនលឿន​ ៕ដោយ៖វ៉ៃកូ

spot_img
×