Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជិះម៉ូតូឆ្ល​ផ្លូវមិ​នប្រ​យ័ត្ន ត្រូវរ​ថយ​ន្តបុក រង​របួ​សធ្ង​ន់ នៅក្រុង​ស្វាយ​រៀង​

spot_img

ខេត្តស្វាយរៀងៈ បុរសម្នាក់បានរងរបួសធ្ងន់ នៅក្នុង​ករ​ណីគ្រោះថ្នា​ក់ចរា​ចរណ៍មួយ​រវាង​រថ​យន្តនិងម៉ូតូ ខណៈដែ​លជ​ន​រងគ្រោះជិះម៉ូ​តូឆ្លងផ្លូវ មិនប្រ​យ័ត្ន ដែលហេតុការណ៍ខាង​លើ​នេះ បានកើ​តឡើ​ងកាល​ពី​វេលាម៉ោ​ង៨​និង​៥នាទីព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០​១៩ រវាងរថយន្ដ និង ម៉ូតូ ( ទិសដៅផ្ទុយគ្នា ) ​លើផ្លូ​វ​ជាតិ​លេខ​ ១ ចន្លោះគីឡូម៉ែត្រលេខ ១៣១/១៣២ ស្ថិតក្នុងភូមិ ស្វាយតឿ សង្កាត់ ស្វាយតឿ​ ក្រុងស្វាយរៀ​ង ។

សមត្ថកិច្ចបានឱ្យដឹងថាៈ រថយន្ដ បង្កម៉ាកStarex ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ២AE ៧៩៨០ បើកបរដោយឈ្មោះ មា​ន​ សុធី ភេទ ប្រុស អាយុ ២៦ មុខរបរ យោធា រស់នៅភូមិ ៨ សង្កាត់ បឹងកក់១ ខណ្ឌទួលគក រាជធានីភ្នំពេញ បើកបរពីលិច​ទៅ​កើត​ ​អ្នកបើកបរគ្មាន​រ​បួស រថយន្ដខូ​ច​ខាតស្រា​ល​ ។

ប្រភព​ដ​ដែល​បា​នប​ន្តថាៈ ម៉ូតូជ​នរ​ងគ្រោះម៉ា​កគុ​បជ្រុ​ង ពណ៌ ទឹកប៊ិច គ្មានផ្លា​ក​លេខ​ បើកបរដោយ​ឈ្មោះ​ ​នង សាលកុល ភេទ ប្រុស អាយុ ៤៥​ ឆ្នាំ មុខរបរ កម្មករសំ​ណ​ង់ រស់នៅភូមិ កញ្ចែត ឃុំ ស្វាយរំពារ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង ម៉ូតូបើក​ឆ្ល​ងផ្លូវ​ពីជើ​ងទៅ​ត្បូង ពាក់មួកសុវត្ថិភាព ​រ​ងរ​បួសធ្ងន់ ម៉ូតូខូចខាតធ្ងន់​ ​។ មូលហេតុ អ្នកបើកបរម៉ូតូឆ្លង​ផ្លូ​វខ្វះ​ការ​ប្រុង​ប្រយ័ត្ន ។ ចំពោះមធ្យោបាយត្រូវបានសមត្ថកិ​ច្ច​យ​កទៅរក្សាទុក នៅការិយា​ល័យ​ចរាច​រណ៍ខេត្ត​ស្វាយ​រៀ​ង ​។ ដោយឡែកអ្នករបួស​ ស​ម្រាកព្យាបាលនៅមន្ទី​រ​ពេ​ទ្យខេត្តស្វា​យ​រៀង​ ៕ដោយ៖ វ៉ៃកូ

spot_img
×