Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាល់​មតិ​យោបល់ សំណួរ សំណូមពរទាំងអស់នឹងយ​ក​ម​កពិនិត្យ និងពិចារណាជាអាទិ​ភា​ព ក្នុងការដាក់បញ្ចូលទៅក្នុងគម្រោងផែ​ន​ការ​អភិ​វឌ្ឍ​ន៍របស់ខេត្ត

spot_img

ខេត្តស្វាយរៀងៈលោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត ​និងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយ​រៀ​ង នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីក្នុងវេ​ទិ​កាផ្ស​ព្វ​ផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹ​ក្សា​ខេ​ត្ត នៅបរិវេណវត្តរោទិ៍ ស្រុកកំពង់រោទិ៍ ខេត្តស្វា​យ​រៀ​ង។

វេទិការនេះមានការអញ្ជើញចូលរួមពីលោក​ ​លោកស្រីសមាជិកក្រុម​ប្រឹ​ក្សាខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័​ន្ធ​នានាជុំ​វិញខេត្ត លោក លោកស្រីគណៈអភិបាលស្រុកស្វាយកំពង់​រោ​ទិ៍​ លោក លោកស្រីក្រុមប្រឹក្សាស្រុក ​លោ​ក លោកស្រីប្រធាន អនុប្រធានទីចាត់កា​រ​ អង្គ​ភាពនានា​ចំណុះ​សា​លាខេត្ត មន្រ្តីសាលាខេត្ត សាលាស្រុក កងកម្លាំងទាំង៣ លោក លោកស្រីក្រុម​ប្រឹ​ក្សាឃុំ​លោក លោកស្រីមេភូមិនានា និងបងប្អូនប្រជាពលរដ្ឋសរុ​ប​ចំ​នួន​៣​៥​១នាក់ ។

លោក ហែម ពិសិដ្ឋ អភិបាល​រងខេត្ត បានមានប្រសាសន៍លើកឡើង​ពី​វ​ឌ្ឍនភាព នៃការអភិវឌ្ឍរីកច​​ម្រើន​រួម​មាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខា​ង​មុ​ខរបស់​រ​ដ្ឋ​បាលខេត្ត ដើម្បីផ្តល់នូវអនុសា​ស​ន៍ និងសំណូមពរនានា​ ​សម្រាប់​កា​រ​ពិភាក្សា និងតាមរយៈកា​រឆ្លើយតបបានទាន់ពេលវេលាពី​ស្ថា​ប័ន​ជំ​នាញ និងកម្លាំងសម​ត្ថ​កិ​ច្ចពា​ក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែ​ល​ម្អ​ និងដោះស្រាយជូនប្រ​ជា​ពល​រដ្ឋ​ទា​ន់ពេល​វេ​លា។

លោក ប៊ុន សាវ៉ាន់ សមាជិកក្រុមប្រឹក្សាខេត្ត​ បានលើ​ក​ឡើងថា សំណួរ និងសំណូមពរមួយចំនួនរប​ស់​អាជ្ញា​មូល​ដ្ឋាន និងប្រជាពលរដ្ឋ អង្គភាពជំនាញពាក់​ព័​ន្ធ​បាន​ធ្វើការ​បំភ្លឺ និងដោះស្រាយជូនរួចហើ​យ​ ប៉ុន្តែនៅ​មានសំ​ណួ​រ និងសំណូមពរមួ​យ​ចំនួ​នទៀ​តមិនទាន់បានបំភ្លឺ និងដោះស្រាយជូន​ឡើ​យ​។

ហេតុនេះ ក្នុងនាមក្រុមប្រឹក្សាខេត្ត​ស្វា​យ​រៀង នឹងយកសំណួរ និ​ង​សំណូ​មព​រដែ​លនៅសេសសល់ទៅដាក់ជូនគណៈអភិ​បា​ល​ខេត្ត ដើម្បីពិនិត្យនិងដោះ​ស្រា​យ​ ព្រមទាំងផ្ដល់នូវព័​ត៌​មានត្រ​ឡ​ប់ជូនលោក លោកស្រី និងបងប្អូនប្រជាពលរ​ដ្ឋ​វិ​ញតាម​រយៈ​ក្រុមប្រឹ​ក្សា​ស្រុក ក្រុមប្រឹក្សាឃុំ ដោយមានបញ្ជាក់ពីមូល​ហេ​តុច្បា​ស់​លាស់ជូន​ជ្រាប​ជា​ក្រោយ នៅពេលដែលវេទិកាផ្ស​ព្វ​ផ្សា​យ ​និងពិគ្រោះយោបល់របស់ក្រុ​ម​ប្រឹ​ក្សាខេ​ត្តនៅតា​មក្រុ​ង ស្រុក នៃខេត្តស្វាយរៀ​ង​ ត្រូវ​បាន​បញ្ចប់ រាល់មតិយោបល់ សំ​​ណួរ សំណូមពរទាំងអស់​នឹ​ងយក​មក​ពិនិត្យ និងពិចារណាជាអាទិភា​ព​ ក្នុងការដាក់បញ្ចូលទៅក្នុង​គ​ម្រោង​ផែ​នកា​រអ​ភិវឌ្ឍ​ន៍រ​បស់ខេត្ត ដើម្បីធានាការផ្ដល់សេ​​វាសា​ធា​រ​ណៈ និងលើកកម្ពស់​គុ​ណភា​ពជី​វភាពរស់នៅរប​ស់​ប​ងប្អូន​ឲ្យកា​ន់តែ​ប្រសើ​រឡើងប​ន្ថែ​មទៀត៕ ដោយ៖វ៉ៃកូ

spot_img
×