Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តចាត់ទុកវគ្គបណ្តុះ​ប​ណ្តាល​វិ​ក្រឹត្យ​កា​រមូ​លដ្ឋាននេះ គឺជាការអភិវឌ្ឍន៍សមត្ថភាព​ម​ន្រ្តី​ឲ្យកាន់តែ​មា​នចំ​ណេះដឹងពិ​តប្រា​កដ សម្រាប់​បំពេ​ញតួនា​ទី​ក្នុង​អង្គ​ភាពរបស់ខ្លួន

spot_img

តាកែវ៖អាជ្ញាធរខេត្តតាកែវ បានធ្វើ​កា​រចាត់ទុកវគ្គបណ្តុះបណ្តាលវិក្រឹត្យការ​មូ​លដ្ឋា​ន​ គឺជាការបង្កើន និងអភិវឌ្ឍន៍សមត្ថ​ភា​ពម​ន្រ្តីរាជ​ការ​នៅថ្នាក់​មូ​លដ្ឋានឲ្យកាន់តែមានចំណេះដឹង​​ពិត​ប្រាកដ ដើម្បីយកមកបម្រើនៅក្នុង​អ​ង្គភាព​រៀ​ងៗខ្លួន ។


ថ្លែងនៅក្នុងឱកាសអញ្ជើញបើ​ក​វ​គ្គបណ្តុះបណ្តាលវិក្រឹត្យការមូលដ្ឋានដល់ម​ន្រ្តី​រាជ​កា​រខេត្តតាកែវ ខេត្តព្រៃវែង និងខេត្តស្វាយរៀង ប្រមាណ​ជា​ង៥​០នាក់ ដែលមានរយៈពេល៥ថ្ងៃ​ ​ចាប់ពីថ្ងៃទី០២ខែធ្នូ ដល់ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ លោក មូល វិចិត្រ ​អភិ​បាល​រងខេ​ត្តតាកែវ បានមានប្រសាស​​ន៍ថា ការរៀបចំវគ្គ បណ្តុះបណ្តាលនេះ គឺដើម្បីចែករំលែកចំណេះដឹ​ង​ ​ពាក់ព័​ន្ធទៅ​នឹង​កំណែ​ទម្រង់​រ​ដ្ឋបា​ល​ថ្នា​ក់ក្រោមជាតិ ដោយមានមុខវិជ្ជាសំខាន់ៗដូ​ច​ជា នីតិមុខងារសាធា​រ​ណៈ​ ​កំ​ណែទម្រង់វិមជ្ឈការ​ ​និងវិសហមជ្ឈ​កា​រ រចនាសម្ព័ន្ធក្រសួងម​ហា​ផ្ទៃ រចនាសម្ព័ន្ធថ្នាក់ក្រោមជា​តិ​ អភិ​បាល​កិ​ច្ចល្អ និងគំនិតច្នៃប្រឌិតជូនម​ន្រ្តី​រាជ​កា​រដែ​លមាន​មុខ​តំណែង មិនមានមុខតំណែងដែលកំពុងតែបម្រើការងា​រ​នៅតា​មរដ្ឋ​បាល​ខេត្ត​នីមួយៗ ។
លោក មូល វិចិត្រ អភិ​បាលរ​ងខេត្ត បន្តថា មុខវិជ្ជាដែលកំពុងតែ​​សិក្សា​ក្នុង វគ្គបណ្តុះបណ្តាល​នេះ​ ​គឺជាមុខវិជ្ជាដែ​ល​ទាក់​ទង​ផ្ទាល់​ទៅនឹងការបំពេញការងា​រ​ប្រ​ចាំថ្ងៃ និងជាប្រធានបទចាំ​​បាច់​ ដែលយើងត្រូវតែខិត​ខំ​សិក្សា​ស្វែង​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ ក្នុងគោលបំណងយល់ឲ្យច្បាស់​អំ​ពីកា​រទ​ទួល​ខុសត្រូវ និងតួនាទី ភារកិច្ច ដើម្បីជាមូ​ល​ដ្ឋា​នជំរុញឲ្យការបំពេញការងារនៅក្នុងអ​ង្គ​ភាព​រ​បស់ខ្លួន កាន់តែងាយស្រួល និងកាន់តែមានប្រសិទ្ធភាព​ សំដៅបម្រើសេវាសាធា​រ​ណៈជូ​ន​ប្រ​ជាពលរដ្ឋ ក៏ដូចជា​ជំរុញការអភិវឌ្ឍន៍មូលដ្ឋាន​កា​ន់តែ​ប្រ​សើរ​ប្រកប​ដោយ​និ​រ​ន្តរភាព និងបរិយាប័ន្ន ​។​
ជាមួយគ្នានេះដែរ លោក មូល វិចិត្រ ក៏បានសំណូមពរទៅដល់សិក្ខា​កា​ម​ទាំ​ងអស់ ត្រូវបង្កើនការ យកចិត្តទុកដា​ក់​សិ​ក្សា ស្វែងយល់មុ​ខ​វិជ្ជា​ទាំង​ឡាយដែលនឹងផ្តល់ក្នុងវគ្គប​ណ្តុះ​ប​ណ្តា​លវិ​ក្រឹ​ត្យការ មូលដ្ឋាននេះ គោរពបទបញ្ជា​ផ្ទៃ​ក្នុ​ង ព្រមទាំងរ​ក្សា​នូវ​សី​លធម៌ សុជីវធម៌ និងទំនាក់ទំនង​​ល្អ ដើម្បីធានា ឲ្យការបម្រើការងារនៅ​តា​ម​អង្គ​ភាពរ​ប​ស់​ខ្លួន ទទួលបានលទ្ធផលល្អ​ប្រ​សើរ​ និងជោគជ័យបន្ទា​ប់ពី​ទទួល បានវគ្គបណ្តុះបណ្តា​ល​នេះ​ ពិសេសការបម្រើសេវាជូ​ន​ព​ល​រដ្ឋ កាន់តែភាពល្អប្រសើរ​ ​និងកា​រទ​ទួលខុស​ត្រូវ​ខ្ពស់ ៕ដោយ៖តាកែវ

spot_img
×