Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្រ្តសម្រាប់ថ្ងៃពុធ ទី ៤ ខែធ្នូ ឆ្នាំ ២០១៩

spot_img

ឆ្នាំជូត

រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីឬបើករថយន្តអ្វីមួយតោងតែប្រយ័ត្នប្រយែងពីព្រោះថាផលអាក្រក់ងាយកើតឡើងណាស់។ក្រៅពីនេះលោកអ្នកអាចបានស្តាប់រឿងមិនសប្បាយចិត្តថែមទៀត។អ្នកប្រកបរបររកស៊ីជួញដូរបើចង់ចំណាយប្រាក់កាសដាក់ទុនលើអ្វីមួយត្រូវគិតគូរឱ្យច្បាស់លាស់ចៀសវាងដាក់ទុនទៅហើយត្រូវកប់បាត់អស់ហើយត្រូវទៅខ្ចីអ្នកដទៃនាំគេប្រមាថ។ការធ្វើដំណើរទីជិតឆ្ងាយចូរប្រយ័ត្នឧប្បត្តិហេតុយាយីបន្តិច។

រីឯគូស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីក្នុងពេលនេះពុំគប្បីដើរហើរពាសវាលកាលប្រយ័ត្នជួបរឿងរាវអាក្រក់ហើយរែកពន់ភាពទុក្ខសោកមកវិញ៕

ឆ្នាំឆ្លូវ

រាសីល្អជាមធ្យម។នៅថ្ងៃនេះលោកអ្នក មានគ្រោះចូលយាយីបន្តិចបន្តួចដូចនេះគប្បីមានការប្រយ័ត្នប្រយែងទើបប្រសើរ។អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះវិញបើលោកអ្នកចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។

រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំខាល

រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកដោះស្រាយបញ្ហាដែលកើតឡើងពីការយល់ខុសអ្វីមួយពីព្រោះថាតែងផ្តល់ផលល្អមកវិញជានិច្ច។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរពេលនេះប្រៀបដូចបានជា”ភ្លៀងធ្លាក់មួយមេមេឃស្រទ្បះ”ព្រោះអាចកំចាត់រាល់ឧបទ្រពចង្រៃទាំងពួងឱ្យវិនាសជាអហោសិកម្មអស់ហើយលោកអ្នកអាចប្រកបមុខរបរពេញដៃពេញជើងទ្បើងវិញ។ការធ្វើដំណើរទីជិតឆ្ងាយមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងជួយជ្រោមជ្រែង។

រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការលូតលាស់ទៅមុខនិងផ្អែមល្ហែមប្រពៃ៕

ឆ្នាំថោះ

រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកផ្តល់ផលល្អសម្រាប់ទំនាក់ទំនងការងារឬចាត់ចែងការងារអ្វីមួយផង។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរមិនថាផ្លូវទឹកផ្លូវគោឬផ្លូវអាកាសតែងអាចប្រមូលភោគផលត្រឡប់ចូលផ្ទះវិញគួរជាទីកក់ក្តៅ។ការធ្វើដំណើទីជិតឆ្ងាយមានតែភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។

រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានការស្រុះស្រួលនិងមានភាពស្រស់ស្រាយប្រពៃ ៕

ឆ្នាំរោង

រាសីស្រុតចុះ។នៅថ្ងៃនេះលោកអ្នកធ្វើអ្វីក៏តែងមិនឆ្លើយតបផ្លែផ្កាប៉ុន្មានទេ ហើយពិសេសងាយកើតបញ្ហានៅពេលក្រោយថែមទៀត។ អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយ បើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។

រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខ ហើយពិសេសងាយកើតជម្លោះវិវាទថែមទៀតដោយសារតែការមិនសូវចេះអត់ឱនឱ្យគ្នាឡើយ៕

ឆ្នាំម្សាញ់

រាសីល្អជាមធ្យម។នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកជួបភាពស្រស់ស្រាយគួរសម ហើយបើទោះបីធ្វើអ្វីក៏ដោយតែងមានការរីកលូតលាស់សន្សឹមៗទៅមុខឥតមានថយក្រោយឡើយ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរពេលព្រឹកមានភាពរកាំរកូសច្រើនតែថ្ងៃបន្តិចពេលព្រះអាទិត្យរះពេញអាកាសវេហាឧបទ្រពចង្រៃទាំងពួងនឹងវិនាសជាអហោសិកម្មអស់ហើយការលក់ដូរពេញដៃពេញជើងឡើងវិញ។

រីឯសម្ព័ន្ធស្នេហាប្រុសស្រីមានការប្រែប្រួលប្តូរផ្លាស់ព្រោះជួនត្រូវរ៉ូវគ្នាជួនទាស់ទែងគ្នា៕

ឆ្នាំមមី

រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតរលូនទៅមុខសន្សឹមៗ ហេតុនេះក៏ផ្តល់ផលល្អសម្រាប់លោកអ្នកសម្រេចចិត្តក្នុងរឿងអ្វីមួយពីព្រោះថាតែងឆ្លើយតបមកវិញជាលទ្ធផលគ្រាន់ពេញចិត្តផង។ទោះបីយ៉ាងណាបុរសប្រកបការងារអ្វីតោងតែប្រយ័ត្នប្រយែងផងដែរពីព្រោះថាផលអាក្រក់អាចកើតមានគ្រប់ពេល។ សម្រាប់អ្នកប្រកប​របររកស៊ីជួញដូរមានការទិញចូលលក់ចេញគ្រាន់រស់រវើកបន្តិចវិញហើយបើលោកអ្នកចង់បើករបរអ្វីមួយតែង​សមដូចប្រកបផង ។ការរស់នៅទោះលោកអ្នកទៅកាន់ទីណាមានតែក្រុមមនុស្សស្វាគមន៍រាក់ទាក់និងអាណិតស្រឡាញ់ជានិច្ច។

រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការជឿនលឿនទៅមុខនិងផ្អែមល្ហែមប្រពៃ៕

ឆ្នាំមមែ

រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះដំណើរជីវិតល្អប្រសើរ ម្ល៉ោះហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុខនិងមានជោគមានជ័យផង។សម្រាប់ថ្ងៃនេះដែរបើលោកអ្នកប្រកបការងារអ្វីចៅហ្វាយនាយឆាប់មើលឃើញនិងកោតសសើរដែរ។អ្នកប្រកបរបររកស៊ីជួញដូរការចេញធ្វើជំនួញផ្លូវឆ្ងាយជិតមានភាពកាក់កបគួរសមតែយ៉ាងណាត្រូវប្រយ័ត្នពាក្យសម្តីបន្តិចមិនដូច្នេះជោគលាភទាំងនេះនឹងត្រូវរលាយដូចអំបិលត្រូវទឹកអញ្ចឹង។

រីឯបញ្ហាគូស្នេហ៍ប្រុសស្រីមានការនឹករលឹកនិងប្រាស្រ័យទាក់ទងគ្នាល្អគួរសម៕

ឆ្នាំវក

រាសីស្រុតចុះ។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមិនល្អប្រសើរទេ ដូចនេះទោះធ្វើអ្វីក៏តែងមានបញ្ហាប្រទាំងប្រទើសនិងរឿងរាវមិនល្អឈានចូលខ្លះៗនាំរកាំចិត្តផង។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញទោះការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលបន្តិចនិងក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងពីការមានជម្លោះវិវាទថែមទៀត ។

បញ្ហាសេចក្តីស្នេហាកំលោះក្រមុំមិនមានឧបសគ្គអ្វីគួរជាទីកត់សម្គាល់ទេគឺដូចតែសព្វមួយដង៕

ឆ្នាំរកា

រាសីល្អជាមធ្យម។នៅថ្ងៃនេះឃើញថាដំណើរជីវិតរបស់លោកអ្នកបានផ្លាស់ប្តូរមកល្អប្រសើរឡើងវិញ ហើយធ្វើអ្វីក៏តែងផ្តល់ជាផ្លែផ្កាគ្រាន់ជាទីកក់ក្តៅជាងមុន។ការប្រកបការងារហាក់ទទួលរងសម្ពាធច្រើនដូចនេះត្រូវចេះធ្វើគធ្វើថ្លង់នូវបញ្ហាមួយចំនួនទើបគ្មានរឿងរាវចូលមកលុកលុយទៅកើត។សម្រាប់ការប្រកបការងាររកស៊ីជួញដូរមានការលំបាកក្នុងការរកផលចំណូលបន្តិចតែយ៉ាងណាការជួញទីជិតឆ្ងាយក៏នៅអាចរកផលចំណូលគ្រាន់បំពេញបំពង់ផង។

សម្ព័ន្ធស្នេហាកំលោះក្រមុំមានការរីកលូតលាស់ទៅមុខតែលោកអ្នកមិនត្រូវភ្លើតភ្លើនហួសហេតុឡើយប្រយ័ត្ននាំផលលំបាកណាមួយនៅគ្រាខាងមុខ៕

ឆ្នាំច

រាសីស្រុតចុះ។នៅថ្ងៃនេះសម្រាប់បុរសចូរប្រយ័ត្នការបើករថយន្តពីព្រោះថាផលលំបាកណាមួយកើតឡើង។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការធ្វើជំនួញទីជិតឆ្ងាយមិនទាន់ភ្លឺថ្លាប៉ុន្មានទេគឺអួអាប់ណាស់ហើយផលចំណូលនោះទៀតសោតក៏ផ្តល់ផ្លែផ្កាគួរជាទីកក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយមិនសូវមានសុវត្តិភាពប៉ុន្មានទ្បើយពិសេសពេលយប់ព្រលប់ប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។

រីឯបញ្ហាសម្ព័ន្ធស្នេហាប្រុសស្រីមានការខ្វាយខ្វល់ព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយ៕

ឆ្នាំកុរ

រាសីខ្ពស់ត្រដែត។នៅថ្ងៃនេះផ្តល់ផលល្អសម្រាប់ប្រកបកិច្ចការងារសំខាន់ឬចាត់ចែងអ្វីមួយពីព្រោះថាផលជាផ្លែផ្កាតែងហុចមកវិញជានិច្ច។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរទោះលោកអ្នកជួញទីជិតឆ្ងាយមិនថាផ្លូវ​គោកផ្លូវទឹកក្តីតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផងដែរ។ការធ្វើដំណើរទាំងស្រ្តីបុរសឱ្យប្រយ័ត្នក្រុមមនុស្សបៀតបៀនយាយីដោយប្រការណាមួយ។

រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានភាពជឿនលឿនទៅមុខនិងកំពុងបើកទំព័រថ្មីសម្រាប់អ្នកហើយ៕

spot_img
×