Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រយុទ្ធ​ប្រឆាំងនឹង​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​ក​គឺជា​កិច្ចការ​ដ៏​លំបាក​

spot_img

​ភ្នំពេញ ៖ នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​៣ ​ធ្នូ បាន​ផ្សព្វផ្សាយ​ផ្សាយ​ព័ត៌មាន​ថា «​បញ្ហា​សំណល់​ប្លា​ស្ទិ​ក​គឺជា​បញ្ហា​ប្រឈម និង​ជា​ក្តីកង្វល់​រួម​របស់​ពិភពលោក​។ ការប្រយុទ្ធ​ប្រឆាំងនឹង​ការបំពុល​ដោយ​សំណល់​ប្លា​ស្ទិ​ក​គឺជា​កិច្ចការ​ដ៏​លំបាក​មួយ ដែល​តម្រូវឱ្យ​មានការ​ចូលរួម និង​ខិតខំ​ប្រឹងប្រែង​ពី​អ្នកពាក់ព័ន្ធ​ទាំងអស់​រួមមាន អាជ្ញាធរ​ពាក់ព័ន្ធ ប្រជាពលរដ្ឋ សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ វិស័យ​ឯកជន ដៃគូរ​អភិវឌ្ឍន៍ និង​អ្នកពាក់ព័ន្ធ​នានា​»​។ នេះ​គឺជា​ការគូសបញ្ជាក់​រប​ស់ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​ក្នុងឱកាស​ជា​អធិបតី​បើក «​វេទិកា​ជាតិ​ស្តីពី​សកម្មភាព​ទប់ស្កាត់​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា​» សហការ​រៀបចំ​ដោយ​អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយ​ចីរភាព ក្រុមការងារ​គ្រប់គ្រង​សំណល់​ប្លា​ស្ទិ​ករ​បស់​ក្រសួងបរិស្ថាន​ជាមួយ​កមុ្ម​វិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP)​ក្រោម​គម្រោង ជំរុញ​បរិយាកាស​អំណោយផល​ស​ម្រា​ប់​ការអភិវឌ្ឍ​ដោយ​ចីរភាព (​ហៅ​កាត់​ថា BESD) របស់​ស្ថានទូត​ស៊ុយ​អ៊ែត​ប្រចាំ​កម្ពុជា​។​

​លោក​រដ្ឋលេខាធិការ នេត្រ ភក្ត្រា បាន​ចោទ​សួរថា​តើ​ហេតុអ្វី​បានជា​យើង​ត្រូវ​ខ្វល់ខ្វាយ​អំពី​បញ្ហា​ប្លា​ស្ទិ​ក​? ពីព្រោះ ១) ប្លា​ស្ទិ​កបាន​បំពុលបរិស្ថាន​យ៉ាងខ្លាំង​រួមមាន ខ្យល់ ទឹក និង​ដី ២) សំណល់​ប្លា​ស្ទិ​ក​បំផ្លាញ​ជីវៈចម្រុះ​ទាំង​ក្នុង​ទឹក និង​លើគោក ៣) សំណល់​ប្លា​ស្ទិ​កប​ង្ក​ផលប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​មនុស្ស ៤) យើង​ត្រូវ​ចំណាយ​ថវិកា​ច្រើន​ក្នុងការ​សម្អាត ៥) ប្លា​ស្ទិ​ក​មួយចំនួន​មិន​ងាយ​នឹង​រលួយ និង​មិនអាច​កែច្នៃ​ឡើងវិញ​បាន​នោះទេ ៦) ផលប៉ះពាល់​ដល់​សេដ្ឋកិច្ចជាតិ​ជាខ្លាំង​នៅពេលដែល ទឹក ដី និង​ខ្យល់​ត្រូវបាន​បំពុល​ដោយ​ប្លា​ស្ទិ​ក​។​

​លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍ថា សព្វថ្ងៃនេះ ការប្រយុទ្ធ​ប្រឆាំងនឹង​សំណល់​រឹង​សំរាម សំណល់​ប្លា​ស្ទិ​ក​ជាស​កម្ម​ភាពជា​អាទិភាព​បំផុត​មួយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ រាជរដ្ឋាភិបាល​កម្ពុជា បន្ត​អនុវត្ត​វិធានការ​ច្បាប់​ដ៏​តឹងរឹង​ប្រឆាំងនឹង​ការ​លួច​នាំចូល​ទំនិញ​ហាមឃាត់​គ្រប់​ប្រភេទ​។ រាជរដ្ឋាភិបាល​កម្ពុជា មិន​អនុញ្ញាត​ឱ្យមាន​ជាដាច់ខាត​ចំពោះ​ការនាំ​ចូល​នូវ​សំណល់​ប្លា​ស្ទិ​ក មក​កែច្នៃ​នៅ​កម្ពុជា​ទេ ព្រោះ​កម្ពុជា​មិនមែនជា​ធុងសំរាម​សម្រាប់​ការបោះ​ចោល​បច្ចេកវិទ្យា​ហួស​សម័យ​នោះទេ ហើយ​កម្ពុជា​តែងតែ​ជំទាស់​ជានិច្ច​នឹង​ការ​នាំចូល​សំណល់​ប្លា​ស្ទិ​ក និង​ប្រេងម៉ាស៊ីន​មក​កែច្នៃ​នៅ​កម្ពុជា​។ ប៉ុន្តែ​កម្ពុជា លើកទឹកចិត្ត​ឱ្យមាន​ការកែច្នៃ​សំណល់ ប្លា​ស្ទិ​ក​ដែលមាន​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា ដើម្បី​ចូលរួម​កាត់បន្ថយ​ការបំពុល​ដោយ​ប្លា​ស្ទិ​ក​។​

​សំណល់​ប្លា​ស្ទិ​ក​ជា​ក្តីកង្វល់​រួម​របស់​ពិភពលោក​។ ចាប់តាំងពី​ការបង្កើត​ប្លា​ស្ទិ​ក​ដំបូង រហូតដល់​ឆ្នាំ ២០១៧ សំណល់​ប្លា​ស្ទិ​កមាន​ចំនួន​ប្រមាណ​ជាជាង ៨.៣ ប៊ី​លាន​តោន ហើយ​មានតែ ៩% តែប៉ុណ្ណោះ​នៃ​សំណល់​ប្លា​ស្ទិ​ក​ដែល​ត្រូវបាន​យកមក​កែច្នៃ​ដើម្បី​ប្រើប្រាស់​ឡើងវិញ​។ សំណល់​ប្លា​ស្ទិ​ក បាន​កើន​ឡើងជា​រៀងរាល់ឆ្នាំ នៅ​ឆ្នាំ ២០៥០ សំណល់​ប្លា​ស្ទិ​ក​នឹង​កើន​ដល់ ៣៤ ប៊ី​លាន​តោន​។ នៅ​ឆ្នាំ ២០៥០ នេះ ប្លា​ស្ទិ​ក​អាចមាន​ច្រើនជាង​ត្រី​នៅក្នុង​សមុទ្រ ប្រសិនបើ​គ្មាន​វិធានការ​ទប់ស្កាត់​ឱ្យមាន​ប្រសិទ្ធភាព​ទេនោះ​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×