Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​ជាតិ​អប្សរា​បណ្តុះបណ្តាល​អ្នក​ប​ន្ត​វេន​បច្ចេកទេស​ជួសជុល​អភិរក្ស​សំណង់​ប្រាសាទ​ឥដ្ឋ​

spot_img

​សៀមរាប​៖ សំណង់​ប្រាសាទ​ឥដ្ឋ​នៅក្នុង​តំបន់​អង្គរ បាន​រលុះ​បាក់បែក​ជាច្រើន​ដោយសារ​អាយុកាល​នៃ​សំណង់ វត្ថុធាតុដើម​អស់​គុណភាព ការប្រែប្រួល​អាកាសធាតុ រុក្ខជាតិ​ដុះ​លើ កង្វះ​ការថែទាំ​ទាន់ពេលវេលា និង​ភាព​ខ្សត់ខ្សោយ​នៃ​អ្នកជំនាញ​អភិរក្ស​ប្រាសាទ​ឥដ្ឋ​។​

​ដើម្បី​សង្គ្រោះ​មរតក​វប្បធម៌​បុរាណ​ឱ្យ​រួច​ផុតពី​ហានិភ័យ​ធ្ងន់ធ្ងរ​និង​បន្សល់​ចំណេះដឹង​ថែរក្សា​ប្រាសាទ​ឥដ្ឋ​ដល់​អ្នកជំនាន់ក្រោយ​ផង​នោះ អាជ្ញាធរ​ជាតិ​អប្សរា​បានរៀបចំ​បណ្តុះបណ្តាល​នៅក្នុង​ខែវិច្ឆិកា​អំពី «​អ្នក​បន្តវេន​បច្ចេកទេស​អភិរក្ស​ប្រាសាទ​ឥដ្ឋ​» ដល់​មន្ត្រី​-​បុគ្គលិក កម្មករ​ដែល​បម្រើការ​នៅក្នុង​ឧទ្យាន​អង្គរ​។​

​វគ្គ​បណ្តុះបណ្តាល​នេះ​បង្រៀន​ដោយ​អ្នកជំនាញ​និង​កម្មករ​ដែលមាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ក្នុងការ​ជួសជុល​ប្រាសាទ​ឥដ្ឋ​កន្លងមក ក្នុង​គោលបំណង​បន្ត​ចំណេះ​ជំនាញ​ទៅ​មន្ត្រី បុគ្គលិក កម្មករ​ថ្មីៗ​ដែលមាន​បទពិសោធន៍​តិច ដើម្បី​បង្កើន​សមត្ថភាព​រួមគ្នា​ក្នុងការ​ជួសជុល​អភិរ​ក្ស​ប្រាសាទ​ឥដ្ឋ និង​បង្កើត​អ្នក​បន្តវេន​ជួសជុល​ឱ្យមាន​កាន់តែច្រើន ព្រោះ​ភាព​ខូចខាត​នៃ​សំណង់​ប្រាសាទបុរាណ​នៅតែមាន​នា​ថ្ងៃ​អនាគត​។​

​ក្នុងការ​បង្រៀន គឺមាន​ទាំង​ទ្រឹស្តី​ទូទៅ​ក្នុង​ការជួសជុល​ប្រាសាទ​ឥដ្ឋ​និង​ការអនុវត្ត​ជាក់ស្តែង​នៅតាម​ការដ្ឋាន​ជួសជុល (​ប្រាសាទលលៃ​) ដែល​រួមមាន វិធីសាស្ត្រ​ក្នុងការ​ត​ឥដ្ឋ និង​រូបមន្ត​ផ្សំ​សារធាតុ​ដើម្បី​ប្រើប្រាស់​ជា​ស៊ីម៉ង់ត៍​ក្នុង​ការតភ្ជាប់​ឥដ្ឋ​ដើម្បី​ជួសជុល​ប្រាសាទបុរាណ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×