Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​​ចិន​៤​នាក់​ ឆក់​កាបូ​ប​​លុយ​ ជនជាតិ​ឥណ្ឌូ​នេ​​​ស៊ី​​ម្នាក់ បានប្រាក់​ ៥​ពាន់​ដុល្លារ​

spot_img

កណ្ដាល​៖​ ជនជាតិ​ចិន​ពុំ​ស្គាល់​អត្ដ​ស​ញ្ញាណ​​មាន​​គ្នា​៤​នាក់​ បាន​បើករ​ថ​យន្ដ​​សា្ដ​​រិ​ក​មួ​យ​គ្រឿង​ មក​កៀ​ម៉ូតូ​កង់​បី​ ដែ​ល​​ជ​នជាតិ​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​​​កំពុ​ង​ជិះ​ រួច​ធ្វើ​សកម្មភាព​ឆក់​កា​បូ​ប​ដែ​ល​​មាន​​ទឹក​ប្រាក់​​ប្រ​ហែល​៥​​​ពាន់​ដុល្លារ​ រួច​បើករថយន្ដ​គេចខ្លួ​ន​​​បា​ត់​ស្រមោល​។​ ករណី​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​៣​​​និង​​១៥​​នា​ទី​ថ្ងៃ​ទី​៣​ ខែធ្នូ​ ឆ្នាំ​២០១៩​ ត្រង់​ចំណុច​ផ្លូវជាតិ​លេ​ខ​​​២១​​ ស្ថិត​ក្នុងភូមិ​ព្រែក​ស៊ឹ​ង​​ ឃុំ​សំពៅ​ពូន​ ស្រុក​កោះធំ​ ខេត្តកណ្ដាល​។​



​មន្ដ្រី​នគរ​បា​ល​ស្រុ​ក​​កោះធំ​​បាន​​​ឲ្យ​ដឹង​ថា​ ជន​រង​​គ្រោះ​​​ឈ្មោះ​​ DAViD​ ភេទ​ប្រុស​ ជនជាតិ​ឥណ្ឌូ​នេ​​​ស៊ី​ ថ្ងៃខែ​ឆ្នាំ​កំណើត​ថ្ងៃ​​ទី​​៧​​ ខែមិថុនា​ ឆ្នាំ​១៩៨៩​​​ កាន់​លិខិតឆ្លងដែន​​លេ​ខ​C.296772​ ស្រុក​កំណើត​ប្រទេស​ឥ​ណ្ឌូ​​​នេ​​ស៊ី​។​ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួ​ល​​ ស្ថិត​ក្នុងភូមិ​ជ្រៃ​ធំ​ ឃុំ​សំពៅ​ពូ​ន​​ ស្រុ​កោះធំ​ ខេត្តកណ្តាល​។​ ចំណែក​ជនសង្ស័យ​មាន​​​គ្នា​​៤​នាក់​ ពុំ​ស្គាល់​អត្ដសញ្ញា​ណ​​ ជា​ជនជាតិ​ចិន​។​
​ដោយឡែក​ទ្រ​ព្យស​ម្បត្ដិ​បា​ត់​បង់​​មានៈ​ ប្រាក់​ដុល្លារ​សរុប​ប្រហែល​​​៥០​០​០​ដុល្លា​រ​​សហ​រដ្ឋអា​មេរិក​ និង​ទូរស័ព្ទ​ដៃ​ចំនួន​​៣​​​គ្រឿង​​។​

​ប្រភព​ដដែល​បន្ដ​​​ថា​ តាម​ការ​បំភ្លឺ​ជន​រង​​​គ្រោះ​​បាន​​ឲ្យ​​ដឹ​ង​ថា​ នៅ​មុន​ពេល​កើត​ហេ​តុ​ ជន​រង​គ្រោះ​បាន​ចេញ​ពី​​ធ្វើ​ការ​​អន​​ឡា​ញ​ក្នុង​កាស៊ីណូ​ហ្ក្រេ​ន​ដ្រា​ហ្គ​​​ន​​រី​​សត​វិញ​ បាន​មក​បន្ទប់​ស្នាក់​​នៅ​​រ​ប​ស់​​ខ្លួន​ដែល​បាន​ជួល​នៅ​ក្បែរ​​​នោះ​ បន្ទាប់​មក​ខ្លួន​និង​មិត្ដ​ភ​ក្ដិ​​៣​​នាក់​ទៀត​ ស្រី​១​នាក់​​ ​បាន​បបួល​គ្នា​ទៅ​ច្រៀង​ខា​រ៉ា​អូ​ខេ​ នៅ​ភូមិ​ព្រែក​ស៊ឹង​ ឃុំ​សំពៅ​ពូន​ យីហោ​១៦៨​ ខណៈនោះ​ជន​រង​គ្រោះ​​និ​ង​​បក្ខពួក​បាន​​​នាំ​​គ្នា​​ជិះ​​ម៉ូតូ​កង់​ លុះ​មក​ដល់​ចំណុច​​​កើត​ហេតុ​ ស្រាប់តែ​មាន​រថយន្ត​​១​​​គ្រឿង​ បើក​មក​ពីក្រោយ​ រួច​កៀ​ម៉ូតូ​កង់​បី​​​ ​ដែល​ជន​រង​គ្រោះ​ជិះ​​នោះ​​​ឲ្យ​ឈប់​ ហើយ​មាន​មនុស្ស​ប្រុស​​៣​​នាក់​ និយាយ​ភាសា​ចិន​ ​បាន​ធ្វើ​សកម្មភាព​ឆក់​​យ​ក​​កា​បូប​​លុ​យ​បស់​ជន​រង​​គ្រោះ​​ រួច​ឡើង​ជិះ​រថយន្ត​​​គេ​ចខ្លួន​ ដោយ​បើក​សំដៅ​ទៅ​​ទិ​ស​​ខា​ង​ជើង​ (​រាជធានី​ភ្នំពេញ​)​ បាត់​តែម្តង​​។​

​លុះ​ព្រឹក​ឡើង​ ​ជ​ន​រង​គ្រោះ​បាន​មក​ដាក់​​ពា​ក្យប​ណ្តឹង​​នៅ​​ប៉ុ​ស្ដិ៍​ន​គរបា​ល​​រដ្ឋ​បាល​​សំពៅ​ពូន​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​​ក្រុ​ម​​ជនសង្ស័យ​ខាងលើ​ ​យ​ក​មក​អនុវត្ដ​ចាត់ការ​​តា​ម​នី​តិវិធី​​ច្បាប់​។​ ករណី​នេះ​ សមត្ថកិច្ច​បាន​កសាង​​សំ​ណុំ​រឿ​ង​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ រក​ជ​ន​ស​ង្ស័យ​​ទាំង​​៤​នាក់​ ដើ​ម្បី​​​ចាត់ការ​តាម​ច្បាប់​ ៕​ ​ដោយ៖កូឡាប

spot_img
×